ប្រទេសថៃ៖ មហារជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាសម្ដែងស្រី Toey Jarinporn ដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យសម្ដែងយ៉ាងជំនាញក្នុងជួរសិស្បៈ ដោយឡេកថ្មីៗនេះនាងក៏បានបង្ហើបពីទំនាក់ទំនងស្នេហាថ្មី បន្ទាប់ពីទំនេរបេះដូងអស់រយៈពេល២ឆ្នាំកន្លងទៅនេះ។

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ តារាស្រី Toey Jarinporn បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីតារាស្រីរូបនេះបានចេញមុខប្រកាសជាសារធារណៈ ពីទំនាក់ទំនងស្នេហ៍ថ្មី បន្ទាប់ពីទំនេរបេះដូងអស់រយៈពេល២ឆ្នាំមកនេះ។ ប៉ុន្តែ Toey នាងនៅមិនទាន់បានបង្ហាញនូវវត្តមានរបស់គូស្នេហ៍ប្រុសនៅឡើយទេ ដោយនាងគ្រាន់តែបានរៀបរាប់ថា ” កាលពី២ឆ្នាំមុន ខ្លួនបានបិទបេះដូង ក្រោយពីបែកបាក់ស្នេហា តែក្នុងពេលបច្ចុប្បន្ននេះនាងបានសាកល្បងបើកចិត្តសារជាថ្មី ហើយពេលនេះកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសម្នាក់ និងកំពុងតែមើលចិត្តគ្នាទៅវិញទៅមក។

ជាមួយគ្នានោះផងដែរក៏មាននូវសំណួររបស់មហាជនជាច្រើនចង់ដឹងថាតើគូស្នេហ៍របស់តារាស្រីរូបស្រស់របស់យើងតើគេជាអ្នកណា ហើយស្ថិតក្នុងរង្វង់អ្នកសិល្បៈ ឬអត់ ​? ភ្លាមនោះតារាស្រីយើងក៏បានបដិសេធសុំមិនឆ្លើយនូវសំណួរមួយនេះ ដោយនាងបានបញ្ជាក់ថាគ្រូដែលនាងបានទៅទស្សន៍ទាយមើល គេហាមមិនឱ្យប្រាប់ពីរឿងមួយនេះជាសារធារណៈ។

យ៉ាងណាមិញមហាជនបន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់ Toey រួចមករឹតតែសង្ស័យ និងចង់ដឹងថាតើបុរសរូបណា ដែលមានវាសនាសំណាងបានតារាស្រីរបស់យើងជាគូស្នេហ៍ ម្យ៉ាងទៀតក៏មានហ្វេនៗមួយចំនួនយល់ថា អាចជាតារាប្រុសក្នុងសិល្បៈក៏អាចថាបាន។ តែទោះជាយ៉ាងមហាជនអ្នកគាំទ្រពិតជាមានក្ដីរំភើបជាជំនួសជាខ្លាំងជាមួយនឹងទំនាក់ទំនងស្នេហាថ្មីមួយនេះ និងមានតែរង់ចាំមើលថាតើគូស្នេហ៍តារាស្រី Toey ជាអ្នកសិល្បៈដូចគ្នាឬយ៉ាងណាក្នុងពេលខាងមុខទៀត៕ ប្រភព៖ khobkhao