មុខរបស់អ្នកអាចបង្ហាញអំពីស្ថានភាពសុខភាពទូទៅ ដែលទាក់ទងទៅនឹងតំបន់ផ្សេងៗគ្នានៃសរីរាង្គ ។អត្ថបទនេះនឹងបង្ហាញលោកអ្នកពីរោគសញ្ញាលើផ្ទៃមុខមួយចំនួនដែលអ្នកគួរយកចិត្តទុកដាក់ ។
១. ស្បែកនិងភ្នែកលឿង

ប្រសិនបើមុខ ឬភ្នែកពណ៌សប្រែពណ៌លឿងស្លេកភ្លាម អ្នកអាចនឹងមានជំងឺខាន់លឿង ឬបញ្ហាទាក់ទងនឹងថ្លើមផ្សេងទៀត ដូចជារលាកថ្លើម ឬក្រិនថ្លើម។ ជាការពិត ជំងឺខាន់លឿងតែងតែលេចចេញនូវការប្រែប្រួលស្បែក និងភ្នែកប្រែជាលឿង ច្រើនតែជារោគសញ្ញាដំបូង ហើយជួនកាលវាគ្រាន់តែជារោគសញ្ញានៃថ្លើម ដែលមិនមានសុខភាពល្អ។ប្រសិនបើមានរោគសញ្ញាខាងលើនេះអមជាមួយនឹង ការគ្រុន ស្រកទម្ងន់ បាត់បង់ចំណង់អាហារ ទឹកនោមនិងលាមកស្លេក ជាសញ្ញានៃជំងឺខាន់លឿង។Yellow eyes: Causes in newborns, children, and adults

