ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា រាជធានីភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា អង្គការផ្កាយ សមុទ្រកម្ពុជានឹងស្វាគមន៍វត្តមានកុមារ និងយុវជនចំនួន ៥៤០នាក់មកកាន់ទីលានបាល់ ទាត់អង្គការផ្កាយសមុទ្រ ដែលស្ថិតនៅក្នុងភូមិព្រះធាតុ សង្កាត់រលួស ដើម្បីចូលរួមប្រកួតប្រជែងក្នុង ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial ប្រចាំឆ្នាំរបស់អង្គការផ្កាយសមុទ្រ
កម្ពុជា ។

ឆ្នាំ២០២២ គឺជាឆ្នាំទីប្រាំបីហើយ ដែលអង្គការទទួលពានរង្វាន់អន្តរជាតិមួយនេះបានសហការជាមួយ នឹងមូលនិធិ Ian Thompson Memorial ។ លោក Ian Thompson គឺជាអ្នកគាំទ្រវិស័យកីឡាដ៏មុះមុតម្នាក់ និងគាំទ្រចំពោះបេសកកម្មរបស់អង្គការផ្កាយសមុទ្រកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈ លទ្ធភាពស្មើៗគ្នាក្នុងការទទួលបានការអប់រំ ការថែទាំសុខភាព និងកីឡា ។ ដើម្បីរក្សាឲ្យបាននូវកេរ្តិ៍ ដំណែលរបស់ឪពុក លោក Alistair ដែលជាកូនប្រុសបានបន្តផ្តល់ការឧបត្ថម្ភគាំទ្រក្នុងការរៀបចំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារានេះតរៀងមក ចាប់តាំងពីឪពុករបស់លោកបានទទួលមរណភាព ។

https://blogger.googleusercontent.com/img/a/AVvXsEicbQvFaC8cJVv-wET-sZbXQZ7jfqZiMLR-hk1lb1i6Rd2TsULYKcsFGbqeWmn395fkfpsKOlmjd9ivh_lHOxihSixyQMb-EpxHdxLqP1AX7EmorWwtfmMNPHWEWesWcv_r7m0ddBYs6TGzBj40iBGTSd4PKeX-vqwE59iTD9TU_XBAX6gk86Ke-6Wb=s1280ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកម្ពុជាបានធ្វើការ ជាមួយនឹងកុមារ និងយុវជន ដែលរងផលប៉ះពាល់ពីភាពក្រីក្រ ការរើសអើងយេនឌ័រ និងពិការភាពជា ដើម ។ កម្មវិធីមួយនេះបានលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អសម្រាប់សុខភាព និង អភិវឌ្ឍជំនាញសំខាន់ៗ តាមរយៈការរៀនសូត្រពីកម្មវិធីសិក្សាបាល់ទាត់សម្រាប់ការផ្លាស់ប្រែសង្គម និងការប្រកួតដោយភាពយុត្ថិធម៌ ។ ដោយសហការជាមួយនឹងស្ថាប័ន សាលារៀន និងអង្គការក្រៅ រដ្ឋាភិបាលនានានៅទូទាំងប្រទេស អង្គការផ្កាយសមុទ្រកម្ពុជាបានជួយឲ្យសហគមន៍ចេះរួបរួមគ្នា តាមរយៈការលេងកីឡា ក៏ដូចជាផ្តល់ឱកាសដល់កុមារ និងយុវជនក្នុងការធ្វើការងារជាក្រុម កសាងស្មារតីស្រលាញ់កីឡា និងសាមគ្គីភាពក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ប្រចាំឆ្នាំនេះនៅរាជធានី ភ្នំពេញ ។

លោក សុខ បូរ៉ាន់ ជាមន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់បានពន្យល់ពីដំណើរការនៃព្រឹត្តិការណ៍ ប្រកួតនេះថា៖ “ពួកយើងបានអញ្ជើញក្រុមបាល់ទាត់ជាច្រើនមកពីអង្គការ និងសាលារៀនដៃគូឲ្យមក ចូលរួមព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial នេះ ។ ក្រុមនៅរាជធានីភ្នំពេញ ទទួលបានការហ្វឹកហាត់បាល់ទាត់ និងរៀនសូត្រកម្មវិធីសិក្សាកីឡាពីគ្រូបង្វឹករបស់អង្គការ ហើយពួក យើងក៏កំពុងតែធ្វើការជាមួយនឹងក្រុមនៅតាមខេត្តផ្សេងៗកាន់តែច្រើនតាមដែលអាចធ្វើទៅបានផង ដែរ ។”

https://blogger.googleusercontent.com/img/a/AVvXsEiAWMBrTdyxtrHfs0I3vfvqMOCx8w7AdgdC6Z86OjFWR8DgEsgOr8kNkWsFrdtXuJW_wVET225SJe2SXOvDIAIXTIxGjyMmn0r6nJv8EtooAKaCU55J1UXpctehRxDI4vol74IYlJIvQDCqwHuIqtTaVa_zlwnNEMR7Mu1oD7zaqSyiLO6EZDFYjq4L=s1280ឆ្នាំនេះ អង្គការផ្កាយសមុទ្រកម្ពុជានឹងស្វាគមន៍វត្តមានក្រុមបាល់ទាត់ចំនួន ៤៥ក្រុម មកពីខេត្តចំនួន៨ ដោយបែងចែកទៅតាមប្រភេទអាយុដូចជា៖ ក្រុមកុមារាអាយុក្រោម១០ឆ្នាំ អាយុក្រោម១៤ឆ្នាំ និងអាយុ ក្រោម១៦ឆ្នាំជាដើម ។ ក្រុមទាំងនេះនឹងប្រកួតចំនួន ៥លើក ដើម្បីសន្សំពិន្ទុទៅប្រកួតនៅវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ។ ហើយក្រុម ដែលឈ្នះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងចូលរួមប្រកួត ក្នុងវគ្គផ្តាច់ព្រ័ត្រ ។

ដើម្បីទស្សនាការផ្សាយផ្ទាល់នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅថ្ងៃសៅរ៍នេះ សូមចុច follow គេហទំព័រ Facebook @ISFCambodia គណនី Instagram និង Twitter របស់អង្គការផ្កាយសមុទ្រ
កម្ពុជា ។

អំពីអង្គការផ្កាយសមុទ្រកម្ពុជា

អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និងមានបទពិសោធន៍ ជាង១៥ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងគម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ ។ កិច្ចគាំទ្រផ្តោតលើ សហគមន៍របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយ និរន្តរភាពនៅក្នុងរាជធានីភ្នំពេញ និងក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលា រដ្ឋបាន ។ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារៈសិក្សា និងកញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈ ពេលដែលពួកគេរៀនសូត្រនៅសាលា ។ បន្ថែម ពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យទទួល បាននូវការងារដែលមានស្ថេរភាពផងដែរ ។

https://blogger.googleusercontent.com/img/a/AVvXsEh6Y31jzXcAHmGtgd8EZ3ZXaKqsfLbbwjynD2kXgJ8FVxMz0UC6OM_tJAPErbKVEZurea8N-Qc9MhbjQYWgqaJw-wHYxVoW47UvMwWdFz7Axjt8C9iD7Jrp4HeFe7N3iYRG9IHzmyRxOfJNZwd9gBN-nquusvg_sTtqv8ReKliALUVgXINmElzae5qp=s900ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន៣,០០០នាក់ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់ ។