អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលត្រូវបានធ្វើឃាតកាលពីថ្ងៃសុក្រ នៅវិមានឯកអគ្គរាជទូតជប៉ុនប្រចាំសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីន នារសៀលថ្ងៃសុក្រ ទី ៨ ខែកក្កដា ម៉ោងនៅសហរដ្ឋអាមេរិក។

លោក Biden បានថ្លែងរំលែកទុក្ខដ៏ក្រៀមក្រំនេះដល់ក្រុមគ្រួសាររបស់លោក Abe នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះ​ជាសោកនាដកម្មមួយសម្រាប់ប្រទេសជប៉ុន និងសម្រាប់មនុស្សគ្រប់រូបដែលបានស្គាល់លោក [Abe]»។

លោក Biden ក៏បានប្រកាសឲ្យសហរដ្ឋអាមេរិកបង្ហូតទង់ជាតិចុះពាក់កណ្តាល ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់លោក Abe ៕