រដ្ឋធានីគៀវ៖ ក្រោយពេលលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន មិនបានប៉ុន្មានថ្ងៃផង ប្រធានាធិបតីរុស្ស៊ី បានចេញបញ្ជាឲ្យកម្លាំងទាហាននុយក្លេអ៊ែររបស់ខ្លួន ស្ថិតក្នុងការប្រុងជើងការ និង គំរាមកំហែងដល់បណ្ដាប្រទេសណាមួយ ហ៊ានលូកដៃចូល ទៅក្នុងអ្វីដែលម្ចាស់វិមានក្រឹមឡាំងរូបនេះ អះអាង ជាប្រតិបត្ដិការពិសេស ប៉ុន្ដែនៅក្នុងទិវាជ័យជម្នះ ថ្ងៃទី៩ ខែឧសភា លើរបបណាហ្ស៊ី អាល្លឺម៉ង់ នោះ លោក ពូទីន មិនបានលើកឡើង អំពីការប្រើប្រាស់អាវុធមហាប្រល័យលោក នៅក្នុងសង្គ្រាម នៅក្នុងប្រទេសអឺរ៉ុបខាងកើតនេះទេ។

សារព័ត៌មាន Al Jazeera បានដកស្រង់ ប្រភពពីទីភ្នាក់ងារសារព័ត៌មាន AP យកមកចុះផ្សាយ កាលពីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ថា ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានបកប្រែនូវសុន្ទរកថាទិវាជ័យជម្នះរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដោយបានបង្ហាញថា រុស្ស៊ី មិនមានចំណាប់អារម្មណ៍ នៅក្នុងការបង្កើនសង្គ្រាម តាមរយៈការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬ ធ្វើសង្គ្រាម ដោយផ្ទាល់ជាមួយនឹងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ ណាតូ (តាមភាសាអង់គ្លេស ឬ អូតង់ តាមភាសា បារាំង) នោះឡើយ។Putin waves nuclear sword in confrontation with the West | AP News

លោក អូឡែកសិយ អារ៉ែស្ដូវិច (Oleksiy Arestovych) ទីប្រឹក្សារបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានគូសបញ្ជាក់ អំពីសេចក្ដីថ្លែងការណ៍របស់លោ ពូទីន ថា រុស្ស៊ី នឹងគោរពដល់ការចងចាំរបស់អ្នក ដែលបានប្រយុទ្ធ នៅក្នុងសម័យសង្គ្រាមលោកលើកទី២ ដោយធ្វើ «អ្វីគ្រប់យ៉ាង ដើម្បីកុំឱ្យភាពភ័យរន្ធត់ ពីសង្គ្រាមពិភពលោក កើតឡើងម្តងទៀត»។

 

ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី បានបន្ថែមថា បើតាមន័យ នៃសុន្ទរកថារបស់លោក ពូទីន «នឹងមិនមានសង្រ្គាមនុយក្លេអ៊ែរនោះទេ»។ អ្វីដែលម្ចាស់វិមានក្រឹមឡាំងរូបនេះ អះអាង ក៏នឹងមិនមានសង្គ្រាមជាមួយណាតូ នោះដែរ។ ប៉ុន្ដែតើនឹងមានអ្វីកើតឡើង? រុស្ស៊ី នឹងព្យាយាមពន្យឺត នៅក្នុងការដោះស្រាយបញ្ហាសំខាន់ៗចំនួន៣ ដែលគាត់បានកំណត់ គឺការគ្រប់គ្រងតំបន់លូហាន់ស្ក៍ (Luhansk), ដូណែតស្ក៍ (Donetsk) និង ទីក្រុងឃើរសុន (Kherson) ទាំងមូល។Will Russia use nuclear weapons in Ukraine? Putin's nuclear strategy  explained after deterrent put on alert

លោក អូឡែកសិយ អារ៉ែស្ដូវិច បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ តាមអ៊ីនធើរណេត ថា រុស្ស៊ីនឹងដកខ្លួន ចេញពីសង្រ្គាម ខណៈកំពុងតែធ្វើឲ្យខាតខាតដល់សេដ្ឋកិច្ចរបស់អ៊ុយក្រែន ក្នុងគោលបំណង ធ្វើឱ្យក្រុងគៀវ យល់ព្រមបោះបង់ចោលនូវទឹកដីទាំងនេះ។

ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រង ដោយរដ្ឋរុស្ស៊ី បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា បណ្ដាញទូរទស្សន៍ CNN បានរាយការណ៍ថា លោក ចន ស៊ុលលីវ៉ាន់ (John Sullivan) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅរុស្ស៊ី បានបញ្ចេញសំឡេងរិះគន់យ៉ាងខ្លាំង ចំពោះសេចក្តីថ្លែងការណ៍ កាលពីពេលថ្មីៗកន្លងនេះ ក្រោយពេលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) បានលើកឡើង អំពីសង្គ្រាមនុយក្លេអ៊ែរ អាចនឹងកើតឡើង។

មន្រ្ដីទូតរបស់សហរដ្ឋអាមេរិក រូបនេះ បានបញ្ជាក់ថា «យើងមិនបានចូលរួម នៅក្នុងសង្គ្រាមវោហារសាស្ត្រ មិនមានការទទួលខុសត្រូវ ទាក់ទងនឹងអាវុធមហាប្រល័យលោកនោះទេ។ ប៉ុន្ដែការគំរាមកំហែង ដោយការប្រើប្រាស់ពាក្យ «នុយក្លេអ៊ែរ» បែបនេះ គ្រាន់តែជាទម្រង់ នៃយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់អ្នកឈ្លានពាន គំរាមកំហែង ទៅលើគូជម្លោះតែប៉ុណ្ណោះ។ ប៉ុន្ដែយើងនឹងមិនចុះចាញ់ ចំពោះការគំរាមកំហែងនុយក្លេអ៊ែរនោះឡើយ ប៉ុន្តែយើងនឹងមិនអត់ឱនឲ្យ ចំពោះការវាយប្រហារ ដោយនុយក្លេអ៊ែរ និង ការបំផ្លាញ ដោយនុយក្លេអ៊ែរនោះដែរ»។

លោក ចន ស៊ុលលីវ៉ាន់ (John Sullivan) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានបន្ថែមថា បើទោះជា យើងមិនចូលរួម នៅក្នុងវោហារសាស្ត្រ ដែលមិនមានការទទួលខុសត្រូវ ទាក់ទងនឹងអាវុធមហាប្រល័យលោកក៏ដោយ ក៏ក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទប់ស្កាត់រាល់ការវាយប្រហារ ដោយនុយក្លេអ៊ែរ ប្រឆាំងនឹងសហរដ្ឋអាមេរិក រួចជាសម្រេចហើយ» ។Would Putin use nuclear weapons? An arms control expert explains what has  and hasn't changed since the invasion of Ukraine

ថ្លែង កាលពីប៉ុន្មានថ្ងៃមុន នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Channel One របស់រុស្ស៊ី លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេស បានរំឭកថា កាលពីខែមករា សមាជិកអចិន្ត្រៃយ៍ទាំង៤ នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ បានធ្វើសេចក្តីថ្លែងការណ៍ ស្តីពីការមិនអាចទទួលយកបាន ជុំវិញសង្គ្រាមនុយក្លេអ៊ែរ។

ដោយឡែក លោកស្រី ម៉ារៀ ហ្សេខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យ ក្រសួងបរទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ នៅតាម Telegram ថា សេចក្តីថ្លែងការណ៍របស់បណ្ដាប្រទេសលោកខាងលិចមួយចំនួន ទាក់ទងនឹងការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ជាព័ត៌មានក្លែងក្លាយ។ បើតាមស្ដ្រីអ្នកនាំពាក្យរូបនេះ ចង់និយាយថា បស្ចិមប្រទេសមានការចាប់អារម្មណ៍តិចតួច លើអ្វីដែលរុស្ស៊ីនិយាយ ហើយដូច្នេះ ការបកស្រាយខុសគ្រប់យ៉ាង នៃសេចក្តីថ្លែងការណ៍ ដែលបានបញ្ចេញពីមុន ដោយប្រមុខការទូតរុស្ស៊ី៕