ភ្នំពេញ៖ ពិធីករ និងពិធីការិនីឆ្នើមប្រចាំទូរទស្សន៍បាយ័ន លោកជួប សុភ័ក្រ្ក កញ្ញាសុខ សោម៉ាវត្តី និងកញ្ញាហេង កែវនីតា បានចូលរួមក្នុងកម្មវិធីការប្រកួតបាល់ទាត់កុមារា និងយុវជន Ian Thompson កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនាកន្លងទៅនេះ។ កម្មវិធីនេះមានការចូលរួមពី កុមារា យុវជន ចំនួន ៥៤០ នាក់ដែលក្នុងនោះមានកុមារា និងយុវជន គថ្លង់ ពិការភ្នែក និងមានផ្ទុកមេរោគអេដស៍។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw-C06cSjk7vnkvFzkl3aRkp81mO34uyE4YzWT9cK6mSUG1-lXHUhOGyt7kEOGttUdGBwd0dMPd8ua54ewqGPWRSLXVm92MdhLmUJWB04KozaYd5gsX97SDnXPeW7wb_Rt0Y36ajkAvcMiBmfwi9F4WP8JiC1y1GhUSulONvhD3HNcUP6ej1RVwlr0/s1280/photo_2022-03-21_12-10-05.jpgលោកជួប សុភ័ក្រ្ក ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនានារបស់អង្គការផ្កាយសមុទ្រ បានឲ្យដឹងថា៖ “កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកម្ពុជាបានធ្វើការ ជាមួយនឹងកុមារ និងយុវជន ដែលរងផលប៉ះពាល់ពីភាពក្រីក្រ ការរើសអើងយេនឌ័រ និងពិការភាពជាដើម ។ កម្មវិធីមួយនេះបានលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អសម្រាប់សុខភាព និង អភិវឌ្ឍជំនាញសំខាន់ៗ។ ដោយសហការជាមួយនឹងស្ថាប័ន សាលារៀន និងអង្គការក្រៅ រដ្ឋាភិបាលនានានៅទូទាំងប្រទេស អង្គការផ្កាយសមុទ្រកម្ពុជាបានជួយឲ្យសហគមន៍ចេះរួបរួមគ្នា តាមរយៈការលេងកីឡា ក៏ដូចជាផ្តល់ឱកាសដល់កុមារ និងយុវជនក្នុងការធ្វើការងារជាក្រុម កសាងស្មារតីស្រលាញ់កីឡា និងសាមគ្គីភាពក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ប្រចាំឆ្នាំនេះនៅ រាជធានីភ្នំពេញ ។ ”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiidEpVzB9ht9_hfAu1I7bqi0VZX6F0UM6YZA-XnCqgJbRIAQngRbmxAwQxBKG_DQJVzxOGP30qBUai94P66uesTQRMM4HEBEs0pBxG8BSFa5EAX8QVpcM5t8TWAU1VQtxKbV63T_gQxEye10lVG2bnwexYpVeCH7DZdVsqDgSCivM0CAjZIqKNKFdq/s1280/photo_2022-03-21_12-10-06%20(2).jpgរីឯកញ្ញាសុខ សោម៉ាវត្តី និងកញ្ញាហេង កែវនីតាក៏បានបង្ហាញនូវសេចក្តីរំភើបរីករាយដែលបាន ចូលរួមគាំទ្រកម្មវិធីបាល់ទាត់នេះ ដោយកញ្ញាសង្ឃឹមថាអង្គការផ្កាយសមុទ្រនឹងរៀបចំឲ្យមានកម្មវិធី បាល់ទាត់សម្រាប់ក្មេងៗឲ្យមានជារៀងរាល់ឆ្នាំផងដែរ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbCbyzzpSLRcp55PSXzouevEsMb4G5X92_5bkcpgBaWNK5C--jzUhHWKO8DrAE89C_PzZ2Ojh3ecKsLWt2JG9h9XBre-CMMkcS36ir9JwhEA8Z6bdSZm9B5CD0ZUtcwXh2EYhOwx6ofpF8T7yB2J_q7qcsU3jmTr_Co6Y23-X0KPhjKJPvH8WWU2F4/s1280/photo_2022-03-21_12-10-10%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimXPQdauSFUa_lnQrx59iVjoqz00JF2x2QdkOq7TA276rZ0dtdLXNSRc52Hfqv3kAbl_FiblTV9mxEUQ15Jn7YA5sUBWc5SJSTv7M8jPh_TbQjYounlsMRvORRMQUmURTwAT-6T8vRCM7i8vp3Qk_FRiX-wjEWluBd48MqgDix5zHIP1qwv33JzfVS/s1280/photo_2022-03-21_12-10-10.jpg