រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើសុំជំនួយោធាបន្ថែម ជាង៣០ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ប៉ុន្តែសភារបស់ប្រទេសមហាអំណាចលេខ១របស់ពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា មិនត្រឹមតែជំទាស់នោះទេ គឺបន្ថែមលើស ពីអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន រំពឹងទុកទៅទៀត។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ថា សមាជិកសភា នៃគណបក្សប្រជាធិបតេយ្យ បានយល់ព្រម ទាំងប្រញាប់ប្រញាល់ ផ្តល់ជំនួយបន្ថែមមានទំហំទឹកប្រាក់ ៣៩,៨ ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។ សកម្មភាពនេះ បានបន្ធូរបន្ថយនូវការភ័យខ្លាចថា ការបោះឆ្នោត អាចនឹងពន្យារពេល រំខានដល់លំហូរ នៃគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក បញ្ជូនទៅកាន់រដ្ឋាភិបាលក្រុងគៀវ។Biden visits Lockheed plant as weapons stockpile strained - The San Diego  Union-Tribune

សភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក បានអនុម័តនូវកញ្ចប់ជំនួយ លើសពីសំណើរបស់ប្រធានាធិបតី លោក ចូ បៃដិន (Joe Biden) ដែលបានស្នើសុំ កាលពីខែមុន ត្រឹមតែទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារ ហើយនៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ មេដឹកនាំព្រឹទ្ធសភា បានអះអាងថា ពួកគាត់ បានត្រៀមខ្លួន សម្រាប់ការអនុម័ត លើសំណើសុំជំនួយនេះ ឲ្យបានឆាប់បំផុត។ ចំណែកសំណើ សម្រាប់មូលនិធិបន្ថែម ទាក់ទងនឹងជំងឺកូវីដ-១៩ដែលតំណាងរាស្រ្ដ មកពីគណបក្សប្រជាធិបតេយ្យមួយចំនួន ចង់ដាក់បញ្ចូលជាមួយមូលនិធិគ្រាអាសន្ន សម្រាប់អ៊ុយក្រែន នឹងត្រូវពិចារណា ដាច់ដោយឡែកពីគ្នា។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានស្នើសុំជំនួយបន្ថែម មានទំហំទឹកប្រាក់ ៣៣ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន ដោយរួមទាំងជំនួយយោធា ជាង២០ពាន់លានដុល្លារ ។ ប៉ុន្ដែសំណើរបស់លោកប្រធានាធិបតីនោះ ត្រូវបានសភាបង្កើនថវិកាបន្ថែម សម្រាប់សង្គ្រាមជាមួយនឹងរុស្ស៊ី។

ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីពេលកន្លងទៅនេះ បានអនុម័តនូវកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ១៣,៦ពាន់លានដុល្លារ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ក្រុងវ៉ាស៊ីនតោន បានផ្ដល់ជំនួយយោធា មានទំហំទឹកប្រាក់ ជាង៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ជួយដល់ក្រុងគៀវ សម្រាប់ធ្វើសង្គ្រាម វាយប្រហារទប់ទល់នឹងកម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី។

ការផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិក ជួយដល់ក្រុងគៀវ កាន់តែច្រើនឡើង ក្រោយពេលលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិ នៃប្រទេសមហាអំណាចកំពូលលើលោក ទាំងសេដ្ឋកិច្ច និង យោធា បានប៉ាន់ប្រមាណថា អ៊ុយក្រែន នឹងឈ្នះសង្គ្រាមនេះ៕Can the U.S. and NATO provide Ukraine with enough weapons?