រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុន កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ និងលោកហេង ឡុង ប្តីរបស់អ្នកនាង ចន ច័ន្ទលក្ខណា ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្តល់គោរម្យងារជា «ឧកញ៉ា» ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងសម្តែងក្តីត្រេកអរជាមួយផងដែរ។May be an image of outdoors

ក្រោយពីអ្នកទាំង២ក្លាយជា «ឧកញ៉ា» សម្បូរលុយចាយ មហាជនបានលើកឡើង ហើយចោទជាសំណួរថា តើអ្នកសិល្បៈរូបណាទៀត មានភ័ព្វសំណាង បានក្លាយជា«ឧកញ៉ា» ក្នុងនោះ គោលរបស់មហាជនដំបូងបំផុត គឺចង់ឃើញ តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍CTN លោកចែម ចាន់រ៉ា ហៅ ពាក់មី ក្លាយជាឧកញ៉ានឹងគេដែរ ។ តែសម្រាប់លោក ពាក់មី ជាសាមីខ្លួនវិញ បែរជាបដិសេធមិនចង់ក្លាយជាឧកញ៉ាទៅវិញ។May be an image of 1 person and outdoors

តារាកំប្លែង ប្រចាំស្ថានីយ៍ទូរទស្សន៍CTN លោកចែម ចាន់រ៉ា ហៅ ពាក់មី បានបង្ហោះហ្វេសប៊ុករបស់លោក នៅមុននេះបន្តិចថា «ចេញពីផ្ទះម៉ែឪបង្កើត មកមើលផ្ទះម៉ែឪក្មេកទៀត ។ រាល់ថ្ងៃមិនប្រាថ្នាក្លាយជាឧកញ៉ាអីទេ សុំតែម៉ែឪទាំងសងខាងបានរស់ស្រួល បងប្អូនមានការងារធ្វើ គឺខ្ញុំអស់ចិត្តហើយ ។ ធ្វើផ្ទះជូនម៉ែឪពេលគាត់នៅរស់ ប្រសើរជាងសង់ចេតីយមាសជូនគាត់ពេលដែលគាត់ស្លាប់ »។May be an image of 1 person and outdoors