សង្គ្រាម អតិផរណា ការរាំងខ្ទប់ចរាចរណ៍ បណ្ដាលឱ្យទ្រព្យឌីជីថល ដែលគេហៅថា គ្រីបតូ ធ្លាក់ថ្លៃយ៉ាងគំហុក ជាពិសេស Bitcoin ដែលជាបងធំនៅក្នុងវិស័យគ្រីបតូបានធ្លាក់ថ្លៃសឹងពាក់កណ្ដាល ប្រមាណជា ៤៥% ពីតម្លៃ ៤៨០០០ដុល្លារ មកនៅ ២២៣០០ដុល្លារ តែប៉ុណ្ណោះ។Bitcoin: Crypto crash: Bitcoin slides below USD 23,000 mark, lowest level  since December 2020 - The Economic Times Video | ET Now

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ តម្លៃកាក់ Bitcoin បានឡើងដល់៦៩០០០ដុល្លារក្នុងមួយកាក់។ ក៏ប៉ុន្តែមកទល់នឹងបច្ចុប្បន្ននេះ តម្លៃ Bitcoin ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះជាងនេះទៅទៀត ដោយមួយកាក់ មានតម្លៃមិនដល់២មុឺនដុល្លារផង។

កត្តាដែលជំរុញអោយបងធំគ្រីបតូធ្លាក់ថ្លៃនេះ ក៏ដោយសារតែទីផ្សារភាគហ៊ុនជុំវិញពិភពលោកផ្សេងៗទៀតក៏កំពុងតធ្លាក់ចុះផងដែរ។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានខែចុងក្រោយនេះ តម្លៃគ្រីបតូ មានការធ្លាក់ចុះជាខ្លាំង មិនថា Bitcoin ឬ Ethereum នោះទេ ដូច្នេះប្រសិនបើបងប្អូនចង់ធ្វើការវិនិយោគទៅលើវិស័យនេះ សូមសិក្សាអោយបានច្បាស់៕Bitcoin for Beginners: Simple Tips to Get Started With Crypto | PCMag

ប្រភព: CNBC