ភ្នំពេញ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡា នៅចំកណ្តាលក្រុងភ្នំពេញជាទីតាំងដ៏ល្អមានចំណតរយថន្តយ៉ាងធំទូលាយ ជាពិសេសជាទីប្រជុំជនច្រើនដែលជាប់នឹងផ្សារដើមគរ មានមនុស្សកុះករ នឹងមានសក្កានុពលផ្នែកទីផ្សារក្នុងការទាក់ទាញភ្ញៀវចូលកាន់តែច្រើន។ សម្រាប់បងប្អូនអាជីវករដែលមានបំណងពង្រីកអាជីវកម្ម ក៏ដូចជាការចាប់ផ្តើមបង្កើតអាជីវកម្មថ្មី ក្នុងការលក់គ្រឿងអេឡិចត្រូនិកទូរស័ព្ទ​ នឹងគ្រឿងបន្លាស់ផ្សេងទៀត គឺជាឱកាសទីផ្សារដ៏ល្អក្នុងការជួលតូបប្រកបអាជីវកម្ម ។

គួរបញ្ជាក់ផងដែលថា រយៈពេលពីរឆ្នាំកន្លងមកនេះ វិបត្តិសេដ្ឋកិច្ចដោយសារជំងឺ Covid – 19 បានធ្វើអោយប៉ះពាល់ដល់អាជីវកម្មស្ទើរគ្រប់វិស័យ សម្រាប់អាជីវករដែលលក់ដូរនៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡា មិនថាការបោះដុំ រឺលក់រាយមានការធ្លាក់ចុះ តែពុំមានផលប៉ះពាល់ដល់អាជីវករប៉ុន្មានទេ ។ ដោយមានការយកចិត្តទុកដាក់ពី គណៈគ្រប់គ្រង់មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡាតែងតែគិតគូរពីទុកលំបាក់របស់អាជីវករ មិនថាស្ថិតក្នុងស្ថានភាពណាក៏ដោយ កន្លងមកក្រុមហ៊ុនមានការបញ្ចុះតម្លៃរហូតដល់ ៧០% ដើម្បីជួយសំរួលរំលែកទុកអាជីវករដែលកំពុងជួបការលំបាក ។

លោក ងន់ ស៊ាងម៉េង ដែលជា នាយកគ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡា បានមានប្រសាស៍ថា ចំពោះការវិនិយោគ នឹងបង្កើតឡើងមជ្ឈមណ្ឌលមួយនេះ ក្រុមហ៊ុនមានទស្សនៈវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍន៍ក៏ដូចជាជំរុញដល់ផ្នែកទីផ្សារ សម្រាប់អាជីវកម្មបោះដុំធំ ក្នុងការចែកចាយអោយកាន់តែទូលំទូលាយ។ ក្រុមហ៊ុនរៀបចំយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយផលិតផលទំនិញដោយផ្តោតលើការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក ( ទូរស័ព្ទ ) ដែលជាទីផ្សារប្រមូលផ្តុំធំជាងគេ សម្រាប់បោះដុំនិងលក់រាយ ងាយស្រួលដល់អាជីវករដែល ប្រកបអាជីវកម្មលក់ទូរស័ព្ទ នឹងគ្រឿងអេឡិចត្រូនិកផ្សេងៗ មិនពិបាកស្វែងរក ដៃគូរសហការទិញលក់ បោះដុំនរឺលក់រាយ ជាពិសេសសម្រាប់អាជីវករតាមបណ្តាលខេត្តក្រុងនានាទូទាំងប្រទេស ដោយគ្រាន់តែមកកាន់មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡាជាប់ផ្សារដើមគរ ។

នាយកគ្រប់គ្រង បន្តទៀតថាដោយឡែកសម្រាប់ ឆ្នាំ ២០២២ នេះចំពោះអាជីវករចាស់ក្រុមហ៊ុននៅតែបន្តបញ្ជុះតម្លៃជូនដដែល ហើយអ្វីដែលកាន់តែពិសេសសម្រាប់អាជីវកថ្មីគឺក្រុមហ៊ុនមានប្រម៉ូសិនដូចខាងក្រោម៖

១. សម្រាប់អាជីវករដែលមកជួលតូបចាប់ពីខែកក្កដា ក្រុមហ៊ុនមិនគិតថ្លៃឈ្នួលតូបរយៈពេល២ខែ និងបញ្ចុះតម្លៃ៥០% រយៈពេល៥ខែ ។

២. ក្រុមហ៊ុនបានសហការជាមួយធនាគារកាណាឌីយាដែលជាដៃគូដោយអាជីវកអាចបង់សេវាផ្សេងៗតាមរយៈ App របស់ធនាគារ ។មួយវិញទៀតក្នុងការផ្តល់កម្ចីពិសេសទៅដល់អាជីវករក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡា សម្រាប់បើកអាជីកម្មថ្ម នឹងពង្រីកបន្ថែម។

គួរបញ្ជាក់ដែលថា មជ្ឈមណ្ឌលបច្ចេកវិទ្យាចេនឡាបានបើកដំណើការចាប់តាំងពីរឆ្នាំ ២០១៩ ក្នុងគោលដៅសម្រាប់ផ្គត់ផ្គង់ទីផ្សារយ៉ាងធំដោយផ្តោតទៅលើការបោះដុំ និងលក់រាយគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ។

សម្រាប់ព័ត៌មានបន្ថែមដើសូមទំនាក់ទំនងជួលតូបដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 087 822 022 / 078 822 022 ឬភ្ជាប់មកតំណរលីងតេឡេក្រាម: https://t.me/chenlatechnologycenter ៕