ថ្មីៗនេះ ក្រុមគ្រូពេទ្យបានធ្វើការអំពាវនាឱ្យអ្នកដែលជាសះស្បើយពីជំងឺកូវីដ១៩ ចាំបាច់ត្រូវតែស្វែងរកការពិនិត្យសុខភាពបេះដូង។
នេះយោងទៅតាមកាសែត India Times បានធ្វើការចុះផ្សាយថា មេរោគកូវីដ១៩ អាចជ្រាបចូលទៅក្នុងកោសិកាដោយផ្ទាល់នៃរាងកាយខាងក្នុង ដែលគេហៅថាACE2 receptors ស្ថិតនៅក្នុងជាលិកាសាច់ដុំបេះដូង ដែលអាចវិវត្តន៍ទៅជាជំងឺmyocarditis ដែលបង្កឱ្យមានការកើនឡើងហានិភ័យនៃជំងឺខ្សោយបេះដូង ចំពោះអ្នកដែលមានជំងឺបេះដូងស្រាប់ វាក៏នឹងធ្វើឱ្យស្ថានភាពជំងឺនេះកាន់តែអាក្រក់ទៅដូចជា នាំឱ្យបេះដូងចុះខ្សោយ ចង្វាក់បេះដូងដើរខុសប្រក្រតី និងសូម្បីតែការបង្កើតកំណកឈាមក្នុងសរសៃឈាមបេះដូងក៏មានការប្រែប្រួលដែរ។COVID-19 Testing and Positive Test Resultsបើយោងទៅតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តអង់គ្លេសដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តីOxford បានបង្ហាញថា អ្នកជំងឺជិត ៥០%នៃអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលមានជំងឺកូវីដ១៩ ធ្ងន់ធ្ងរ មានការខូចខាតបេះដូង បន្ទាប់ពីជាសះស្បើយពីជំងឺនេះ។ការសិក្សាបានរកឃើញថាមនុស្សទាំងនេះ មានកម្រិតtroponin(ត្រូប៉ូនីន)កើនឡើងដែលសុទ្ធតែជាសញ្ញានៃជំងឺបេះដូង។
Troponinគឺជារង្វាស់មូលដ្ឋានមួយដែលបង្ហាញអំពីការខូចខាតសាច់ដុំបេះដូង ដូច្នេះនៅពេលដែលអ្នកមានការគាំងបេះដូង ឬ ការរលាកខ្លាំងនៅតំបន់ទ្រូង នោះកោសិកាបេះដូងនឹងបំបែកចេញ ដោយការបញ្ចេញអង់ស៊ីមមួយ ដែលគេហៅថា troponinនេះឯង។ជាធម្មតានៅពេលដែលមនុស្សត្រូវបានបញូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ដោយមានអាការៈឈឺទ្រូង គ្រូពេទ្យនឹងធ្វើតេស្តឈាមស្វែងរកtroponinដើម្បីមើលថាតើមានការគាំងបេះដូង ឬខូចខាតដល់ផ្នែកសាច់ដុំបេះដូងដែរឬទេ។Are you sitting down? Your heart failure risk is higherវេជ្ជបណ្ឌិត Ravi Kumar ទីប្រឹក្សាជាន់ខ្ពស់ និងជាប្រធានក្រុមគ្លីនិក មជ្ឈមណ្ឌលថែទាំសុខភាព និងជំងឺខ្សោយបេះដូង បាននិយាយថា “ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យបេះដូងរបស់អ្នកជំងឺបន្ទាប់ពីការជាសះស្បើយពីជំងឺកូវិដ១៩” ។សម្រាប់អ្នកជំងឺដែលទើបតែមានការឈឺទ្រូងជាមួយនឹង កូវីដ១៩ ឬធ្លាប់មានជំងឺបេះដូងកម្រិតស្រាលពីមុនមក ការពិនិត្យ និងថតស្កែន ពិតជាមានប្រយោជន៍ណាស់។ ការធ្វើតេស្តក៏វាអាចបង្ហាញថា តើមេរោគកូវិតនេះ បានបង្កការខូចខាតទៅដល់សាច់ដុំបេះដូងដែរឬទេ? ការពិនិត្យនេះត្រូវបានណែនាំ ដោយសូម្បីតែចំពោះអ្នកដែលមានរោគសញ្ញា កូវិដ១៩ កម្រិតស្រាលក៏ដោយ។
រោគសញ្ញានៃជំងឺខ្សោយបេះដូងមានដូចជា:
ដង្ហើមខ្លី អស់កម្លាំង ហើមកជើង ចង្វាក់បេះដូងលោតញាប់ ការថយចុះសមត្ថភាពក្នុងការធ្វើលំហាត់ប្រាណ ក្អក នោមច្រើន ការឡើងទម្ងន់ខុសពីធម្មតា បាត់បង់ចំណង់អាហារ និង ការក្អួតចង្អោរជាដើម។
ខណៈពេលដែលសញ្ញាទាំងនេះអាចបណ្តាលមកពីជំងឺខ្សោយបេះដូង មូលហេតុជាច្រើនទៀតអាចកើតមានឡើង រួមជាមួយនឹងលក្ខខណ្ឌបេះដូងដែលរងការគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះហើយ អ្នកមិនគួរធ្វើរោគវិនិច្ឆ័យដោយខ្លួនឯងនោះទេ ផ្ទុយទៅវិញ គួរស្វែងរកការពិគ្រោះយោបល់ជាមួយនឹងក្រុមគ្រូពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ ក៏ដូចជាព្យាបាលស្ថានភាពជំងឺឱ្យប្រសើរឡើងមកវិញ៕