ប្រទេសថៃ៖ នាយកដ្ឋានវេជ្ជសាស្ត្រនៃ វិទ្យាស្ថានជាតិសុខភាពកុមារ Queen Sirikit ក្នុងប្រទេសថៃបានណែនាំមាតាបិតាឱ្យសង្កេតមើលរោគសញ្ញារបស់កុមារ អាយុពី ៥- ១១ ឆ្នាំ បន្ទាប់ពីបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ -១៩ ដោយមាតាបិតាគួរសង្កេតមើលរោគសញ្ញា ៣០នាទី បន្ទាប់ពីចាក់ថ្នាំរួចរាល់។

លោកវេជ្ជបណ្ឌិត Somsak Ankasil អគ្គនាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រក្នុងប្រទេសថៃ បានមាន ប្រសាសន៍ថាតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដែលទទួលស្គាល់សារៈសំខាន់នៃការចាក់វ៉ាក់សាំងរបស់កុមារអាយុចាប់ពី ៥-១១ ឆ្នាំ ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹង កូវីដ-១៩ ការពារជំងឺធ្ងន់ធ្ងរ និងការស្លាប់ រួមទាំងការ​ចូលរួមក្នុងសង្គមទាកទងនឹងការបានវិលត្រលប់ទៅប្រព័ន្ធអប់រំរបស់ក្មេងៗនៅសាលាឡើងវិញ។

ការត្រៀមខ្លួនមុនទទួលវ៉ាក់សាំងរបស់កុមារ

មុនពេលចាក់ថ្នាំកុមារគួរតែត្រូវបានរៀបចំនិងត្រៀមខ្លួនរួចជាមុនដូចជា សម្រាកឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារ និង ផឹកទឹកឱ្យបានគ្រប់គ្រាន់។

ផលប៉ះពាល់ដែលអាចកើតមានចំពោះ “កុមារអាយុ ៥-១១ ឆ្នាំ បន្ទាប់ពីការចាក់វ៉ាក់សាំង កូវីដ១៩

ឪពុកម្តាយត្រូវរកមើលផលប៉ះពាល់បន្ទាប់ពីការចាក់វ៉ាក់សាំងក្នុងក្រុមកុមារអាយុ ៥-១១ ឆ្នាំ រោគសញ្ញាដែលអាចកើតមានបន្ទាប់ពីចាក់វ៉ាក់សាំងរួមមាន:

១. ឈឺចាប់ ហើម ឡើងក្រហមនៅកន្លែងចាក់ថ្នាំ

២. ឈឺក្បាល

៣. អស់កម្លាំង

៤. មានគ្រុនក្តៅ

ផលរំខានជាទូទៅបន្ទាប់ពីចាក់វ៉ាក់សាំង រកឃើញក្នុងកុមារតិចជាងមនុស្សធំ វាអាចជាសះស្បើយដោយខ្លួនវានៅពេលលេបថ្នាំផ្សះ និងសម្រាកឱ្យបានគ្រប់គ្រាន់។

រោគសញ្ញានៃភាពមិនប្រក្រតីចំពោះកុមារបន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ គឺមានគ្រោះថ្នាក់ សូមទៅ ជួបគ្រូពេទ្យជាបន្ទាន់

រោគសញ្ញាធ្ងន់ធ្ងរកើតឡើងបន្ទាប់ពីចាក់វ៉ាក់សាំងរួមមាន:

១. ឈឺ ទ្រូង

២. ដកដង្ហើមលឿន

៣. អស់កម្លាំងយ៉ាងងាយស្រួល

៤. ញ័របេះដូង

៥. គ្រុនក្តៅលើសពី ៣៩ អង្សាសេ

៦. ឈឺក្បាលធ្ងន់ធ្ងរ

៧. ក្អួត

៨. មិនអាចបរិភោគបានទេ

៩. ជ្រាប

១០. សន្លប់

ប្រសិនបើកូនរបស់អ្នកមានរោគសញ្ញាបែបនេះ កុមារគួរត្រូវបាននាំទៅកាន់មន្ទីរពេទ្យជាបន្ទាន់លើសពីនេះទៀតបន្ទាប់ពីចាក់វ៉ាក់សាំង ឪពុកម្តាយគួរតែត្រួតពិនិត្យកូនរបស់ពួកគេកុំឱ្យធ្វើអ្វីធ្ងន់ៗ ឡើងភ្នំ រត់ ហែលទឹក ឬធ្វើលំហាត់ប្រាណខ្លាំងរយៈពេល ៧ ថ្ងៃដើម្បីការពារកុំឱ្យមានផលប៉ះពាល់ដល់រាងកាយ។

ស្រពេលកំពុងតែតាមដានរោគសញ្ញា បន្ទាប់ពីចាក់វ៉ាក់សាំងកុមារនៅតែត្រូវលាងដៃ ពាក់ម៉ាស និងរក្សាចម្ងាយតាមគោលការណ៍ទូទៅនៃការបង្ការជំងឺកូវីដ-១៩ គឺជារឿងដ៏សំខាន់បំផុត។

យ៉ាងណាមិញ លោក វេជ្ជបណ្ឌិត Adisai Phattatang នាយកវិទ្យាស្ថានសុខភាពកុមារជាតិ Queen Sirikit ក៏បានបង្ហើបឲ្យដឹងថារហូតមកដល់ពេលនេះ មន្ទីរពេទ្យមិនបានរកឃើញផលប៉ះពាល់ធ្ងន់ធ្ងរណាមួយចំពោះក្រុមកុមារនេះទេ ប៉ុន្តែវាមានសារៈសំខាន់ផងដែរក្នុងការសង្កេតមើលរោគសញ្ញាយ៉ាងហោចណាស់ ៣០នាទីបន្ទាប់ពីការវ៉ាក់សាំងនៅកន្លែងចាក់ថ្នាំចំពោះកុមារ៕ ប្រភព៖ Sanook