បាល់ទះក្នុងសាលកម្ពុជាធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតបើកឆាកនៅក្នុងពូល B ដោយបានយកឈ្នះហ្វីលីពីន៣សិតទល់១សិត នៅក្នុងការប្រកួតសុីហ្គេមប្រទេសវៀតណាម។

កម្ពុជា យកឈ្នះ ហ្វីលីពីន ក្នុងពិន្ទុ សិតទី១ ២១ទល់នឹង២៥, សិតទី២ ២៦ទល់នឹង២៤, សិតទី៣ ៣០ទល់នឹង២៨ និងសិតទី៤ ២៧ទល់នឹង២៩។

ការប្រកួតបន្ទាប់របស់​កម្ពុជា គឺត្រូវប៉ះថៃ នាថ្ងៃទី​១៨ ខែឧសភា៕