រាជធានីឡុងដ៍៖ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក បណ្ដាប្រទេសនានា នៅលើពិភពលោក ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំង ហើយចក្រភពអង់គ្លេស ក៏បានអះអាងថា ជម្លោះនេះ បានធ្វើឲ្យរុស្ស៊ី បាត់បង់ ក្នុងភាពជាអ្នកដឹកនាំរបស់ពិភពលោក។

បើតាមសារព័ត៌មាន The Guardian បានឲ្យដឹងថា លោក ប៊ែន វ៉ល់ឡែស (Ben Wallace) រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានចោទប្រកាន់ក្រុមមេទ័ពរបស់រុស្ស៊ី អំពី «អសុជីវធម៌ និង អំពើពុករលួយ» ហើយជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន បាននាំមកនូវ«ភាពអាម៉ាស់យ៉ាងខ្លាំង» ដល់ប្រទេសរុស្ស៊ី។Putin has gone 'full tonto' over actions in Ukraine - Ben Wallace - BBC News

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានថ្លែងសុន្ទរកថា នៅឯសារមន្ទីរកងទ័ពជាតិ ស្ថិតក្នុងទីក្រុងឆែលស៊ី (Chelsea) នាភាគនិរតី ក្រុងឡុងដ៍ ថា «ជាការពិតណាស់ អ្វីដែលប្រធានាធិបតី ពូទីន ចង់បាន គឺធ្វើឲ្យប្រជាជន និង ពិភពលោក ស្ញប់ស្ញែង និង បំភិតបំភ័យ ចំពោះអ្វីដែលកំពុងតែបន្តកើតឡើង សម្រាប់យោធានិយមរបស់គាត់។ ខ្ញុំជឿថា ការបន្តជម្លោះនេះ មិនបានជំរុញឲ្យអ៊ុយក្រែន ក្រៅតែពីការបង្ខូចកិត្តិយសដល់ទាហានដូចគ្នា តែប៉ុណ្ណោះទេ»។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សង្គ្រាមនៅអ៊ុយក្រែន មិនអាចធ្វើឲ្យក្រុងមូស្គូ សម្រេចនូវមហិច្ឆតារបស់ខ្លួន តាមអ្វីដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ចង់បាននោះឡើយ។ រុស្ស៊ីបាន និង កំពុងតែខាតបង់យ៉ាងច្រើន ដោយសារការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីបណ្ដាប្រទេសមហាអំណាចបច្ឆិមលោក និង សម្ពន្ធមិត្ត ដោយសារសង្គ្រាមនេះ។How Russia's Invasion of Ukraine Violates International Law | Council on Foreign Relations

ទស្សនាវដ្ដីយោធា Sofreb (សូហ្វ្រែប) បានរាយការណ៍ថា រុស្ស៊ី បានចំណាយលុយ ប្រហែល ៩០០លានដុល្លារ នៅក្នុងការធ្វើសង្គ្រាម១ថ្ងៃៗ នៅក្នុងប្រទេសអ៊ុយក្រែន។

បើតាមរបាយការណ៍នេះ ប្រសិនបើរុស្ស៊ីធ្វើសង្គ្រាម កាន់តែយូរ ក្រុងមូស្គូ កាន់តែខាតបង់ កាន់តែច្រើនឡើង ខណៈសង្គ្រាមកំពុងតែបន្ដ ឈានដល់ដំណាក់កាលថ្មី ហើយមានសភាពកាន់តែឃោរឃៅខ្លាំងឡើង។ ការចំណាយលើការធ្វើសង្គ្រាម កាន់តែច្រើន ចំពេលសេដ្ឋកិច្ចរបស់រុស្ស៊ី ត្រូវបានហ៊ុមព័ទ្ធ ដោយមហាអំណាចបច្ឆិមលោក និង សម្ពន្ធមិត្ត។ រុស្ស៊ី អាចនឹងផុងខ្លួន នៅក្នុងសង្គ្រាមនេះ ដូចសម័យសហភាពសូវៀត ផុងខ្លួន នៅក្នុងសង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