ភាពចាស់គឺជាដំណើរការដ៏ស្មុគ្រស្មាញមួយ ដែលទាមទារអោយស្រ្តីទាំងអស់ត្រូវតែយកចិត្តទុកដាក់ថែរក្សាស្បែកអោយម៉ត់ចត់​ ។

១ _ សំណើមគឺជាគន្លឹះសំខាន់

ការផ្តល់សំណើមដល់ស្បែក  គឺរឿងសំខាន់ណាស់  ជាពិសេសបន្ទាប់ពីអ្នកលាងសម្អាតមុខរួច  ។ជាក់ស្តែងការប្រើMoisturizing ជួយបង្កើនសំណើម និងអាចជួយឱ្យស្បែកមិនស្ងួត និងភ្លឺថ្លាជាងមុន។ ទោះបីជាអ្នកមានអារម្មណ៍ថាមុខរបស់អ្នកមានជាតិខ្លាញ់ក៏ដោយ សំណើមនៅតែមានសារៈសំខាន់ដែរ។លាយរមៀតបន្តិចជាមួយជែល aloe vera ហើយប្រើវាធ្វើជារបាំង។ សង្កត់ 30 នាទីហើយលាងជម្រះ។moist face Archives - Women Daily Magazine

២  _បិទម៉ាសអោយទៀងទាត់

ចង់​បាន​ស្បែក​ស្អាត និង​មាន​សុខភាព​ល្អ ត្រូវ​បិទម៉ាស​មុខ​ជា​ប្រចាំ។ របាំងមុខជាមួយនឹងរូបមន្តធម្មជាតិនឹងមានប្រសិទ្ធភាព ប៉ុន្តែត្រូវការការអត់ធ្មត់។ ការបិទ​ម៉ាស​ជាប្រចាំ​នឹង​ជួយ​ឱ្យ​ស្បែក​មាន​សំណើម និង​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ ​មុខស្លក់ជាដើម​។16 Best-Selling Japanese Face Masks For Every Skin Type

៣  _លាបឡេការពារកំដៅថ្ងៃ​

ការផ្លាស់ប្តូររាងកាយមិនមែនជាកត្តាចម្បងតែមួយគត់ដែលធ្វើអោយស្បែកធ្លាក់យារទេ  ក្នុងនោះមានកត្តាបណ្តាលមកពីបរិស្ថាន ​ការបំពុលដោយផ្សែង​ កាំរស្មី  UV   ។ បើគ្មានការការពារទេ កាំរស្មី UV នឹងជ្រាបចូលស្បែក ហើយបំផ្លាញកូឡាជែន។ នៅពេលដែល collagen ត្រូវបានបាត់បង់ ស្បែករបស់អ្នកក៏ត្រូវបានបាត់បង់ដូចគ្នាដែរ និងធ្វើឱ្យមានស្នាមជ្រួញកាន់តែច្បាស់។ ដូច្នេះហើយ អ្នកត្រូវតែលាបឡេការពារកម្តៅថ្ងៃដោយមិនអាចខកខានសូម្បីមួយថ្ងៃ ដើម្បីបង្ការស្បែកយារធ្លាក់ និងឆាប់ចាស់មុនអាយុ។Moisturizers May Be Turning Your Skin Into 'Swiss Cheese' | UC San Francisco

​៤ ​_លាងសម្អាតទេ្វដង​

​ ស្ត្រីដែលទម្លាប់ផាត់មុខជាប្រចាំ  ការលាងសម្អាតស្បែកមុខទ្វេដង  ចាំបាច់ណាស់ក្នុងការសម្អាតស្បែកមុខកាន់តែជ្រៅ សម្អាតរាល់ធូលីដី  ជាតិកខ្វក់  ដែលតោងជាប់នៅលើស្បែកអោយអស់  ទើបស្បែករបស់យើងអាចដង្ហើមបានស្រួល ​។Mistakes Dermatologists Think You're Making While Washing Your Face

៥  _បង្កើនវីតាមីន C

វីតាមីន C ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជម្រើស​ថែរក្សា​ស្បែក​ដ៏​ល្អ​មួយ​។ ដូច្នេះហើយ អ្នក​គួរតែ​ញ៉ាំ​បន្លែ ផ្លែឈើ​សម្បូរ​វីតាមីន C ឬ​ប្រើ​អាហារ​ដែលមាន​មុខងារ​ដើម្បី​ពង្រឹង​។ ទោះជាយ៉ាងណាក៏ដោយ ចូរប្រយ័ត្ន ប្រសិនបើអ្នកទទួលទានវីតាមីន C ច្រើនពេក ឬតិចពេក ស្បែកនឹងប្រែជាស្រអាប់។លើសពីនេះ មិត្តនារីក៏អាចប្រើប្រាស់ផលិតផលដែលមានវីតាមីន C ដើម្បីផ្តល់សំណើមដល់ស្បែក ដូចជាសេរ៉ូម ឬឡេ ដើម្បីជួយឱ្យស្បែកភ្លឺថ្លា៕Vitamin C deployed in big doses to help treat coronavirus patients | South  China Morning Post