សៀមរាប៖ ថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២២​ ជាមួយនឹងការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺដល់កុមារកម្ពុជាចាប់ពីទើបនឹងកើតដល់អាយុ ១៦ឆ្នាំ ដោយឥតគិតកម្រៃ មន្ទីរពេទ្យកុមារអង្គរ ត្រូវបានប្រជាជនខ្មែរទទួលស្គាល់ថាជាមន្ទីរពេទ្យមួយដែលមានសីលធម៌ វិជ្ជាជីវៈល្អ និងគុណភាពខ្ពស់នៅក្នុងតំបន់។ ចាប់តាំងពីបើកដំណើរការ មន្ទីរពេទ្យកុមារអង្គរនៅក្នុងឆ្នាំ១៩៩៩មក ចក្ខុវិស័យរបស់មន្ទីរពេទ្យនេះនៅតែរក្សាឥតកែប្រែឡើយ ដែលនោះគឺចង់មើលឃើញកុមារគ្រប់រូបទទួលបាននូវការព្យាបាលមួយប្រកបដោយគុណភាព ក្តីមេត្តាករុណា មិនថាពួកគេជានរណា មានឬគ្មានលទ្ធភាពក៏ដោយ។ ដោយសារតែហេតុផលខាងលើនេះហើយ ទើបធ្វើឲ្យអាណាព្យាបាលអ្នកជំងឺ និងប្រជាជនទូទៅជាច្រើននាក់ ចងចាំមិនភ្លេចអំពីកេររ្តិ៍ឈ្មោះនៃការព្យាបាលប្រកបដោយសីលធម៌ និងក្តីមេត្តាករុណា ព្រមទាំងគុណភាពខ្ពស់របស់មន្ទីរពេទ្យកុមារអង្គរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_lT18kV7CgaU-Z9MKGnGafLXueVmZq-7K71zHQtP52oN8jHxlW1f_l7659usrAfCh8-6TZOPG2pEOJ6zL2jwsK8NUtXyaagKzdNsBLb-SMxFevy2idi_Qr3-lEqCMvp6AuSB6ZmR_fWrKcSJvBlQdpY1sJw0EMrITfclHUBvTOkK4tU4rguiXtgwM/s1280/AHC%20gate_1.jpgក្នុងអំឡុងពេលជាង២ឆ្នាំកន្លងមកនេះ ពិភពលោកទាំងមូលរងនូវផលប៉ះពាល់ពីការឆ្លងរីករាលដាលនៃជំងីកូវីដ១៩ ធ្វើឲ្យបណ្តាអង្គភាព និងក្រុមហ៊ុនអាជីវកម្មជាច្រើន នៅទូទាំងសកលលោក ប្រឈមនឹងការលំបាកជាច្រើនរួមទាំង មន្ទីរពេទ្យកុមារអង្គរផងដែរ។ នៅដើមខែកក្កដា ឆ្នាំ២០២១ មន្ទីរពេទ្យកុមារអង្គរក៏បានធ្វើកំណត់ត្រាអ្នកជំងឺកូវីដ១៩ លើកដំបូងដែលទាំងបុគ្គលិក និងថ្នាក់ដឹកនាំត្រូវតែយកចិត្តទុកដាក់ខ្ពស់ទប់ទល់នឹងបញ្ហាបុគ្គលិកមានការប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ត្រូវសម្រាកព្យាបាលខ្លួនឯង ការខ្វះខាតកំលាំងធនធានមនុស្សក្នុងការបំពេញការងារឲ្យបានទាន់ពេលវេលា ការខ្វះខាតបន្ទប់ដាក់ដាច់ដោយឡែក ការកើនឡើងនៃអ្នកជំងឺមានសភាពធ្ងន់ធ្ងរដែលត្រូវការសង្គ្រោះអាយុជីវិតជាបន្ទាន់ កំនើនកុមារមានជំងឺកង្វះអាហារូបត្ថម្ភ ការខ្វះខាតសម្ភារៈបរិក្ខារពេទ្យ និងការខកខានមិនអាចធ្វើសកម្មភាព ជួបជុំអប់រំសុខភាពនៅតាមសហគមន៍ រួមទាំងការខកខានការធ្វើសកម្មភាព ឬព្រឹត្តិការណ៍រៃអង្គាសមូលនិធិ គឺជាផលលំបាក ដែលជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភមួយដល់ការផ្តល់សេវាថែទាំ និងព្យាបាលកុមារ និងការស្វែងរកមូលនិធិទាំងក្នុង និងក្រៅប្រទេស។ តែទោះបីជាបែបនេះក៏ដោយ មន្ទីរពេទ្យកុមារអង្គរនៅតែរឹងមាំ បន្តពុះពារការលំបាកទាំងអស់នោះទទួលការពិនិត្យ ព្យាបាល និងថែទាំកុមារឥតឈប់ឈររហូតទទួលបាននូវសមិទ្ធិផលដ៏គួរឲ្យកត់សម្គាល់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2clH2-N564hmOCeCkzYceBBoN2E60hw2eitX37yJkntIhENRzV78FWO3AYaDKGpRD1FuO15Lxv_Xh-K4jLp0QrqbYxvp-soU292JZ4_6GabgzOzL8bRGnwvOcZ__yoqKYCspnPJZk_tfhc_vgrP0qynk3854bx3E2DPtTI9NDXo6ptH1QsSN_DPfF/s3648/community%20work_1.jpgមន្ទីរពេទ្យកុមារអង្គរ បានធ្វើការអភិវឌ្ឍន៍ថ្មីមួយដែលកំពុងតែលេចធ្លោខ្លាំងជាងគេ គឺ ការផ្លាស់ប្តូររចនាសម្ព័ន្ធនៃការដឹកនាំគ្រប់គ្រង ដោយជនជាតិខ្មែរ ដើម្បីដើរឲ្យស្របទៅនឹងផែនការយុទ្ធសាស្ត្រថ្មីរបស់អង្គភាព។ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ជានាយកមន្ទីរពេទ្យកុមារអង្គរ ត្រូវបានប្រគល់តួនាទីបន្ថែមក្នុងការដឹកនាំគ្រប់គ្រងអង្គភាពទាំងមូល រួមបញ្ចូលទាំងផ្នែកវេជ្ជសាស្ត្រ ផ្នែកមិនមែនវេជ្ជសាស្ត្រ ផ្នែកអប់រំបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ផ្នែកអប់រំសុខភាពនៅតាមសហគមន៍ និងប្រតិបត្តិការណ៍ទូទៅ រួមទាំងការគ្រប់គ្រងធនធានហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រនៃការរៃអង្គាសមូលនិធិផងដែរ។ ខណៈពេលនេះដែរ អតីតនាយកប្រតិបត្ត លោកស្រី សាស្ត្រាចារ្យ ក្លូឌៀ ធឺនឺ នៅតែបន្តគាំទ្រ លោកវេជ្ជបណ្ឌិត ភក្ត្រា ក្នុងនាមជាទីប្រឹក្សាពិគ្រោះយោបល់ដល់លោកភក្ត្រា រហូតដល់ការផ្លាស់ប្តូរនេះមានលំនឹង។ ការផ្លាស់ប្តូរមួយទៀត គឺ លោក សោម សម្បត្តិ ជាអគ្គនាយកក្រុមហ៊ុន ថ្នាំពណ៌ជាតិ ខាំ ផែន ហើយលោកក៏ជាអ្នកផ្តល់ជំនួយនៅក្នុងប្រទេសកម្ពុជាដ៏ធំមួយរូបរបស់មន្ទីរពេទ្យកុមារអង្គរក្នុងរយៈពេលបីបួនឆ្នាំចុងក្រោយនេះ ក៏ត្រូវបានថ្នាក់ដឹកនាំមន្ទីរពេទ្យកុមារអង្គរទាំងមូល ជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលប្រចាំអង្គភាព ព្រមជាមួយនឹងការស្ម័គ្រចិត្តដោយក្តីស្រលាញ់ និងរីករាយរបស់លោក ដែលនេះគឺជាលើកទីមួយសម្រាប់មន្ទីរពេទ្យកុមារអង្គរ ក្នុងការមានជនជាតិខ្មែរប្រកបដោយសមត្ថភាពខ្ពស់នៅក្នុងការដឹកនាំគ្រប់គ្រង ចូលមកកាន់តំណែងកំពូលៗបែបនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT04sDgDMFxy2peeTT-Pin5ISlOeLB0F2D9FZRKgqzYKFJO4WB6pwyHKwz6dlhaEzwNxnnDN0FsGikGF1iM1Rro_8YgFi7bxJ1wtY3fo52BMQDeT7ovrKiABW_hh6TY5LyZiydTqEThR6ia2tk6iiaYQ6HQ8Nj2zxW68WLpdW7m4ASekGqsxU9xdx8/s5472/Covid_1.JPGជាមួយនឹងការផ្លាស់ប្តូរ និងឧបសគ្គខ្លះៗដែលបានរៀបរាប់ខាងលើ មន្ទីរពេទ្យកុមារអង្គរ ក៏បានបំពេញភារកិច្ចរបស់ខ្លួន ទទួលបាននូវសមិទ្ធិផលយ៉ាងធំធេងផងដែរនៅក្នុងឆមាសទី២ ឆ្នាំ២០២១នេះ រួមមានដូចជាការពិនិត្យ ព្យាបាលជំងឺបានសរុបចំនួន ២៥ ១៨៧ ករណី ការចុះអប់រំសុខភាព ដល់ប្រជាពលរដ្ឋនៅតាមភូមិស្រុកគោលដៅនៃតំបន់ជនបទដាច់ស្រយាល សាលារៀន មណ្ឌលសុខភាពសរុបចំនួន ៩១ ៦៨៨ នាក់ និងបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញដល់មន្ត្រីសុខាភិបាល និស្សិតថែទាំ វេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរផ្ទាល់ សរុបចំនួន ១៨ ៤៦៨នាក់ ដែលធ្វើឲ្យចំនួនសរុបពេញមួយឆ្នាំនៃការពិនិត្យព្យាបាលកើនដល់ ៦៥ ៦៩៤ ករណី ការចុះអប់រំសុខភាព ដល់ប្រជាពលរដ្ឋនៅតាមភូមិស្រុកគោលដៅនៃតំបន់ជនបទដាច់ស្រយាល សាលារៀន មណ្ឌលសុខភាពកើនដល់ ១៤២ ៥១២នាក់ និងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញដល់មន្ត្រីសុខាភិបាល និស្សិតថែទាំ វេជ្ជសាស្ត្រ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរផ្ទាល់កើនដល់ ៤៩ ៤១៩នាក់ ក្នុងនោះ អ្វីដែលជាកំណត់សម្គាល់ដ៏សំខាន់ជាងគេគឺ បានទទួលនិសិ្សតដែលជាជនជាតិព្នងលើកដំបូង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh04it8IPVe_269kFGwCx-mqcLBXUBj5mQKUwl_U41FZOzc3i1SRNDTpN9T_HCTDkA94Aai8E1iOaaLPdGoM8fWv6tMsOBFCzzKDzX_QAXKeqEgxg3NwEenboYsme2A1vzDtMTcOD3qNf77DDQUmZUNKTSSrirbNKPxEJNkcVtCm0ksKYfaUme4NZx/s5472/Covid_2.JPGមន្ទីរពេទ្យកុមារអង្គរ ក៏បានជួយពង្រឹងប្រ័ពន្ធថែទាំសុខភាពដល់មណ្ឌលសុខភាពនៅតាមតំបន់គោលដៅសរុបចំនួន ២៨ កន្លែង តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល ការគាំទ្រផ្នែកបច្ចេកទេសដល់មន្ត្រីសុខាភិបាល និងចេញផ្សាយអត្ថបទស្រាវជ្រាវវេជ្ជសាស្ត្រអន្តរជាតិចំនួន ១២ ប្រធានបទ នៅក្នុងឆ្នាំ២០២១។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLLIZjBJ2Z0cv7dzSddvS9VbnZwse-ZpYpWdIcgyBc29tIxslv8JOiKAU3Cd8O0A4PLzWYAcnMM_QZcPxHwiJzQc7lYlGRQAb3y_Xod7eGNFKUTKR2t8vGOAXLgex2iGoy8fw0zIpLu84PXnEz_MeuqlowPlZrjglnkoHXlu7IYTyQwpNLXFQiTo7b/s5472/Kid_2.JPGវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ ក៏បានចែករំលែកថា “ស្ថិតក្នុងពេលវេលាដ៏លំបាកកន្លងទៅ យើងបានរៀនសូត្រ កែច្នៃ និងអភិវឌ្ឍន៍ខ្លួនទៅនឹងស្ថានភាពថ្មីដែលនៅចំពោះមុខ។ ទាំងនេះបង្ហាញពីភាពខ្លាំង