វៀតណាម៖ ភ្នាក់ងារស៊ើបអង្កេតរបស់ប៉ូលីសស្រុក Cho Moi ខេត្ត An Giang កាលពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នេះ បានឃុំឃាំង និងសួរចម្លើយបុរសវ័យ ២៣ឆ្នាំម្នាក់ឈ្មោះ Tran Ngoc Son ពីបទឧក្រិដ្ឋកម្មលួចទ្រព្យសម្បត្តិ។

តាម របាយការណ៍ស៊ើប អង្កេត បាន ឱ្យ ដឹង ថា នៅ ព្រឹក ថ្ងៃ ទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ ស្ត្រីចំណាស់ម្នាក់បានមកប្ដឹងប៉ូលិសស្រុក Cho Moi ថា មានចោរគាស់ទូរលួចយកលុយអស់ចំនួន ៧០លានដុង (ប្រហែល ៣០០០ដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6DZ_4XsVEOXIYrBMVMX2QGocYH6eaV4uUaheWBbHt1wuuFVNWW4agOY85ACbjE4ZG3Vd5iyl2wOE6taBYZiqgVXfjBWyBkRB316o1a8eQKkssj0VbYp4UD_wrTKUI0664wdrxmPi40fc9oF4eHbmXUWT8Dgx8CiLxr4ssK10oMPjNt1JOQH8aRUiS/s1242/photo_2022-06-03_11-43-38.jpg

ក្រោយពីទទួលបានពាក្យបណ្ដឹងប៉ូលិសចាប់ផ្ដើមធ្វើការ និងស៊ើបអង្កេតទៅលើបុរសឈ្មោះ Tran Ngoc Son ដែលត្រូវជាចៅរបស់ជនរងគ្រោះ ហើយលទ្ធផលបានរកឃើញថា បុរសរូបនេះ គឺជាចោរលួចគាស់ទូរយកលុយជីដូនមានចំនួន ៧០លានដុង ។ ហើយបើតាមការសាកសួរចម្លើយគឺគេលួចលុយយកទៅដើម្បីទិញទូរស័ព្ទ iPhone 13 Pro Max ឱ្យមិត្តស្រី ក្នុងតម្លៃ ៣៥ លាន ដុង (១៥០០ ដុល្លារ) ។

ក្រោយពីបានសារភាពពីទោសកំហុសប៉ូលិសស្រុក Cho Moi បានសម្រេចឃុំឃាំងបុរសខាងលើបណ្ដោះអាសន្ន និងរង់ចាំចាត់ការបន្តទៅតាមស្ថានភាពទោសកំហុស ។ ចំណែកលុយដែលនៅសេសសល់ពីទិញទូរស័ព្ទ និងចាយវាយផ្សេងៗ ប៉ូលិសបានប្រគល់ទៅឱ្យលោកយាយរងគ្រោះវិញទាំងអស់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpi1VA6qCIUWzdNPe39CHjY0eJK5k0dL8oQC78PnvrIL14ZUGJJtvmgr1CEjv5lRTK-RNZ-CghJ6DeF2Aww2ec5tnK8dZxz-cQzts3mXS-rqWpRO6Iafmbos2YdRvlHG-HFHgy4oN66lpIY6IHSr5hCEp75_1mSZdkhmMM-CjXM3G3gT6T8MfQmlPX/s1237/photo_2022-06-03_11-43-37.jpg