ខេត្តកណ្ដាល ៖ មន្ត្រីក.ប.ប សាខាខេត្តកណ្ដាល បានបើកប្រតិបត្តិការក្នុងការចុះបង្រ្កាប និងចុះត្រួតពិនិត្យទំនិញនានានៅស្រុកស្អាងខេត្តកណ្ដាល ដោយក្នុងនោះជំនាញបានរកឃើញនូវចាហួយម៉ាក Thanh Binh ចំនួន៣៩កេស និង៥កញ្ចប់ធំ ទម្ងន់៣៩៥គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមី ប៉ះពាល់សុខភាពក្មេង និងមនុស្សដែលបានញ៉ាំយ៉ាងធ្ងន់ធ្ងរជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuscU6IanHfnYe9Ldq9Z1zUsjkAgpxVFt7H4_lm-L65m5EAkD21qqBrXEYfNuV2IHIItOPIq4GyvuoBzfKKTRrzIgBEVD9TIBGLkSYWrUQMM8ilMjOZveJk5J0UQT2GVLTvoPlD5bGbEfVtKRrRGQDop5uG_AO8PGnslMStj5GZfyjh63eSdMyRuoE/s1280/photo_2022-04-23_07-57-38%20(2).jpgលោក តូច ចៅកុយ ប្រធាន ក.ប.ប សាខាខេត្តកណ្ដាល បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ថា មន្ត្រីបានចុះត្រួតពិនិត្យដេប៉ូ ចែកចាយទំនិញចំនួ ន៣ទីតាំង និងសិប្បកម្ម ១ទីតាំង ស្ថិតនៅក្នុងឃុំ ត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល សរុបបាន ៤ទីតាំង ដោយក្នុងនោះរកឃើញមួយកន្លែងបានដាក់លក់នូវប្រភេទទំនិញចាប់ហួយដូរម៉ាក ដែលនាំចូលពីវៀតណាមខុសច្បាប់ ដែលទំនិញនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ហាមឃាត់តាំងពីឆ្នាំ២០១៦ ព្រោះឃើញថាជាទំនិញដែលគ្មានគុណភាពផ្ទុកសារធាតុគីមី ប៉ះពាល់សុខភាពក្មេង និងមនុស្សដែលបានញ៉ាំយ៉ាងធ្ងន់ធ្ងរជាទីបំផុត ។ បន្ទាប់មក មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ ចំពោះអ្នកដែលបានលក់ដូរ និងបានអប់រំ ព្រមទាំងព្រមានផ្លូវច្បាប់ផងដែរ បើសិនជានៅតែបន្តលក់ដូរនិងនាំចូលមកម្ដងទៀត ។
ជាមួយគ្នាដែរ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មាតាបិតា និងសិស្សានុសិស្សទាំងអស់ ចៀសវាងនូវការទទួលទានចាហួយដូងម៉ាកនេះ ពីព្រោះថាវាគឺជាទំនិញដែលត្រូវបានហាមឃាត់ព្រោះទំនិញគ្មានគុណភាព មានផ្ទុកសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងបង្កជាជំងឺធ្ងន់ធ្ងរផ្សេងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIZ8UinYr60YmgR2F8BmsBPjT3lMRTNl267khDzaI2_CLFTTMsnlem4TFnuqD0wBQ7tzFZMysP_8D13DeWnklZ7iLfurJTH0-koyps2venl2-VGbUwmwATqB4y8DOR-rDPoN02_WKO7xyLebNxEK-O2jOf-DESTJLTHoGNPMjO-QQPH8hYgBWCo4gZ/s1280/photo_2022-04-23_07-57-38.jpg