មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ…
ខេត្តកណ្តាល ៖ ហាងលក់កាហ្វេមួយកន្លែង ត្រូវបានពលរដ្ឋលួចបង្ហើបថា បានកំពុងលួចបង្កប់ល្បែងស៊ីសងស្ទើរគ្រប់ប្រភេទ មានដូចជា ជល់មាន់តាមទូរទស្សន៍ លេងបៀ ទាំងថ្ងៃទាំងយប់ មិនក្រែងញញើតសមត្ថកិច្ចក្រុងតាខ្មៅ ខេត្តកណ្តាល ទាល់តែសោះ ជាពិសេសនោះនៅក្បែរប៉ុស្តិ៍រដ្ឋបាលសង្កាត់តាខ្មៅ តែម្តង ។
ពលរដ្ឋបានបញ្ជាក់ថា ទីតាំងលក់កាហ្វេបង្កប់ល្បែងស៊ីសងនោះ គឺនៅខាងក្រោយប៉ុស្តិ៍រដ្ឋបាលក្រុងតាខ្មៅ ស្ថិតនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលម្ចាស់ទីតាំងត្រូវបានគេស្គាល់ឈ្មោះ ខុម ភេទប្រុស អាយុជាង៣០ឆ្នាំ ។
ប្រភពបន្តទៀតថា ទីតាំងខាងលើនោះ បើកដំណើរការបានយ៉ាងរលូន អស់រយៈពេលយូខែមកហើយ មិនឃើញមានសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ ឬធ្វើកិច្ចសន្យាឡើយ ។ មិនដឹងមានអ្វីនៅពីក្រោយខ្នង ទើបម្ចា់ហាងកាហ្វេនេះ អាចលួចបង្កប់លេងល្បែងស៊ីសងបានទាំងថ្ងៃ ទាំងយប់ ស្រែកឡូឡា មិនក្រែងការរស់នៅរបស់ពួកគាត់ឡើយ ។
ជុំវិញបញ្ហារនេះដែរ លោក ប៉ុក វិចិត្រ មេប៉ុស្តិ៍សង្កាត់តាខ្មៅ បានអោយដឹងថា លោកនឹងងដឹកនាំកម្លាំងចុះទៅធ្វើកិច្ចសន្យានៅរសៀលនេះ ។
ពលរដ្ឋបានស្នើលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ និងលោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយពិនិត្យ និងបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង ៕

(ប្រភពពី Theuon Vuthy)