២. កន្តួលក្រហមលើថ្ពាល់
ការឡើងកន្តួលក្រហមនៅលើថ្ពាល់ទាំងសងខាង ស្រដៀងទៅនឹងស្បែកដែលត្រូវកម្តៅថ្ងៃខ្លាំង ដែលនេះជារោគសញ្ញានៃជំងឺលុយពីស ដែលមិនអាចព្យាបាលបាន ដោយសារប្រព័ន្ធភាពសុំារងការគំរាមកំហែងពីខាងក្រៅ បណ្តាលឱ្យរលាក និង ខូចខាតជាលិកាក្នុងផ្នែកផ្សេងៗគ្នានៃរាងកាយ រួមទាំងស្បែក សន្លាក់ ទងតម្រងនោម។Slapped cheek syndrome - NHS៣.រោមលើមុខដុះច្រើន
ស្ត្រីទាំងអស់មានកម្រិតរោមនៅលើមុខស្តើងជាងបុរស ប៉ុន្តែបើស្ត្រីមានរោមមុខក្រាស់ឬច្រើនជាងខុសពីធម្មតា បង្ហាញពីស្ថានភាពអរម៉ូនដែលបង្កើតឡើងដោយកម្រិត androgen នៅក្នុងខ្លួនរបស់ពួកគេច្រើន ដែលអាចជារោគសញ្ញានៃភាពមិនដំណើរការនៃក្រពេញ Adrenal ឬ អាចប៉ះពាល់នៃថ្នាំមួយចំនួនចដែលបណ្តាលឱ្យមានអតុល្យភាពអរម៉ូនក្នុងរាងកាយ ។upper lip moustacheQuality Promotional Products & Merchandise | Lowest  Prices – 2021 New Fashion Products > OFF-56% Free Shipping & Fast Shippment!៤ .ស្បែកស្លេក
ការលេចឡើងនូវរោគសញ្ញាស្បែកស្លេក បង្ហាញថារាងកាយរបស់អ្នកកំពុងខ្វះជាតិដែក។រាងកាយរបស់អ្នកត្រូវការជាតិដែកដែលដើម្បីបង្កើតប្រូតេអ៊ីនហៅថា អេម៉ូក្លូបិនដែលជាផ្នែកសំខាន់នៃកោសិកាឈាម។ប្រូតេអ៊ីននេះមិនត្រឹមតែធ្វើឱ្យឈាមរបស់អ្នកមានពណ៌ក្រហមប៉ុណ្ណោះទេ ថែមទាំងនាំអុកស៊ីហ្សែនពីសួតរបស់អ្នកទៅកាន់ជាលិការាងកាយរបស់អ្នក ការខ្វះជាតិដែកធ្វើឱ្យស្បែករបស់អ្នកប្រែជាស្រអាប់ និងស្លេកស្លាំងផងដែរ។Skin Care Begins With Awareness: What A Pale Complexion, Adult Acne, And  More Reveal About Your Health
៥.ស្បែកស្ងួត និង បបូរមាត់ប្រេះ
ម្តងម្តាលមនុស្សតែងជួបប្រទះនូវស្បែកស្ងួត និងប្រេះមាត់ ដោយសារតែកត្តាអាកាសធាតុ ប៉ុន្តែមនុស្សមួយចំនួនដែលកើតមកមានស្បែកស្ងួតពីកំណើត គួរតែត្រូវបានគ្រប់គ្រងតាមរយៈការផ្តល់សំណើមឱ្យបានទៀងទាត់ ។ស្បែកស្ងួត និងបបូរមាត់ប្រេះ ដោយសារតែខ្សោះជាតិទឹកទៅលើស្បែក ដូច្នេះអ្នកគួរតែបន្ថែមការផឹកទឹកឱ្យបានគ្រប់គ្រាន់ ក្នុងនោះស្បែកស្ងួតក៏អាចជារោគសញ្ញានៃជំងឺទឹកនោមផ្អែម និងកង្វះវិតាមីនB។How to get rid of chapped lips: 6 ways៦.ស្នាមជ្រួញ
នៅពេលដែលផ្ទៃមុខរបស់អ្នកលេចឡើងនូវស្នាមជ្រីវជ្រួញ គឺជាផ្នែកមួយដែលវិវត្តន៍ទៅរកភាពចាស់ ក្នុងករណីដែលអ្នកស្ថិតនៅភាពជាយុវវ័យ តែស្បែកបែរជាមានស្នាមជ្រួញមុនអាយុវាកំពុងបញ្ជាក់ថាស្បែករបស់អ្នកកង្វះនូវវិតាមីន និងភាពតានតឹង ស្ត្រេសជាដើម ។លើសពីនេះអាកប្បកិរិយាមិនល្អដូចជាការជក់បារីក៏ជាកត្តានាំអ្នកស្បែករបស់អ្នកឆាប់ចាស់ជ្រីវជ្រួញដែរ ។ដូច្នេះការបញ្ឈប់ការជក់បារី និងការបន្ថែម collagen ប្រូតេអ៊ីន វិតាមីន ទៅលើស្បែកផ្តល់ឱ្យស្បែកត្រឡប់មកជារឹងមាំវិញ។How to Remove Wrinkles in Photoshop - PHLEARN៧.ស្ងួតនៅគ្រែមមាត់
ស្បែកនៅជុំវិញជ្រុងបបូរមាត់មានភាពស្ងួត និងប្រេះ ដែលត្រូវបានគេស្គាល់ថាជាការរលាកបបូរមាត់។ ស្ថានភាពនេះជាធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកង្វះវីតាមីន B2 ឬ riboflavin ។
៨.ហើមភ្នែក ឬដក់ក្រោមភ្នែក
ការគេងមិនបានគ្រប់គ្រាន់នៅពេលយប់ ឬ យំ ក៏វាអាចបង្កើតជារង្វង់ភ្នែកខ្មៅ និង ហើមដែរ ប៉ុន្តែបើភ្នែកហើមជាប្រចាំ ឬដក់ ក៏អាចជារោគសញ្ញានៃជំងឺក្រពេញទីរ៉ូអ៊ីតដែលគេស្គាល់ថាជាជំងឺ Graves ផងដែរ។ វាអាចជាលទ្ធផលនៃជំងឺក្រលៀនដែលបណ្តាលឱ្យហើមពាសពេញរាងកាយ រួមទាំងជុំវិញភ្នែកផងដែរ។

រោគសញ្ញានៅលើផ្ទៃមុខដែលបានរៀបរាប់ខាងលើនេះ មិនអាចធ្វើការវិនិច្ឆ័យបានដោយខ្លួនឯងឡើយ ដែលវាគ្រាន់តែជាសញ្ញាព្រមាន ដោយអ្នកត្រូវការការស៊ើបអង្កេតផ្នែកវេជ្ជសាស្រ្តបន្ថែមទៀត ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ ការស្វែងយល់ពីរោគសញ្ញាទាំងនេះអាចជួយអ្នកឱ្យរកឃើញជំងឺដែលពាក់ព័ន្ធក្នុងដំណាក់កាលដំបូងរបស់វា ដូច្នេះវាអាចព្យាបាលបានមុនពេលដែលវាក្លាយទៅជាជំងឺធ្ងន់ធ្ងរ ឬរ៉ាំរ៉ៃ៕
ប្រភព: Emedihealth