ប្រទេសជប៉ុន៖ មហាជនជាច្រើនបានជ្រាបរួចមកហើយជាមួយនឹងដំណឹងនៃការទទួលមរណៈភាពរបស់ អតីតនាយករដ្ឋមន្ត្រី លោក សិនហ្សូ អាបេ ក្រោយពីមានឃាដករលបលួចបាញ់ប្រហារលោកពីក្រោយខ្នងចំកញ្ជឹងក រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ តែជាអកុសលគាត់ក៏បានបាត់បង់ជីវិត ក្រោយឮដំណឹងនេះប្រជាជនជប៉ុនជាច្រើនបានកាន់ទុក្ខដ៏ក្រៀមក្រំ និងបានយកបាច់ផ្កាជាច្រើនទៅដាក់កន្លែងកើតហេតុ ជាការកាន់ទុក្ខ។

កាលពីថ្ងៃទី ៨ ខែកក្ដដា​ ឆ្នាំ២០២២ កន្លងទៅនេះវាជាថ្ងៃដែលធ្វើឱ្យប្រជាជនទូទាំងពិភពលោក ជាពិសេសប្រជាជនជប៉ុនដែលបានទទួលដំណឹងនៃការលបបាញ់ប្រហារ អតីត នាយករដ្ឋមន្ត្រី លោក សិនហ្សូ អាបេ ចំកញ្ជឹងក រហូតបណ្ដាលឱ្យលោករងរបួសធ្ងន់ធ្ងរ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ តាមឧទ្ធម្ភាគចក្រភ្លាមៗ តែជាអកុសលពេទ្យមិនអាចជួយសង្គ្រោះបាន ព្រោះតែការហូរឈាមច្រើនពេកក៏បានបាត់បង់ជីវិត។ ​ជាមួយគ្នានោះផងដែរដំណឹងនៃការទទួលមរណៈភាពរបស់លោកក៏បានប្រកាសជាផ្លូវការ ទូទាំងប្រទេស រហូតធ្វើឱ្យនាយករដ្ឋមន្ត្រីស្ទើរទូទាំងពិភពលោកបាន ផ្ញើសារនៅការរំលែកទុក្ខដ៏ក្រៀមក្រំនេះ

លើសពីនេះវាជាការឈឺចាប់ និងបានធ្វើឱ្យប្រជាជនជប៉ុន មានការសោកស្ដាយ ព្រមទាំងបានធ្វើការកាន់ទុក្ខដោយការទិញបាច់ផ្កាជាច្រើនទៅគោរពបួងសួងដល់វិញ្ញាណក្ខន្ធរបស់លោកនៅនឹងកន្លែងដែលគាត់បានជួបគ្រោះថ្នាក់នៃការបាញ់ប្រហារមួយនេះ៕