រាជធានីបាងកក៖ ស្របពេល រដូវវស្សាចូលមកដល់នោះ ក្រសួងកសិកម្មថៃ បានបញ្ជាឱ្យនាយកដ្ឋានធារាសាស្ត្រ (ហៅកាត់ RID) រៀបចំបុគ្គលិក និង ឧបករណ៍បង្ហូរទឹក ហើយជំរុញឲ្យកសិកររក្សាទឹកទុក សម្រាប់ធ្វើស្រែ។

សារព័ត៌មានថៃ The Nation បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ ថា លោក ឆាលើមឆៃ ស្រីអន រដ្ឋមន្រ្ដីក្រសួងកសិកម្មថៃ កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា «កសិករក៏គួរតែ រក្សាទុកទឹកភ្លៀងឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ហើយប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។ យើងមិនអាចប្រាប់ថា តើមានព្យុះប៉ុន្មាន នឹងវាយប្រហារ មកលើប្រទេសថៃ នៅក្នុងឆ្នាំនេះទេ។ ប៉ុន្តែយើងបានបញ្ជាឱ្យនាយកដ្ឋានធារាសាស្ត្រ រៀបចំបុគ្គលិក និងឧបករណ៍បង្ហូរទឹក ដើម្បីដោះស្រាយបញ្ហា ដែលអាចនឹងកើតឡើង នាពេលខាងមុខនេះ»។Thailand Introduces Loans to Help Struggling Farmers - WSJ

លោករដ្ឋមន្រ្ដីក្រសួងកសិកម្មថៃ បានបន្ថែមថា នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម កំពុងរៀបចំផែនការដាំដុះដំណាំ ដែលប្រើប្រាស់ទឹកតិច ដូចជា ពោតសម្រាប់ធ្វើជាចំណីសត្វ។ ចំណែកក្រសួង ក៏បានស្នើដល់នាយកដ្ឋានគ្រប់គ្រងស្រូវអង្ករ ស្វែងរកប្រភេទពូជស្រូវល្អៗ ហើយក្រសួងពាណិជ្ជកម្ម ក៏ត្រូវតែស្វែងរកទីផ្សារថ្មីៗ ដូចជា នៅតំបន់មជ្ឈិមបូព៌ា …ជាដើម។

លោក ប្រាភីត ចាន់ម៉ា (Prapit Chanma) អគ្គនាយកដ្ឋានធារាសាស្រ្ដថៃ បានបញ្ជាក់ថា ការគ្រប់គ្រងទឹក នៅក្នុងរដូវរាំងស្ងួត បានប្រព្រឹត្តទៅ តាមការគ្រោងទុក។ ប្រទេសថៃ បានរក្សាទឹកទុក សម្រាប់រដូវវស្សា ចំនួន១៩,៩៥ពាន់លានម៉ែត្រគុប ដែលខ្ពស់ជាងការកំណត់ទុក ចំនួន១៥,៥៥ពាន់លានម៉ែត្រគុប។11 Interesting Facts about Thai Agriculture

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីចុងខែមេសា ឆ្នាំ២០២២ ថា នៅក្នុងឆ្នាំ២០២១ កន្លងមក ឥណ្ឌា បាននាំចេញអង្ករ ចំនួន២០លានតោន ហើយក្លាយជាប្រទេសនាំចេញអង្ករច្រើនជាងគេ នៅលើពិភពលោក ខណៈវៀតណាម ឈរនៅលំដាប់លេខ២ ដោយនាំចេញ ចំនួន៦,៥០លានតោន ហើយថៃ ឈរនៅលំដាប់លេខ៣ ដោយនាំចេញ ៦,១០លានតោន៕