រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» និងការផ្សព្វផ្សាយ ទូលំទូលាយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyVadfzaTgPDXEExcjV9VuRCGXUwDraRvO47W_UJb6F6ISE8kadxE5Zq1C-CQAA9yLo0qmRK8A4Y_q6p8zV25pddrzg42F0Ad2ZxVn-YPhqjWf0-Xl_5B7_OrH76J62M1Y_KV96EWoMP0cmM-sCBPmklPmwBdQvWcHFgrqovKPrmk6E0NXButDICBJ/s1280/photo_2022-05-13_09-30-43%20(2).jpg

សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា «សៀវភៅស ការពារជាតិ» បានធ្វើឱ្យសម្តេចនឹកឃើញដល់ចំណុចចាប់ផ្តើមដ៏លំបាកក្នុងការកសាងគោលនយោបាយការពារជាតិលើកដំបូង នៅក្នុងកាលៈទេសៈដែលកំសួលនៃភ្លើងសង្គ្រាម នៅកម្ពុជា មិនទាន់បានរលត់ទាំងស្រុងនៅឡើយ។ ម្យ៉ាងទៀត ការព្យាយាមស្វែងរកការគាំទ្រដល់ការកសាងយុទ្ធសាស្ត្រការពារជាតិបើកជំហរបែបនេះមិនមែនជាការងាយស្រួលនោះទេ។សម្តេចពិជ័យសេនា ទៀ បាញ់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ «សៀវភៅស ការពារជាតិ» ដែលបានខិតខំអស់រយៈពេលជាច្រើនសម្រេចបាននូវសមិទ្ធផលដ៏មានតម្លៃនេះ និងសូមថ្លែងអំណរគុណចំពោះតួអង្គមួយចំនួនផ្សេងទៀត ដូចជានាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាអ្នកផ្តួចផ្តើមតាំងពីដំបូងមក ក្រសួង និងស្ថាប័នពាក់ព័ន្ធ អង្គការចក្ខុវិស័យអាស៊ី ក្រសួងការពារប្រទេសអូស្ត្រាលីជាដើម ដែលបានផ្ដល់នូវទស្សនវិស័យ ជំនួយបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុដល់ក្រុមការងារនៅក្នុងដំណើរការចងក្រង «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh481EltbMfh9q7eEkPgcbiQR_X8oSwDdpzJo6FWf1vs0gmIorGe5kKQbAJPaym-JEGo2qkjCz2X3228QaSYo41opV7GW6rsiX3OAM3JQCW4evRfF0BznB_D9d4tNxNrsdNmb5TTVOeZ94PYgs-_WKyfXTbxERXYFWcrHTht6k-y_IplxQC8NCzKx9w/s1280/photo_2022-05-13_09-30-44%20(2).jpg
ជាមួយគ្នានេះ សម្តេចពិជ័យសេនា រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា៖ «រហូតមកដល់បច្ចុប្បនេះ ឯកសារគោលនយោបាយការពារជាតិ ដែលយើងតែងតែហៅថា «សៀវភៅស ការពារជាតិ» ផ្ដល់តម្លៃ និងអត្ថប្រយោជន៍កាន់តែខ្ពស់ឡើងទាំងក្នុងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។ សម្រាប់មជ្ឈដ្ឋានជាតិ វាជាកម្រងផែនយុទ្ធសាស្ត្ររយៈពេលវែង ដែលគ្របដណ្តប់លើវិស័យការពារជាតិ និងសន្តិសុខន ព្រះរាជាណាចក្រកម្ពុជាទាំង
មូល។ ដូចនេះ ការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធទាំងអស់នឹងត្រូវអនុលោមតាមគោលនយោបាយនេះ។ ម្យ៉ាងទៀត គោលនយោបាយការពារជាតិនេះ កំពុងក្លាយជាតម្រូវការសំខាន់ និងចាំបាច់សម្រាប់ការកសាងផែនការយុទ្ធសាស្រ្តផ្សេងៗទៀតដូចជា៖ ផែនការយុទ្ធសាស្ត្រថវិកាប្រចាំឆ្នាំជាដើម ធ្វើយ៉ាងណាឱ្យការរៀបចំធនធានសមស្រប និងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែចាត់ទុក «សៀវភៅស ការពារជាតិ» ជាត្រីវិស័យសម្រាប់កងកម្លាំងប្រដាប់អាវុធនៅក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសនៅក្នុងដំណើរការកែទម្រង់យោធាការលើកកម្ពស់សមត្ថភាពកងទ័ព និងកិច្ចទំនាក់ទំនងការទូតអន្តរជាតិ សម្រាប់មជ្ឈដ្ឋានអន្តរជាតិ «សៀវភៅស ការពារជាតិ» គឺជាការឆ្លុះបញ្ចាំងនូវសុឆន្ទៈរបស់កម្ពុជា នៅក្នុងការរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈការកសាងតម្លាភាព និងការទុកចិត្តគ្នាទៅ
វិញទៅមក។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បានបន្តថា «សៀវភៅសការពារជាតិ ឆ្នាំ២០២២» បានកំណត់អាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើន សំដៅលើកំណែទម្រង់យោធា ដែលរួមបញ្ចូលទាំងការធ្វើទំនើបកម្មក្នុងវិស័យនានា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFXjYWK2PsDLFVGbCFr_OfCF3T37Ha0tZWi2-z7Z_95F2wywOdtLd1U1lI1vyOfoBWmgtmp7PSQqKx90TK_UgL_oU-7ZQYIHFQI5wAhXMy_Po5plvZxAFlqZ4411GGpWCqzPsgsakKGmrg0jjVu18QmWytF9mSSdc-DoepsNVcwbZFjEOQb2juqOxL/s1280/photo_2022-05-13_09-30-44.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgofWu5n-QB3wX0SIKFV7VkrfYLbUmicPfpgqmrlvnmu25009s1sRlm33FAbWjytLi4dtDdfln1ymsarb7h7oXys37LPJ_TUqs3xEev4pxlxOL8p4sr-fNHtubibX87gdQirmP23AHrFsb6SJvkF1EffBnEEQi23QD0x7mCh95HqVeboXulA_4d0IP1/s1280/photo_2022-05-13_09-30-43.jpg