រាជធានីភ្នំពេញ ៖ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត សាខា ក.ប.ប. ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីចុះធ្វើការត្រួតពិនិត្យលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកពួក ស្រុកស្រីស្នំ និងស្រុកស្វាយលើ ខេត្តសៀមរាប ស្រុកស៊ីធរកណ្តាល និងស្រុកពារាំង ខេត្តព្រៃវែង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីស្វែងរកភាពមិនអនុលោមក្នុងធុរកិច្ចដែលម្ចាស់ស្ថានីយ/ដេប៉ូមួយចំនួនមានចេតនាកេងចំណេញពីប្រជាពលរដ្ឋ។May be an image of 5 people, people standing and outdoorsតាមរយៈលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែងដោយមន្ត្រីជំនាញ ជាមួយនឹងឧបករណ៍ Pumpwatch នាថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២នេះ លើស្ថានីយ/ដេប៉ូសរុបចំនួន ១៩ទីតាំង មន្ត្រីយើងបានរកឃើញដេប៉ូចំនួន១២ទីតាំងពុំមានភាពអនុលោម ដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដូចនេះមន្ត្រីយើងបានតម្រូវឱ្យម្ចាស់ដេប៉ូទាំងនោះធ្វើកិច្ចសន្យាកែតម្រូវ និងពិន័យអន្តរការណ៍ផងដែរ។May be an image of 6 people, people standing and outdoors

សូមបញ្ជាក់ថា ស្ថានីយ និងដេប៉ូសាំងមិនតិចទេ ដែលបានលួចរកស៊ីមិនសុចរិត ដោយលក់សាំងមិនគ្រប់លីត្រ និងមានគុណភាណអន់ឲ្យអថិតិជន ។ កន្លងមក ពេលមន្ត្រីជំនាញបានចុះពិនិត្យ និងរកឃើញភាពមិនប្រក្រតីបែបនេះជាហូរហែ ហើយបានធ្វើការពិន័យអន្តរកាណ៍ទៅតាមនីតិវិធីផងដែរ ដើម្បីព្រមានដល់ម្ចាស់ទីតាំងលក់សាំង។ តែយ៉ាងណា ប្រជាពលរដ្ឋចង់ឲ្យមន្ត្រីជំនាញបង្ហាញឈ្មោះម្ចាស់ និងទីតាំងលក់សាំងមិនសុចរិតនោះ ដើម្បីកុំឲ្យម្ចាស់ស្ថានីយ និងដេប៉ូផ្សេងទៀត រកស៊ីមិនត្រឹមត្រូវតាម៕May be an image of 4 people and people standing