ភ្នំពេញ៖ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និង និយាយទូរសព្ទ ឈប់ផ្អាកពិន័យទៀតហើយ គ្រាន់តែធ្វើការអប់រំ នេះបើយោងតាមសារសំលេង លោក វីរសេនីយ៌ទោ ម៉ាន សុផាន់ណា នាយការិយាល័យនគរបាលចរាចរណ៌ផ្លូវគោកនៃនាយកដ្ឋាននគរបាលចរាចរណ៌។

បើតាមការបញ្ជាក់របស់លោក វីរសេនីយ៌ទោ ម៉ាន សុផាន់ណា បានរៀបរាប់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងការអនុវត្តរឹតបន្តឹងអនុក្រិត៣៩ ចំពោះការពិន័យរថយន្តដែលមាន៩ចំនុច ប៉ុន្តែឥឡូវនេះត្រូវបានកាត់បន្ថយមកអប់រំ៥ ហើយពិន័យតែ៤ចំនុចប៉ុណ្ណោះ។ ខណៈចំនុចទី១ ដែលត្រូវអប់រំគឺពាក់ព័ន្ធទៅនឹងការមិនគោរពភ្លើងផ្លាក ទី២ គឺល្មើសបទជែង ទី៣ គឺការមិនពាក់ខ្សែក្រវ៉ាត់ ទី៤ គឺការដឹកលើសចំនុះ ទី៥ គឺប្រើប្រាស់ទូរស័ព្ទ។

ហើយចំនែកការពិន័យគឺនៅសល់៤ចំនុចដែលត្រូវពិន័យបន្តទៀត ទី១ ល្មើសល្បឿនកំណត់ ទី២ បើកបរក្នុងស្ថានភាពស្រវឹង ទី៣ អត់ប័ណ្ឌបើកបរ ទី៤ អត់ស្លាកលេខ អត់ប័ណ្ឌសម្គាល់។

រីឯចំពោះម៉ូតូមាន៧ចំនុច ដែលត្រូវផាកពិន័យពេលនេះត្រូវកាត់សល់តែ៣ចំនុចប៉ុណ្ណោះ ខណៈដែលចំនុចត្រូវអប់រំនោះទី១ មិនគោរពភ្លើងសញ្ញា ផ្លាកសញ្ញា ទី២ ការល្មើសបទការជែង ទី៣ ការប្រើប្រាស់ទូរស័ព្ទ ទី៤ គ្មានកញ្ចាក់ឆ្លុះមើលពីក្រោយ។ ហើយចំពោះចំនុចដែលត្រូវបន្តផាកពិន័យនោះទី១ មិនពាក់មួកសុវត្ថិភាព យ៉ាងណាមិញលោកវីរសេនីយ៌ទោ បានបញ្ជាក់ចំពោះចំនុចនេះត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្ដែង ប្រសិនបើគាត់គ្មានប្រាក់សម្រាប់បង់នៅបណ្ដាខេត្តដាច់ស្រយាល ទី២ បើកបរក្នុងស្ថានភាពស្រវឹង ទី៣ គ្មានផ្លាកលេខ ហើយចំពោះការអនុវត្តរឹតបណ្តឹង ការពិន័យនិងការអប់រំ ដល់អ្នកល្មើសចរាចរាចរណ៍ផ្លូវគោកគឺលោកហាមផ្ដាច់មិនឲ្យមានរបាយការណ៌ដែលត្រូវអប់រំឡើយ សូមឲ្យមានតែរបាយការណ៌ផាកពិន័យប៉ុណ្ណោះ ៕