និងភាពបត់បែនរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារអង្គរទាំងអស់។ ទោះបីជាមានឧបសគ្គមួយចំនួន តែយើងខិតខំជម្នះ ដើម្បីបន្តផ្តល់ការព្យាបាលដល់កុមារកម្ពុជាគ្រប់រូប ប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា។ ខ្ញុំចង់ឱ្យប្រជាជនខ្មែរទាំងអស់គ្នាចាត់ទុក មន្ទីរពេទ្យកុមារអង្គរដូចជារបស់ខ្មែរយើងទាំងអស់គ្នា ដើម្បីឱ្យមន្ទីរពេទ្យអាចបន្តដំណើរការទៅមុខយូរអង្វែង។”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjtybw2XXbUJzI9r7O6w5MgRaWuyZQk6KihYZ9NSfj6Z8LQHcXdj2j0_EwF-bicc_C87ytHJcnvU2KhmPqn7SlyX06-StnD8g1IJrxGvQ5i8rMztS6Mc4PCG7FJmqqtLAQvl6_F_ePPqXP0Un-ygHB4v5NYL5XgHu_M9O7KXetQ2JC67NKfI_rPB9B/s5472/Kid_3.jpgមន្ទីរពេទ្យកុមារអង្គរ ពិតជាមន្ទីរពេទ្យដ៏គំរូ និងមានតម្លៃសម្រាប់ប្រជាជនកម្ពុជា ជាពិសេសការពិនិត្យ ព្យាបាល និងការបណ្តុះបណ្តាលអប់រំ លើវិស័យសុខុមាលភាពកុមារឲ្យមានគុណភាពខ្ពស់ពិតៗ។ មន្ទីរពេទ្យកុមារអង្គរ ត្រូវការប្រជាជនកម្ពុជាទាំងអស់ បន្តឧបត្ថម្ភគាំទ្របេសកកម្មដ៏សំខាន់នេះឲ្យមានភាពយូរអង្វែង តាមរយៈ៖
1. បរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរ (Angkor Hospital for Children)
• ធនាគារអេប៊ីអេ (ABA Bank)៖ 000 853 843
• ភ្នាក់ងារវេប្រាក់វីង (WING)៖ ប្រាក់រៀល៖ 9122 និង ប្រាក់ដុល្លារ៖ 8122
• ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828
2. បង្កើត ឬចូលរួមកម្មវិធី ឬព្រឹត្តិការណ៍រៃអង្គាសមូលនិធិទាំងឡាយរបស់មន្ទីរពេទ្យកុមារអង្គរដូចជា កម្មវិធីសមាជិកអ្នកគាំទ្រមន្ទីរពេទ្យកុមារអង្គរ បុណ្យផ្កាប្រាក់មហាសាមគ្គី ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ជាដើម ។ល។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3QVYLQBirCHQHvW1j7Kq8TDAjtPz6Ibx9hL2IVrUnkZSKCt4fQ4Vt6j9TCsAm6tOcwFPZgQrEoXasAgauP7XhqFW8O-djIHLpzc76fl-qtJ7rGLx_8TftdvVwc9j64Ge5fZK8wIz5eI81BahDjdBpZ84MIvs7MW7Y6SerRT1jrFL_grrFbi5ft8Bi/s2048/Medical%20Staff.jpg3. ចែកចាយ ឬជួយផ្សព្វផ្សាយព័ត៌មានរបស់មន្ទីរពេទ្យកុមារអង្គរនៅលើបណ្តាញសង្គម ឬសារព័ត៌មានផ្សេងៗ
ទំនាក់ទំនងសារព័ត៌មាន៖
(ភាសាខ្មែរ) ថេន រតន៍៖ មន្ត្រីជាន់ខ្ពស់ផ្នែកទំនាក់ទំនងផ្សព្វផ្សាយ (Tel: 069 57 39 80, Email: rorththen@angkorhospital.org)
(ភាសាអង់គ្លេស) JiHye Kim: ប្រធានផ្នែកទំនាក់ទំនងផ្សព្វផ្សាយ និងអគារទស្សនកិច្ច (Tel: 093 582 210, Email: jihye@angkorhospital.org)