ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក Paul Grove អគ្គលេខាគណៈកម្មាធិការហិរញ្ញវត្ថុ នៃព្រឹទ្ធសភាសហរដ្ឋអាមេរិកចូលជួបពិភាក្សាការងារ និងសិក្សាពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខេត្តព្រះសីហនុ ព្រមទាំងកត្តាភូមិសាស្ត្រខេត្តព្រះសីហនុផងដែរ។ក្រុមហ៊ុនជប៉ុនមួយ  នឹងទទួលខុសត្រូវក្នុងការដាក់ភ្លើងបំភ្លឺផ្លូវក្នុងខេត្តព្រះសីហនុជាង ៥ពាន់ -  We TV Cambodia

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូមកកាន់ខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្ត្រខេត្តព្រះសីហនុ មានកោះ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ខេត្តមានក្រុងពីរ និងស្រុក៣ ស្មើនឹង ២៩ឃុំ-សង្កាត់។ ក្រោយពីកម្ពុជាទទួលបានឯករាជ្យ សហរដ្ឋអាមេរិកបានជួយកសាងផ្លូវជាតិលេខ៤ តភ្ជាប់ទៅកាន់រាជធានីភ្នំពេញ ធ្វើឱ្យគេស្គាល់ខេត្តព្រះសីហនុ មានកំពង់ផែអន្តរជាតិទឹក ជ្រៅ។វិភាគ​៖ តើ​ក្រុង​ព្រះសីហនុ​អាច​បង្កើន​សក្តា​នុ​ពល​របស់​ខ្លួន​ដូចម្តេច​ក្រោយ​បញ្ចប់​ហ្គេម​អន​ឡាញ​  - Cambodia Property | Upload Free បច្ចុប្បន្នរាជរដ្ឋាភិបាលជប៉ុន ជួយគាំទ្រការសាងសង់ពង្រីកកំពង់ ផែក្រុងព្រះសីហនុ ពីមុនមានជម្រៅទឹក ៩,៥០ម៉ែត្រ។ រដ្ឋាភិបាលជប៉ុន ជួយសាងសង់ជំហានទី១ មានជម្រៅទឹក ១៣ម៉ែត្រ និងបន្តសាងសង់ជំហានទី២ និងទី៣ មានជម្រៅទឹករហូត ១៥ម៉ែត្រ អាចឱ្យនាវានៅលើពិភពលោក៩៧ភាគរយចូលចតធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមាន ការថយចុះ។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគរយ។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេសចំនួន១១ តំបន់សេដ្ឋកិច្ច៥ បាននិងកំពុងដំណើរការផ្តល់ការងារជូនយុវជនកម្ពុជារាប់ម៉ឺននាក់។ ខេត្តមានអាកាសយាន្តដ្ឋានអន្តរជាតិ ដែលមានផ្លូវរត់ប្រវែង៣,៤០០ម៉ែត្រ បច្ចុប្បន្នកំពុងបន្តសាងសង់ស្ថានីយចេញដំណើរ។ ខេត្តមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ គ្រោងដាក់ឱ្យដំណើរការនៅខែ១០ ឆ្នាំ២០២២ខាងមុខនេះ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមអភិបាល បន្តថា ក្រសួងសាធារណការ បានសហការជាមួយធនាគារ ADB ធ្វើការជួសជុលកែលម្អពង្រីកផ្លូវជាតិលេខ៤ ឱ្យមានសក្តានុពលទាក់ទាញក្នុងការដឹកជញ្ជូន និងការធ្វើចរាចរណ៍កាន់តែមានភាពងាយស្រួល។ រាជរដ្ឋាភិបាលបានបើកចំហរការធ្វើវិនិយោគពីបណ្តាប្រទេសនានា ក្នុងនោះអ្នកវិនិយោគចិនមានការចាប់អារម្មណ៍មកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មានដូចជាសណ្ឋាគារ កាស៊ីណូ និងវិស័យផ្សេងៗទៀត ដែលផ្តល់ការងារដល់យុវវ័យរបស់យើងយ៉ាងច្រើន។អ្នកជំនាញ៖ ការវិនិយោគក្នុង​​ខេត្ត​​ព្រះសីហនុ​អាចនឹង​ប្រើពេលតិចជាង ​៣ឆ្នាំ  ដើម្បីវិល​មក​ប្រសើរឡើងវិញ! — Cambonomist
ឯកឧត្តម បានបញ្ជាក់ថា ពីឆ្នាំ ២០០៧-២០១៩ ប្រតិភូកងទ័ព ជើងទឹក និងអនុព័ន្ធយោធាអាមេរិកមកបំពេញទស្សនកិច្ចមូលដ្ឋានសមុទ្រ ២៤លើក។ ការចូលចតនាវាចម្បាំងសហរដ្ឋអាមេរិកនៅខេត្តព្រះសីហនុមានចំនួន ៣១លើក ស្មើនឹង ៣៦គ្រឿង ព្រមទាំងធ្វើលំហាត់ហ្វឹកហ្វឺនរវាងកងទ័ពអាមេរិក ជាមួយកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចាប់ពីឆ្នាំ១៩៩៦ មកដល់បច្ចុប្បន្នបានចំនួន១៧លើក ព្រមទាំងបានឧបត្ថម្ភគាំទ្រលើវិស័យផ្សេងៗ មានវិស័យអប់រំ សុខាភិបាល បរិស្ថាន និងការផ្លាស់ប្ដូរវប្បធម៌ជាដើម។ ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្ត-ក្រុងបងប្អូនជាមួយទីក្រុងស៊ីអាថុល (Seattle) សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០០ និងទទួលបានជំនួយមនុស្សធម៌ការពិនិត្យព្យាបាលជំងឺទូទៅ ព្យាបាលវះកាត់ភ្នែកចំនួន ២លើក។ ទីក្រុងស៊ីអាថុលសហរដ្ឋអាមេរិក បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រក្នុងខេត្តព្រះសីហនុចំនួន ៣០០គ្រួសារ។ ឯកឧត្តមក៏បានស្នើសុំប្រតិភូជួយជំរុញដល់ទីក្រុងស៊ីអាថុល បន្តទំនាក់ទំនងឱ្យជិតស្និទ្ធ និងរឹតចំណងមិត្តភាពឱ្យកាន់តែល្អប្រសើរ និងជួយផ្សព្វផ្សាយដល់អ្នកវិនិយោគអាមេរិកមកទស្សនា និងវិនិយោគនៅខេត្តព្រះសីហនុ៕