រាជធានីភ្នំពេញ ៖ នារីស្រស់ស្អាតវ័យក្មេងម្នាក់ នៅសុខៗស្រាប់តែបានបាត់ខ្លួនចេញពីផ្ទះ ដោយមិនមានដំណឹង ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភពីសុវត្ថិភាពនាងជាខ្លាំង ទោះជាខំតាមស្វែងរកសព្វកន្លែងយ៉ាងណា ក៏នៅតែមិនឃើញសោះ។
នារីដែលបាត់ខ្លួនខាងលើនេះ មានឈ្មោះនាក់នី ដារី។ នាងបានបាត់ខ្លួន កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ខណៈដែលឡើងជិះម៉ូតូកង់បី ធ្វើដំណើរចេញពីសាលាសង្កាត់ភ្នំពេញថ្មី ហើយក៏បាត់ខ្លួនឈឹងមិនឃើញត្រឡប់មកផ្ទះវិញ។
ស្ត្រីឈ្មោះនុយ ស្រីមុំ ត្រូវជាម្តាយរបស់នារីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ថា គាត់បានបាត់កូនស្រីឈ្មោះនាក់នី ដារី នៅវេលាម៉ោង៤និង ៣០នាទីរសៀល ថ្ងៃទី១៩ មេសា ឆ្នាំ២០២២ ដោយបានឡើងជិះម៉ូតូកង់បី ចេញពីសាលាសង្កាត់ភ្នំពេញថ្មី មិនឃើញត្រឡប់មកផ្ទះវិញ ទោះបីជាក្រុមគ្រួសារតាមរកយ៉ាងណា ក៏មិនឃើញនាងសោះ ។ មិនដឹង ជានាងទៅកន្លែងណា ឬមួយត្រូវជនខិលខូចល្បួងយកធ្វើបាប ធ្វើឲ្យក្រុមគ្រួសារបារម្ភពីសុវត្ថិភាពនាងជាខ្លាំង។
ស្ត្រីជាម្តាយរូបនេះ សុំចិត្តបងប្អូន បើបានឃើញនារីមានភិនភាគដូចក្នុងរូបថតនេះ សូមជួយទាក់ទងមកក្រុមគ្រួសារ តាមរយៈលេខទូរស័ព្ទ ០៩៦ ៦១០ ៨៦៨៦, ០១១ ៥១៨ ២៨៣ និង ០១៥ ២៥១ ១០០ ៕