រដ្ឋធានីកូឡុំបូ (Colombo)៖ ដោយសារតែវិបត្ដិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុត កំពុងតែរុញច្រានប្រទេសស្រីលង្កា ធ្លាក់ចូលទៅក្នុងកលិយុគ ហើយប្រជាពលរដ្ឋ បាននាំគ្នាងើបឡើងតវ៉ា រហូតធ្វើឲ្យនាយករដ្ឋមន្រ្ដី ស៊ូទ្រាំនឹងការកាន់តំណែងលែងបាន និង ការឡោមព័ទ្ធភូមិគ្រឹះរបស់គាត់ ទើបកងទ័ព ប្រដាប់អាវុធធុនធ្ងន់ ចូលទៅរំដោះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថា លំនៅឋានរបស់លោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសា (Mihinda Rajapaksa) នាយករដ្ឋមន្រ្ដីស្រីលង្កា បានប្រកាសលាលែងតំណែងរបស់គាត់ កាលពីថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ ដោយសារការតវ៉ាផ្ទុះឡើង ជុំវិញវិបត្ដិសេដ្ឋកិច្ចដ៏អាក្រក់បំផុត នៅក្នុងប្រទេសលើដែនកោះ នៃអាស៊ី ខាងត្បូងមួយនេះ។Sri Lanka: Prime minister resigns and nationwide curfew imposed as violence  erupts over economic crisis | World News | Sky News

ហ្វូងបាតុករ រាប់ម៉ឺននាក់ បាននាំគ្នាតវ៉ា អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកហើយ រហូតឈានដល់មានការប្រើអំពើហិង្សា ហើយនាំគ្នាទៅឡោមព័ទ្ធគេហដ្ឋានរបស់លោក ម៉ាហ៊ីនដា រ៉ាចាប៉ាកសា នាយករដ្ឋមន្រ្ដីស្រីលង្កា ស្ថិតក្នុងរដ្ឋធានីកូឡុំបូ។ ដោយសារតែវិបត្ដិដ៏ធ្ងន់ធ្ងរនេះ បានបង្ខំឲ្យនាយករដ្ឋមន្រ្ដីស្រីលង្កា បានសម្រេចចិត្ត លាលែងពីតំណែង ប៉ុន្ដែក្រុមបាតុករ នៅតែបន្ដឡោមព័ទ្ធភូមិគ្រឹះរបស់គាត់ ទើបកងទ័ព ប្រដាប់ដោយអាវុធធុនធ្ងន់ ចូលទៅជម្លៀសគាត់ និង ក្រុមគ្រួសារ ប្រកបដោយសុវត្ថិភាព។

ដោយឡែក លោក ជូលី ឈុង (Julie Chung) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅក្នុងប្រទេសស្រីលង្កា បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា ក្រុងវ៉ាស៊ីនតោន បានថ្កោលទោស ចំពោះ«អំពើហិង្សា ប្រឆាំងនឹងក្រុមបាតុករអហិង្សា»។ ជាមួយគ្នានេះ ក្រុងវ៉ាស៊ីនតោន បានអំពាវនាវ ដល់រដ្ឋាភិបាលក្រុងកូឡុំបូ ត្រូវតែស៊ើបអង្កេត ឲ្យបានពេញលេញ ជុំវិញការបង្ក្រាប ដោយហិង្សានេះ ដោយរួមទាំងការចាប់ខ្លួន និង កាត់ទោសដល់អ្នកប្រព្រឹត្ដ។Sri Lankan president calls second state of emergency in five weeks | Sri  Lanka | The Guardian

បណ្ដាញទូរទស្សន៍ CNN បានផ្សាយថា ប្រទេសស្រីលង្កា ត្រូវការឧស្ម័ន យ៉ាងតិច ៤០ ០០០តោន ក្នុង១ខែៗ ហើយការនាំចូលប្រចាំខែ នឹងមានតម្លៃ រហូតដល់៤០លានដុល្លារសហរដ្ឋអាមេរិក។

ដោយឡែក បណ្ដាញទូរទស្សន៍ Bloomberg (ប្លូមប៊ឺគ) បានផ្សាយថា នៅឆ្នាំនេះ ស្រីលង្កា ជំពាក់បំណុល ៨,៦ពាន់លារដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែបើគិតត្រឹមខែមីនា ប្រទេសនៅលើដែនកោះ នៃអាស៊ី ខាងត្បូង មួយនេះ មានប្រាក់បម្រុងត្រឹមតែ ១,៩៤ពាន់លានដុល្លារតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ប្រទេសស្រីលង្កា ត្រូវបង់ការប្រាក់ ចំនួន៧៨,២លានដុល្លារ កាលពីថ្ងៃទី១៨ ខែមេសា។ បន្ទាប់មកទៀត ស្រីលង្កា នឹងបង់ប្រាក់ ចំនួន ១ពាន់លានដុល្លារ លើមូលបត្របំណុល ដែលផុតកំណត់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៕Goons, thugs': Ex-Sri Lanka cricketers slam Rajapaksas after Colombo  clashes | World News - Hindustan Times