រាជធានីស្ដុកខម (Stockholm)៖ ស្របពេលស៊ុយអែត បានបោះបង់ចោលគោលនយោបាយអព្យាក្រឹតភាព ដែលបានប្រកាន់យក អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ហើយងាកទៅដាក់ពាក្យសុំចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ NATO ( តាមភាសាអង់គ្លេស ឬ អូតង់ តាមភាសាបារាំង) នោះមក រដ្ឋាភិបាលក្រុងស្ដុកខម បានប្រកាស ពីការផ្ដល់ជំនួយប្រព័ន្ធមីស៊ីលប្រឆាំងនឹងនាវា ទៅជួយដល់ប្រទេសអ៊ុយក្រែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuUpkHy_crEA94WQZzW9fQmZW7b8dng_d9n7KcKajE1QxG-itn9sWNSgeRhTAMvHxK10LLS-rQ1g6o8oXs3DVsBUa_ome8WhGJdad-WUP0MX1h1Xm9CxnOUCU6vb5sn7tRf3EwNdt5QmOI5SJiERpJSPbUp9Dw7GSp4LU0kV3_jQ9kL07lLINNud85/s609/photo_2022-06-13_11-16-20%20(2).jpg

ទស្សនាវដ្ដី Sofrep បានផ្សាយថា ចំពេលការដាក់ពាក្យសុំចូលជាសមាជិក NATO នោះ ស៊ុយអែត បានប្រកាសថា ក្រុងស្ដុកខម នឹងបន្ដផ្តល់ផ្គត់ផ្គង់ប្រព័ន្ធមីស៊ីល ប្រឆាំងនឹងនាវា ប្រភេទ Robot-17 ជួយដល់ប្រទេសអ៊ុយក្រែន។ សកម្មភាព ជាបន្ដបន្ទាប់របស់ប្រទេសដ៏ធំបំផុត នៅតំបន់អឺរ៉ុបខាងជើងមួយនេះ កំពុងតែបង្ហាញភស្ដុតាង អំពីការផ្លាស់ប្ដូរគោលនយោបាយអព្យាក្រឹតរបស់ខ្លួន ងាកទៅរកលោកខាងលិច។ ជាងនេះទៅទៀត ប្រជាជនអ៊ុយក្រែន នឹងទទួលបានកញ្ចប់ជំនួយផ្នែកយោធា និង សេដ្ឋកិច្ចថ្មី មានទំហំទឹកប្រាក់ ១០២លានដុល្លារ ពីស៊ុយអែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUj1T4YGuDqXapCW8EWL-3g97Gc9OWykn2dLOJHMXvS1gv4y22SlOSjQhgZF19L40wBm7WCeSnmJoCY8AE4zw3WnDxBLhB2C6RmIXddyyONGkh_hACdKqHBZcdbZw2Ck2fmffVd_-FJ5Fp6NYz8lj1ZX9NlThdGXn4BmOiaDrDzTcyBtp-5zD8Hz39/s639/photo_2022-06-13_11-16-20.jpg

ស៊ុយអែត បានប្រកាស កាលពីដើមខែមិថុនា ខណៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក មីខែល ដាមប៊ឺក (Mikael Damberg) និង រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ផេធើរ ហ៊ូតឃ្វីស្ដ (Peter Hultqvist) បានបង្ហាញ អំពីកញ្ចប់ជំនួយទាំងនេះ តាមការអំពាវនាវស្នើសុំរ ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) សុំអាវុធធុនធ្ងន់ និង អាវុធវាយលុកបន្ថែមទៀត។ ជាការពិតណាស់ រដ្ឋាភិបាលស៊ុយអែត បានបង្ហើបថា កាំជ្រួច Robot-17 នេះ ជាសំណើជាក់លាក់មួយរបស់រដ្ឋាភិបាលអ៊ុយក្រែន ដោយទំនងជាដោយសារតែពួកគេត្រូវការ សម្រាប់ការពារឆ្នេរសមុទ្ររបស់ខ្លួន ប្រឆាំងនឹងការបិទច្រកសមុទ្រខ្មៅ ពីកម្លាំងទាហានរុស្ស៊ី៕