ខេត្តសៀមរាប ៖ មន្ត្រីរដ្ឋបាលសាលាស្រុកពួកម្នាក់ ដែលរអិលជើងធ្លាក់ចូលអាងក្រពើ ត្រូវសត្វក្រពើដែលខ្លួនចិញ្ចើមប្រហែល២០ក្បាល ហើយត្រូវពួកវានាំគ្នាខាំសុះសាច់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យនោះ គឺក្រុមគ្រូពេទ្យមិនអាចសង្គ្រោះជីវិតបានទេ ដោយសារសភាពរបួសធ្ងន់ធ្ងរពេក។
លោក ទេព ពុំសែន អធិការស្រុកពួក បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ថា ជនរងគ្រោះឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានស្លាប់ក្នុងពេលធ្វើដំណើរត្រឡប់មកផ្ទះវិញ នៅស្រុកសន្ទុក ខេត្តកំពង់ធំ វេលាម៉ោង៣ និង៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ សពត្រូវបានគ្រួសាររៀបចំធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី។
សូមបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់អាងក្រពើខាងលើ បានរអិលជើងធ្លាក់ក្នុងអាងក្រពើ នៅពាក់កណ្ដាលអាធាត្រថ្ងៃទី១៨ ខែមេសា កំឡុងពេលក្រោកទៅនោម ហើយត្រូវក្រពើរបស់ខ្លួនខាំរងរបួសធ្ងន់ ហើយត្រូវអ្នកក្បែរខាងជួយទាន់ពេលវេលា និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
សមត្ថកិច្ចស្រុកពួក បានឱ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះបានទៅដេកអង្រឹងលើអាងក្រពើ ដើម្បីថែទាំក្រពើទាំងនោះ ដែលក្នុងនោះមានសត្វក្រពើមេពូជ និងក្រពើឈ្មោល សរុបចំនួន២០ក្បាល ដែលសុទ្ធសឹងមានទំហំធំៗ តែអកុសល ពេលដែលជនរងគ្រោះក្រោកនោម ក៏បានរអិលជើងធ្លាក់ចូលក្នុងអាងក្រពើ ហើយក៏ត្រូវពួកវាខាំបណ្តាលឲ្យរងរបួសធ្ងន់តែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmDy4I72dp49iFOjCPmXUXYdT9otuu5ZppB1AZf184T-pTOjsw9xMoWOuWdRVTsf9UiyjOpAD-qW_aLDjhe9tEtrMcvohTkqYG6oog6ZlhO1PwA0mORHH2-WC5HV3tbD--oh9MAH7A-yPj-UmvtkTQ1AGQw2Sz2sblT-PvyRKx2-iRGXuVFKGQTedq/s1024/photo_2022-04-19_14-11-26.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-6eOMgnw93qW6W7BDh_E3XFTqCZJQaymJtdOVGlWvwemVipDDW2uhGXu97BkT0TdRGKKZnJvPn1_xZAgLoIsiBYVDW7vG5jHS9Pq7AN-ymWmT9DZXWiBBziZYvsmzzYC-PMjzyzTChOWGdnILuG_d0Vv9F5UwmQs_XbHaBwKQ7nOjUEIPueZVISni/s1280/photo_2022-04-20_14-06-12.jpg