រដ្ឋធានីប៊ែរឡាំង៖ ក្រោយពេលរុស្ស៊ីបានវាយលុក ចូលឈ្លានពានដល់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ក្រុងប៊ែរឡាំង បានចាប់ផ្ដើម ផ្ដោតអារម្មណ៍ លើវិស័យការពារជាតិ ហើយគណបក្សជាច្រើនរបស់អាល្លឺម៉ង ថែមទាំងបានជំរុញឲ្យបង្កើននូវការចំណាយលើវិស័យយោធា រហូតដល់ជាង១០០ពាន់ដុល្លារសហរដ្ឋអាមេរិក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ ថា កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យក្រុងប៊ែរឡាំង សម្រេចបាននូវគោលដៅរបស់អង្គការណាតូ នៅក្នុងការចំណាយ ចំនួន២ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់វិស័យការពារជាតិ ជាមធ្យម សម្រាប់រយៈពេលច្រើនឆ្នាំ។German military would 'lose war to Azerbaijan' | World | The Times

គណបក្សចម្រុះ គ្រប់គ្រងអំណាចរបស់ប្រទេសអាល្លឺម៉ង់ និង គណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសមហាសេដ្ឋកិច្ចកំពូល នៅតំបន់អឺរ៉ុបនេះ បានឈានដល់កិច្ចព្រមព្រៀងមួយ ឆ្ពោះទៅមុខ ជាមួយនឹងការជំរុញ នៅក្នុងការចំណាយ លើវិស័យការពារជាតិ ដែលអធិការបតី លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) បានប្រកាស កាលពី៣ខែមុន។

ជាមួយគ្នានេះដែរ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) កាលពីថ្ងៃចន្ទ បានស្វាគមន៍ដល់កិច្ចព្រមព្រៀងនេះ ដោយគាត់បានអះអាងថា «នេះជាចម្លើយដ៏ត្រឹមត្រូវ ចំពោះបរិបទមួយ ដែលបានចាប់ផ្តើម ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន»។

មេដឹកនាំអាល្លឺម៉ង់ បានបញ្ជាក់ ៣ថ្ងៃ ក្រោយពេលរុស្ស៊ីបានចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ថា អាល្លឺម៉ង់នឹងផ្តល់កញ្ចប់ថវិកា ចំនួន១០០ពាន់លានអឺរ៉ូ (លុយអឺរ៉ុប) ឬស្មើនឹង១០៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់មូលនិធិ ពិសេសសម្រាប់វិស័យយោធារបស់ខ្លួន និង បង្កើននូវការចំណាយ លើវិស័យការពារជាតិរបស់ខ្លួន លើសពី ២ ភាគរយ នៃផលិតផលក្នុងស្រុកសរុប ឬ GDP។New German panzer battalion receives first Leopard 2A6s

ទីភ្នាក់ងារសារព័ត៌មាន DPA បានរាយការណ៍ថា លោកអធិការបតីអាល្លឺម៉ង់ បានថ្លែង នៅក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្ម នៅទីក្រុងហែនណូវើរ (Hannover) កាលពីថ្ងៃចន្ទ ថា «កងកម្លាំងប្រដាប់អាវុធរបស់សហពន្ធន៍អាល្លឺម៉ង់ នឹងត្រូវបានពង្រឹងឡើង។ វិស័យយោធា នឹងស្ថិតក្នុងទីតាំងមួយ ដើម្បីបំពេញបេសកកម្មការពារជាតិរបស់ខ្លួន ឱ្យបានល្អជាងពេលណាៗទាំងអស់ ហើយកងទ័ព នឹងអាចចូលរួមចំណែក នៅក្នុងអង្គការណាតូ ផងដែរ ។ ដូច្នេះយើងអាចការពារខ្លួនបានគ្រប់ពេលវេលា ប្រឆាំងនឹងការវាយប្រហារ មកពីខាងក្រៅ»។

លោកអធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ថា «សកម្មភាពយោធាទាំងនេះ នឹងរួមចំណែកដល់សន្តិសុខរបស់អាល្លឺម៉ង់ និង អឺរ៉ុប។ នេះជាចម្លើយដ៏ត្រឹមត្រូវ សម្រាប់បរិបទ ដែលចាប់ផ្តើម ជាមួយនឹងការវាយប្រហាររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន»៕