កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន YouTube បានអះអាងថាមុខងារថ្មី YouTube Short របស់ខ្លួន ត្រូវបានមនុស្សចាប់អារម្មណ៍ខ្លាំង ដោយមានគណនី Log in ជាង ១.៥ពាន់ឯណោះ។

YouTube Short ត្រូវបានក្រុមហ៊ុន YouTube ដើម្បីប្រជែងជាមួយ TikTok កាលពីឆ្នាំ ២០២០ ដែលបច្ចុប្បន្នមុខងារនេះ ហាក់បីដូចជាជោគជ័យខ្លាំង សូម្បីតែអ្នកវិភាគបច្ចេកវិទ្យាធំៗ ក៏រំពឹងថាមុខងានេះ អាចផ្តួល TikTok បានថែមទៀតផងដែរ។Expanding YouTube Shorts to Canada

បើយោងតាមការចេញផ្សាយរបស់គេហទំព័រ Cnet បានអោយដឹងថា បច្ចុប្បន្ន មុខងារ YouTube Short មានអ្នកប្រើប្រាស់ និងចូលទស្សនាច្រើនជាង​ TikTok ។

គួរបញ្ជាក់ផងដែរថា TikTok បានក្លាយជាគូប្រជែងរបស់ក្រុមហ៊ុនបណ្តាញសង្គមធំៗជាច្រើន ក្រោយពី App នេះបានផ្ទុះខ្លាំង នៅក្នុងចន្លោះឆ្នាំ ២០១៩-២០២១៕5 Ways People Can Make Serious Money On TikTok

ប្រភព: Cnet