ថៃ៖ បុរសអនាថាម្នាក់ រស់នៅត្រាច់ចរទីក្រុងបាងកក បានជួបជុំគ្រួសាររបស់គាត់ឡើងវិញ បន្ទាប់ពីអ្នករត់ម៉ូតូឌុបម្នាក់ បានចែករំលែកវីដេអូបុរសគាត់នៅលើបណ្តាញសង្គម Tik Tok រហូតដល់ក្រុមគ្រួសាររបស់គាត់បានប្រទះឃើញវីដេអូហើយក៏បានរូតរះធ្វើដំណើរយកគាត់ទៅរស់នៅឯផ្ទះវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger

អ្នករត់ម៉ូតូឌុបឈ្មោះ Chaiyoot Kasron ដែលតែងតែថតវីដេអូរបស់មនុស្សអនាថានៅក្នុងទីក្រុងបាងកកហើយបង្ហោះវីដេអូនោះនៅលើ TikTok ដែលការធ្វើបែបនេះបានធ្វើឲ្យក្រុមគ្រួសារដែលកំពុងស្វែងរកជនអនាថាទាំងអស់នោះអាចរកឃើញពួកគេវិញ។ ដោយលោកបញ្ជាក់ដែលថា លោកបានថតវីដេអូរបស់បុរសអនាថាខាងលើផុសនៅក្នុងកម្មវិធី TikTok ដោយបានសរសេរថា «សង្ហា​ដូច​តារា​សម្ដែង​ជួរ​មុខ​របស់​ចិន» ខណៈវីដេអូ​នេះ​បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​ថៃ រហូត​ដល់​ក្រុម​គ្រួសារ​របស់​បុរស​នោះបាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាងកក ដើម្បី​ទទួល​កូន​ប្រុស​យកទៅផ្ទះវិញ។

បុរសរត់ម៉ូតូឌុបក៏បាននិយាយដែលថា បុរសអនាថានោះមានភាពរួសរាយរាក់ទាក់ និងមើលទៅរូបរាងស្អាតទោះបីជាសក់ និងសម្លៀកបំពាក់របស់គាត់រញ៉េរញ៉ៃក៏ដោយ។ លោក​បាន​បន្ថែម​ថា បុរស​នោះ​ហាក់​មាន​បញ្ហា​ផ្លូវ​ចិត្ត ប៉ុន្តែ​ពេល​ខ្លះ​អាច​ទំនាក់​ទំនង​បាន​យ៉ាងល្អខុសពីជនអនាថាផ្សេងទៀត ដោយវីដេអូរបស់បុរសម្នាក់នេះមានការពេញនិយមបំផុតបើធៀបនឹងវីដេអូជនអនាថាផ្សេងទៀតដែលមានអ្នកចូលមើលរាប់ម៉ឺនដង។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​ចែករំលែក​ថា បុរស​អនាថា​នេះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វិកលចរិក Srithanya Hospital គ្រូពេទ្យ​បាន​សុំ​ឱ្យ​គាត់​នៅ​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យយ៉ាង​ហោច​ណាស់​ពីរ​សប្តាហ៍ ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

@chaiyootkasron

วันอังคารที่15 ได้เจอสุดหล่อแล้วนะครับ เขาพูดรู้เรื่องเป็นบ้างครั้งผมไม่รู้จะช่วยยังไงครับ ถ้าเกิดญาติพี่น้องได้เห็นนะครับพานำเขาไปรักษาด้วยนะครับ

♬ เสียงต้นฉบับ – Chaiyoot Kasron – Chaiyoot Kasron

@chaiyootkasron

พ่อลูกเขาคุยกันครับ🥰🥰 ดีใจด้วยนะครับ สุดหล่อได้กลับไปพร้อมกับคุณพ่อครับ🥰🥰

♬ เสียงต้นฉบับ – Sittha Por – Sittha Por

@chaiyootkasron

คุณพ่อรับตัวสุดหล่อกลับแล้วนะครับ🥰 ต่อจากนี้ไป ขอให้สุดหล่อ พบเจอแต่สิ่งดีๆนะครับ กราบขอบพระคุณ เจ้าหน้าที่ตำรวจ สน ลุมพินี กำลังใจทุกๆท่าน ที่ทำให้มีวันนี้ได้นะครับ 🙏🏻🙏🏻🙏🏻❤️

♬ เสียงต้นฉบับ – Chaiyoot Kasron – Chaiyoot Kasron

@chaiyootkasron

#วินาทีที่สุดหล่อได้สู่อ้อมที่อบอุ่นที่สุดครับ🥰🥰🥰

♬ เสียงต้นฉบับ – SAD MUSIC🖤 – rhinoplastybymasterpiece