រដ្ឋធានីវ៉ាស៊ីនតោន៖ កាលពីអំឡុងឆ្នាំ២០១៨ នៅក្នុងរដ្ឋការមុនរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ (Donald Trump) បានយកពន្ធ ចំនួន២៥ភាគរយ លើការនាំចូលដែកថែប មកពីប្រទេសនានា ដោយរួមទាំងប្រទេសអ៊ុយក្រែន ផង ប៉ុន្តែនៅក្នុងរដ្ឋការរបស់ប្រធានាធិបតី លោក ចូ បៃដិន បានសម្រេច ផ្អាកការយកពន្ធ លើការនាំចូលដែកថែប មកពីប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម។US temporarily suspends tariffs on Ukraine steel imports

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន នឹងព្យួរការយកពន្ធ លើដែកថែប នាំចូលមកពីប្រទេសអ៊ុយក្រែន រយៈពេលមួយឆ្នាំ។ ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក៏ដោយសារឧស្សាហកម្មរបស់ប្រទេសនេះ បានរងនូវការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។

ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថា «សហគមន៍ដែកថែបដ៏ធំបំផុតមួយចំនួនរបស់អ៊ុយក្រែន កំពុងតែរងគ្រោះមហន្ដរាយយ៉ាងខ្លាំងបំផុត ដោយសារតែអំពើឃោរឃៅរបស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ី។ រោងចក្រដែកថែប នៅក្នុងទីក្រុងកំពង់ផែយុទ្ធសាស្រ្ដម៉ារីយូប៉ូល ( Mariupol) បានក្លាយជានិមិត្តរូបដ៏យូរអង្វែង នៃការប្តេជ្ញាចិត្តរបស់អ៊ុយក្រែន នៅក្នុងការទប់ទល់ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ កងទ័ពរបស់រដ្ឋាភិបាលក្រុងគៀវ កំពុងតែប្រយុទ្ធ ប្រឆាំងនឹងកម្លាំងទាហានឈ្លានពានរបស់ក្រុងមូស្គូ ដើម្បីការពារទីក្រុងយុទ្ធសាស្រ្ដរបស់ពួកគេ នៅតាមឆ្នេរសមុទ្រអាហ្សូវ»។US tariffs on Ukrainian steel to suspend for a year

ជាមួយគ្នានេះ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក បានកត់សម្គាល់ថា អ៊ុយក្រែន បាននាំចេញទំនិញ សរុប១,៩ពាន់លានដុល្លារ មកកាន់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២១ ពោលគឺតិចជាង០,១ភាគរយ នៃការនាំចូលទាំងអស់របស់សហរដ្ឋអាមេរិក ប៉ុន្តែវាមានចំនួន ប្រហែល២,៨ភាគរយ នៃការនាំចេញសរុបរបស់អ៊ុយក្រែន។ មុនពេលការឈ្លានពានរបស់រុស្ស៊ី ទំនិញជិតពាក់កណ្ដាល នៃការនាំចូលរបស់សហរដ្ឋអាមេរិក មកពីអ៊ុយក្រែន គឺលោហៈ រួមមាន ដែក កូនជ្រូកម៉ាស៊ីន និង ដែកថែប ប៉ុន្តែវាជាផ្នែកតូចមួយ នៃការនាំចូលលោហៈសរុបរបស់សហរដ្ឋអាមេរិក៕