អន្តរជាតិ៖ ជា​រឿង​ធម្មតា​ដែល​ Content Creator ដែល​មាន​ខ្លឹម​សារ​សំរាប់​មនុស្ស​ធំ​នៅ​លើ​បណ្ដាញ​សង្គម​ច្រើន​តែ​ត្រូវ​គេ​ Ban ឬ​​ដាក់​បម្រាម​ ឬក៏ Block នៅ​លើ​ Platform នានា ទោះ​ជា​អ្នក​ទាំង​អស់​នោះ​មិន​បាន​ធ្វើ​អ្វី​ដែល​លើស​ពី​លក្ខន្តិកៈ​ក៏​ដោយ​ចុះ​។ ជាក់ស្ដែងនារីរូបស្រស់ Lixoដែលជាម៉ូដែល​របស់​ OnlyFans បានលះបង់ខ្លួនប្រាណឡើងគ្រែជាមួយ​បុគ្គលិក​ក្រុម​ហ៊ុន​ Meta ជា​ច្រើន​លើក​ច្រើន​សារ​​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ​ Ban គណនី​ខ្លួន​លើ​បណ្ដាញ​សង្គម​ Instagram ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hype

យ៉ាង​ណា​មិញ​កញ្ញា​មក​ពី​ OnlyFans ម្នាក់​បាន​ទម្លាយ​ថា​នាង​មាន​វិធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាពមួយ​អាច​ជួយ​ឱ្យ​គណនី​របស់​នាង​អាច​ត្រលប់​មក​ប្រើការ​វិញ​បាន​ក្រោយ​ពី​ត្រូវ​បាន​ Ban នៅ​លើ​ Platform IG។ វិធីសាស្រ្ត​ដែល​នាង​និយាយ​នោះ​គឺ​ការ​មាន​សិច​ជាមួយ​នឹង​បុគ្គលិក​ Meta ហើយ​នៅ​ពេល​ដែល​គណនី​នាង​ត្រូវ​បាន​ Ban នាង​ក៏​ប្រើ​ប្រាស់​វិធីសាស្ត្រ​ដដែល​នេះ​ទៀត​។

រឿងរ៉ាវ​ខាង​លើ​កំពុង​តែ​ក្លាយ​ជា​ Viral នៅ​លើ​ពិភព​អនឡាញ​ ក្រោយ​ពេល​ដែល​ Kitty lixo នា​រី​ម៉ូដែល​របស់​ OnlyFans បាន​ផ្ដល់​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី​ Podcast No Jumper។

Lixo បាន​ពោល​រំលឹក​ដល់​វិធីសាស្ត្រ​ដែល​ខ្លួន​ប្រើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ​ថា​ នាង​សុខ​ចិត្ត​ឡើង​គ្រែ​មាន​សិច​ជាមួយ​នឹង​ បុគ្គលិក​ក្រុមហ៊ុន​ Meta (ក្រុមហ៊ុន​មេ​របស់​ Instagram) ដោះដូរ​នឹង​ការដោះ Ban ​គណនី​​នៅ​លើ​ IG របស់​នាង​ ដោយ​បុគ្គលិក​រូប​នោះ​គឺជា​អ្នក​ដែល​នា​ងស្គាល់​ស្រាប់​។

រាល់​ពេល​ដែល​បញ្ជី​ IG របស់​នាង​ត្រូវ​ Ban នាង​តែងតែ​ប្រើ​វិធីសាស្ត្រ​បែប​ដើម​នេះ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ដោយ​រាល់​ពេល​ជាប់​ Ban នាង​តែង​តែ​ទៅ​រក​បុគ្គលិក Meta ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​ស្វែង​រក​​​តាម Social Media និង​តាម​រយៈ​ទំនាក់ទំនង​តៗ​គ្នា។

ថ្វី​ត្បិត​តែ​នាង​មាន​សិច​ជាមួយ​នឹង​ភ្នាក់ងារ​ទាំង​នោះ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះ Ban ក្ដី​ប៉ុន្តែ​ខណៈ​ដែល​សាង​សម្ព័ន្ធ​ភាព​នោះ​ មិនមាន​ការ​និយាយ​ឱ្យ​ច្បាស់លាស់​ក្ដី​ ប៉ុន្តែ​សម្រាប់​នាង​ផ្ទាល់​ក្នុង​ចិត្ត​នាង​គិត​តែ​ម្យ៉ាង​គឺ​ដោះ​ ban ចេញ​ពី​គណនី​របស់​នាង​។ ក្រោយ​រឿង​របស់​នាង​ក្លាយ​ជា​ Viral មិនមាន​ការ​ទាក់ទង​ណាមួយ​ពី​ក្រុម​ហ៊ុន​ Meta នោះ​ទេ​ ហើយ​នាង​គិតថា​នឹង​មិនមាន​អ្នក​ណា​ទាក់ទង​មក​ដែរ​។

Lixo អះអាង​ថា​នាង​គ្មាន​អារម្មណ៍​ថា​នាង​បកអាក្រាត​អ្វី​ដែល​មិន​ល្អ​​នោះ​ឡើយ ហើយ​នាង​ក៏​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​ដែរ​ ការ​ដែល​នាង​ទៅ​ស្និតស្នាល​ជាមួយ​នឹង​បុគ្គលិក​ទាំង​អស់​នោះ​ ព្រោះ​សុទ្ធតែ​ក្រៅ​ម៉ោង​ការងារ​ប៉ុណ្ណោះ​ ម្យ៉ាង​នោះ​គឺជា​ទំនាក់ទំនង​រវាង​នាង​និង​អ្នក​ដែល​ពេញ​ចិត្ត​ជួយ​នាង​ប៉ុណ្ណោះ​។

Lixo អះអាង​ថាទៀត​គណនី​របស់​នាង​មាន​សុទ្ធតែ​ឈុត​ប៊ីគិនី និង​ឈុត​ខោអាវទ្រនាប់​ ហើយ​ថែម​ទាំង​ដាក់​ជា​គណនី​ឯកជន (Private) មិនមែន​សាធារណៈ​នោះ​ទេ​ មួយ​វិញ​ទៀត​នាង​មិនដែល​បាន​ផុស​រូប​ភាព​អាក្រាត​ តែ​ក៏​នៅ​តែ​ត្រូវ​លុប​ចោល​ជា​ច្រើន​លើក​ ដោយ​ចោទប្រកាន់​ថា​នាង​ផ្សព្វផ្សាយ​រូប​ភាព​អនាចារ​ទាក់ទង​នឹង​ផ្លូវ​ភេទ​។

ក្រោយ​​បទ​សម្ភាសន៍​របស់​នាង​ក្លាយ​ជា​ Viral មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​ ធ្វើ​ឱ្យ​ Lixo មាន​អ្នក​តាមដាន (Follow) ច្រើន​ឡើង​នៅ​លើ​ IG ខណៈ​ដែល​សាមី​ខ្លួន​រង​វិបត្តិ​ដូច​មុន​គឺ​នាង​មិន​អាច​ចូល​ទៅ​ប្រើប្រាស់​គណនី​ IG របស់​នាង​បាន​ទៀត​​ ៕