រដ្ឋធានីមូស្គូ៖ ស្របពេលមេដឹកនាំ បណ្ដារដ្ឋជាសមាជិកទាំង២៧របស់សហភាពអឺរ៉ុប បានឯកភាពគ្នា លើការដាក់នូវកញ្ចប់ទណ្ឌកម្មជាថ្មី ហាមឃាត់ការនាំចូលប្រេង ពីរុស្ស៊ី ប្រហែល៩០ភាគរយ នៅត្រឹមចុងឆ្នាំ២០២២នោះមក ក្រុមហ៊ុនថាមពល គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី ហ្គាសព្រុម (Gazprom) បានសម្រេច កាត់ផ្ដាច់នូវការផ្គត់ផ្គង់ឧស្ម័ន ដល់ប្រទេសហូល្លង់ដ៍។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ថា ក្រុមហ៊ុនថាមពលរបស់រុស្ស៊ី Gazprom នឹងកាត់ផ្តាច់នូវការផ្គត់ផ្គង់ឧស្ម័ន ទៅឱ្យក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសហូល្លង់ដ៍ GasTerra (ហ្គាស ថែររ៉ា) នៅត្រឹម ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុននេះ មិនព្រមបង់លុយថ្លៃឧស្ម័ន ជាប្រាក់រូប្ល៍របស់រុស្ស៊ី។Gazprom Starts Telling Clients How to Pay for Gas in Rubles

គួរកត់សម្គាល់ថា បន្ទាប់ពីការលុកលុយឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ នោះមក ក្រុងមូស្គូបានស្នើឱ្យអតិថិជនរបស់ខ្លួន មកពី «បណ្តាប្រទេសជាអមិត្តទាំងអស់» រួមទាំង រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុប ត្រូវបង់ប្រាក់ សម្រាប់ថ្លៃឧស្ម័ន ជាប្រាក់រូប្ល៍របស់រុស្ស៊ី ដែលអនុញ្ញាតឱ្យរួចផុត ពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុរបស់លោកខាងលិច ប្រឆាំងនឹងធនាគារកណ្តាលរបស់ខ្លួន។

ក្រុមហ៊ុន GasTerra របស់ហូល្លង់ដ៍ បានប្រកាស កាលពីថ្ងៃទី៣០ ខែឧសភា ថា ក្រុមហ៊ុនេះ នឹងបង់ប្រាក់ថ្លៃឧស្ម័ន ទៅឲ្យរុស្ស៊ី ជាប្រាក់រូប្ល៍ (Ruble) នោះឡើយ។ ការប្រកាសរបស់ក្រុមហ៊ុនរបស់ប្រទេសហូល្លង់ដ៍ បានកើតឡើង ក្រោយពេលក្រុមហ៊ុន Gazprom របស់រុស្ស៊ី បានផ្ដល់ព័ត៌មានឲ្យដឹងថា ខ្លួននឹងបញ្ឈប់នូវការផ្គត់ផ្គង់ឧស្ម័ន ត្រឹមថ្ងៃទី៣១ ខែឧសភា ។ បើតាមលទ្ធផលនេះ គឺឧស្ម័ន ប្រហែល២ពាន់លានម៉ែត្រគុប មិនទទួលបាន ក្រោមកិច្ចព្រមព្រៀងបច្ចុប្បន្ននេះឡើយ៕Russia's Gazprom Neft swings to profits in H1 2021