ការដើរហើរនៅក្នុងព្រៃ គឺជាចំណង់ចំណូលចិត្តញៀនមួយ ដែលអ្នកដើរព្រៃបានចាកចេញពីភាពសុខស្រួលរបស់គេ ទៅស្វែងយល់ពីខ្លួនឯង ធម្មជាតិ និងអ្នកនៅក្នុងតំបន់។

ជាក់ស្តែង ការដើរពីដែលជម្រកសត្វព្រៃភ្នំឱរ៉ាល់ ទៅខ្នងផ្សារ ដែលស្ថិតនៅឧទ្យានជាតិភ្នំក្រវាញកណ្តាល ចម្ងាយប្រមាណជា៣៥គីឡូម៉ែត្រពីភូមិសូរិយា ដើរទៅខ្នងវាល ហើយបន្តទៅខ្នងផ្សា និងចុះទៅភូមិតាំងបំពង់ តំបន់រលាកកងជើងវិញ។

យើងត្រូវចំណាយពេលគេងនៅខ្នងវាលមួយយប់ ដែលទីនោះមានវាលស្រល់ធំៗជាច្រើន ជាមួយធម្មជាតិដ៏ស្រស់ស្អាត និងមានទឹកជ្រោះដាតូចដែលលាក់ខ្លួន នៅតំបន់នោះដែល នៅពេលយប់មានអាកាសធាតុត្រជាក់ខ្លាំង និងស្តាប់សម្លេងស្រល់បក់ល្វើយ ព្រឹកឡើងមានថ្ងៃរះដ៏ស្រស់ស្អាត ជាមួយអ័ព្ទក្រាស់ៗ ហើយយើងក៏បន្តដំណើរទៅកាន់ខ្នងកាំភ្លើង។

នៅតាមផ្លូវឆ្លងកាត់វាលស្រល់ច្រើនណាស់ យើងរីករាយជាមួយធម្មជាតិថ្មីៗដែលមិនដែលធ្លាប់ឃើញពីមុន និងឃើញដានសត្វព្រៃជាច្រើន ជាមួយយំរំពងពីវ៉ៃ សត្វស្លាបនៅតាមផ្លូវ នេះជាពេលវេលាដ៏គួរអោយចងចាំបំផុតជាមួយផ្លូវដើរដ៏ស្រស់ស្អាត យើងដើររៀងលឿនដែល ចំណាយប្រមាណ៧ម៉ោង ចំងាយ២២គីឡូម៉ែត្រ ទើបទៅដល់កំពូលខ្នងកាំភ្លើង ពេលទៅដល់ខ្នងផ្សាយើងសម្រាកលំហែ ហើយពេលព្រឹកឡើងមានជ្រោះពពក និងថ្ងៃរះដ៏ស្រស់ស្អាត៕

រូបភាព: SOLO Landscape