កាលពីពេលថ្មីៗនេះ រុស្សីបានធ្វើការពិន័យទៅលើ ក្រុមហ៊ុន Google រហូតដល់ទៅ ៣៧០លានដុល្លារ ដោយសារតែមិនបានលប់វីដេអូដែលផ្ទុយពីច្បាប់ប្រទេសរុស្សីនៅលើ YouTube។

បើតាមនិយតករទំនាក់ទំនងរុស្ស៊ី បានបញ្ជាក់ថា Google បានបង្ករកំហុសម្ដងហើយម្ដងទៀត ដោយនៅតែមិនព្រមលប់វីដេអូមួយចំនួននៅលើ YouTube ដូចជាព័ត៌មានក្លែងក្លាយផ្សេងៗ ពាក់ព័ន្ធនឹងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីខែមីនា ឆ្នាំ២០២២​ ដែលជាពេលជាពេលដែលរុស្សីមានការផ្ទុះផ្កាភ្លើងសង្គ្រាមជាមួយអ៊ុយក្រែន ខាងក្រុមហ៊ុន Google បានសម្រេចធ្វើការឈប់ទទួលផ្សាយពាណិជ្ជកម្មក្នុងប្រតេសរុស្សី និងបានធ្វើការបិទ Channel បណ្ដាញផ្សព្វផ្សាយរុស្សីមួយចំនួន ដែលឧបត្ថម្ភដោយរដ្ឋាភិបាលរុស្សីពីកម្មវិធីមើលវីដេអូ YouTube ផងដែរ៕

ប្រភព: Reuters