ប្រទេសស្វីស៖ មានករណីដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីសមត្ថកិច្ចបានរកឃើញនូវប្រភេទថ្នាំកូកាអ៊ីនជាច្រើនគីឡូក្រាមច្រកក្នុងការរ៉ុងដូចអង្ករដឹកចូលរោងចក្រដ៏ធំមួយក្នុងប្រទេសស្វីស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានKapook។

ករណីដ៏គួរឱ្យភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍មួយបានកើតឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍មកថាមានករណីនៃការដឹកថ្នាំប្រភេទកូកាអ៊ីនជាច្រើនចូលទៅក្នុងរោងចក្រមួយកន្លែងដែលមានឈ្មោះថា Nespresso ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន Nestle ក្នុងប្រទេសស្វីស ដោយរោងចក្រនេះជាទីតាំងផលិតគ្រឿងឧបភោគបរិភោគសម្រាប់ផ្គត់ផ្គង់ដ៏ធំមួយក្នុងប្រទេស។ ទាក់ទងនិងករណីនេះដែរ ដំបូងឡើយកម្មកររោងចក្រនៅទីនោះមានការសង្ស័យជាមួយនឹងរបស់ក្នុងការរ៉ុងពណ៌សជាច្រើនដែលត្រូវបានគេដឹកដោយឡានកុងតឺន័រមួយគ្រឿងមកទំលាក់ក្នុងរោងចក្រនេះ  ហើយក៏បានធ្វើការរាយការណ៍ទៅកាន់ប៉ូលីស លុះសមត្ថកិច្ចបានចុះមកដល់ក៏ធ្វើការឆែកធេរ និងធ្វើការត្រួតពិនិត្យទើបដឹងថាក្នុងការរ៉ុងជាច្រើននោះមានថ្នាំប្រភេទ កូកាអ៊ីន ចំនួន៥០០គីឡូក្រាម ទន្ទឹមនឹងនោះក៏បានធ្វើការឃាត់ខ្លួនអ្នកបើកឡានកុងតឺទ័រនោះភ្លាមៗ ហើយរោងចក្រក៏ត្រូវបានផ្អាកដំណើរការបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការស៊ើបអង្កេតបន្ត ព្រមទាំងបានចាប់ខ្លួនជនសង្ស័យមួយចំនួនដែលបានពាក់ព័ន្ធដើម្បីបញ្ជូនទៅសាកសួរបន្ថែម និងចាត់ការទៅតាមផ្លូវច្បាប់។

យ៉ាងណាមិញសមត្ថកកិច្ចបានបញ្ជាក់ថាសារធាតុកូកាអ៊ីនទាំងអស់នេះត្រូវបានគេដឹកជញ្ជូនមកពីប្រទេសប្រេស៊ីល ដើម្បីយកមកចែកចាយបន្តក្នុងប្រទេសនេះ  ហើយតម្លៃនៃថ្នាំទាំងអស់នេះគិតជាទឹកប្រាក់ចំនួនប្រហែល៤ម៉ឺន ៩ពាន់ដុល្លារ៕ ប្រភព៖ Kapook