ក្រោយពីពួក​ក្រុមតាលីប៉ង់ បានចូល​មកកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាននោះ​ ពេលនេះពួកគេបានប្រកាស​បិទ​បណ្ដាញសង្គម​ TikTok និង ហ្គេម​ Pubg នៅក្នុងប្រទេសខ្លួន។Afghanistan: les talibans interdisent TikTok et le jeu PUBG , H24info

នៅក្នុងការប្រកាសបិទនេះផងដែរ ក្រុមតាលីប៉ង់ បានលើកឡើងថា “ដោយសារតែយុវជន​អាហ្វហ្គានីស្ថាន សឹង​តែទាំងអស់កំពុងវង្វេងនិង​កម្មវិធីទាំងពីរនេះ”។  លើសពីនេះទៅទៀត ក្រុមតាលីប៉ង់ ក៏​បា​នប្រមាន​ថា​ ​ទូរ​ទស្សន៍ណាដែល​ចាក់ផ្សាយនូវសកម្ម​ភាពអសីលធម៌​ នឹងត្រូវ​ប្រឈម​ការបិទ​ជាបន្ទាន់។ In Afghanistan, the Taliban has banned TikTok and PUBG for being “immoral.”  – News Florida

គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងហើយដែលក្រុមតាលីប៉ង់ បិទដំណើរការបណ្តាញសង្គម និងហ្គេមនៅក្នុងប្រទេសខ្លួន ចាប់តាំងពីឡើងកាន់អំណាចពីខែសីហាមក៕

ប្រភព: BBC