ប័រសណ្តែកដីត្រូវបានគេចាត់ទុកថាជាអាហារផ្តល់សុខភាព ដោយគ្រាន់តែទទួលទាន ២ ស្លាបព្រាបាយក្នុងមួយថ្ងៃអាចជួយការពារការខូចខាតខួរក្បាល និងរក្សាស្បែកឱ្យមានសំនើម និងប្រព័ន្ធបេះដូងមានសុខភាពល្អ។ ប៉ុន្តែអាហារគ្រប់ប្រភេទសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ ដូច្នេះសូមស្វែងយល់ពីកម្រិតនៃការទទួលទានអាហារប្រភេទនេះ។Recipe: How to Make All-Natural Peanut Butter at Home1. មានហានិភ័យនៃការចាល់ជាតិអាស៊ីត
បើអ្នកញ៉ាំច្រើន អ្នកអាចនឹងប្រឈមការច្រាលជាតិអាស៊ីត ថ្វីត្បិតតែប៊ឺសណ្តែកដីត្រូវបានផលិតចេញពីសណ្តែកដីជាប្រភេទគ្រាប់ធញ្ញជាតិ ក៏ដោយ តែវាមានជាតិខ្លាញ់ច្រើន ដូច្នេះហើយ វាអាចរារាំង sphincter ក្នុងបំពង់អាហារ ។នៅពេលដែលជាតិអាស៊ីតច្រាលចេញទៅបំពង់អាហារ វានឹងធ្វើឱ្យមានការឈឺក្រពះ និងឈឺពោះ អ្នកអាចក្រហាយទ្រូង ឬចង្អោរ ឬសម្លេងរបស់អ្នកអាចប្រែប្រួលទៅតាមស្ថានភាពនៃជំងឺរបស់អ្នក។

2. មានផ្ទុកជាតិស្ករច្រើន
ប៊័រសណ្តែកដីមួយចំនួនមានលក់នៅលើទីផ្សារត្រូវបានបន្ថែមបរិមាណជាតិស្ករកំឡុងពេលកែច្នៃ ខ្លះក៏អាចផ្ទុកជាតិស្កររហូតដល់ទៅ 8 ក្រាមក្នុង 2 ស្លាបព្រាបាយ។ លើសពីនេះ ពេលទិញប៊័រសណ្តែកដី អ្នកគួរតែអានដោយប្រុងប្រយ័ត្ននូវស្លាកសញ្ញាគ្រឿងផ្សំ ដើម្បីដឹងថាវាមានជាតិស្ករ ច្រើនពេក ឬក៏អត់។

3. ហានិភ័យនៃផ្សិត
អ្នកអាចនឹងមានហានិភ័យក្នុងការទទួលទាន aflatoxin ពីប៊័រសណ្តែកដី។ Aflatoxin គឺជាជាតិពុលពីផ្សិតនៃគ្រាប់ធញ្ញជាតិ និងគ្រាប់ធញ្ញជាតិដែលមានកាបូអ៊ីដ្រាតខ្ពស់។ ប្រសិនបើអ្នកទទួលទានលើសពីបទដ្ឋានអនុញ្ញាត អាចបណ្តាលឱ្យកើតមហារីកថ្លើម។ ថ្វីត្បិតតែប៊ឺរសណ្តែកដីមានជីវជាតិគ្រប់គ្រាន់ក៏ដោយ បើទោះបីជាកែច្នៃក្តី វាអាចផ្ទុកសារធាតុដែលបំផ្លាញសុខភាពរាងកាយ៕Is It Possible To Eat Too Much Peanut Butter?

ប្រភព Kormedi.com