រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ឆ្មក់បង្ក្រាបទីតាំងលក់សត្វព្រៃមួយកន្លែងក្រោយសាលាខណ្ឌដង្កោដកហូតបានសាច់ជ្រូកព្រៃ និងសាច់ឈ្លូលមួយចំនួន នៅម៉ោង១១ព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២២ នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgo2o_oCzIKNm2pXjV1hLRP4KeoobfBQqP6tsY47ntQtOG3gX7pRfJH5sjAr-UiFNDLYFavm6q5KkaPiyzrBoRnjeD5BaVgQHZGXGt37X359xVetXjYAil3uNNzqsY2xjAL5w3kA1M1a3jL6R3OS947Ydhofq2oaIGv38pcj0zGu0Cxa6kbwfKBwG_e/s1280/photo_2022-04-23_10-34-54%20(3).jpgលោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់អោយដឹងថា មុនឈានដល់ការបង្ក្រាបគឺកម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការស្រាវជ្រាវរហូតកំណត់ច្បាស់ថា ទីតាំងនេះពិតជាមានលួចលក់សត្វព្រៃខុសច្បាប់ប្រាកដមែន ដោយសារម្ចាស់ទីតាំង Live លក់ តាម Online ទើបកម្លាំង ចុះត្រួតពិនិត្យឆែកឆេររកឃើញសាច់ជ្រូកព្រៃស្រល់ ចំនួន ៥,៥០គីឡូក្រាម សាច់សត្វឈ្លូស ចំនួន ១០គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUr_zpycT4FPbQfeUeDjHKur1Ool58orfNf69ivMW2d-ZTQvis73xozCXnL0GGkErwm2BUGNGTJNRDr4Ar9NYzvBiHQLf1T9vVBNR0t-ICI9wywWre95xeGUTAfV7LcDpJbS3HmicMpa3fvEn4O1pEwJtK4zhgdX7zgE0JSU_M2L_hIkuFHnyP5vhI/s1280/photo_2022-04-23_10-34-54%20(2).jpg

សមត្ថកិច្ចបញ្ជាក់ថា សមត្ថកិច្ចបានដកហូតសាច់ព្រៃទាំងនោះ និងបានណែនាំទៅលើកម្ចាស់ទីតាំងរួមទាំងធ្វើការពិន័យទៅតាមផ្លូវច្បាប់ ទុកជាការព្រមាន កុំចេះតែហ៊ានឡាយលក់សាច់សត្វព្រៃទៀត ព្រោះសមត្ថកិច្ចពាក់ព័ន្ធកំពុងរួមដៃគ្នាថែរក្សាអភិរក្សសត្វព្រៃខ្លាំងណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRzm8UNqEz-rvhMQ_8faXg4EKpwzfJf-AVaI2hBAisCSUdLlLuKagpHl3JuxAEmoUbkiT9XoFGzETYPdedc8Gtcp7100HEb-dF_-d96exIGHD-55Zd77LdL3MTrnwQVb2J4BpkhJz3fwumGLIrC4JLg-1cEKGOgAG926VGnW2tWT5kR9CVOEXBGkNH/s1280/photo_2022-04-23_10-34-53.jpg