គិតត្រឹមថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២ សារព័ត៌មាន AP រាយការណ៍ពីវឌ្ឍនភាពនៃជំងឺរាតត្បាតមេរោគឆ្លងឆ្នាំ ២០១៩ ឬ កូវីដ-១៩ ជាមួយនឹងចំនួនអ្នកស្លាប់សរុបទូទាំងពិភពលោកលើសពី ៦ លាននាក់បន្ទាប់ពីការផ្ទុះឡើង ចូលដល់ឆ្នាំទី ៣ ហើយពិភពលោកបានបន្ធូរបន្ថយវិធានការបន្តិចម្តងៗ ចំពេលប្រជាជនចលាចលចង់ក្នុងការធ្វើដំណើរ។

ទិន្នន័យដែលបានបង្ហាញខាងលើបានមកពីសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក វាឆ្លុះបញ្ចាំងថា ទោះបីជាប្រទេសនានាជុំវិញពិភពលោកបានបន្ធូរបន្ថយវិធានការបន្តិចម្តងៗក៏ដោយ និងបញ្ចប់ការបង្ខិតបង្ខំឱ្យពាក់ម៉ាសដូចពីមុន ប៉ុន្តែវាមិនមានសញ្ញានៃការបញ្ចប់ការផ្ទុះឡើងនៃកូវីដនៅពេលខាងមុខនេះនោះទេ។ ដោយជាក់ស្ដែងស្ថានភាពនៅក្នុងតំបន់មួយចំនួនក៏កំពុងកើនឡើងផងដែរ ដូចជាប្រទេសនៅកោះប៉ាស៊ីហ្វិក ដែលភាពដាច់ស្រយាលបានជួយទប់ស្កាត់មេរោគអស់រយៈពេលជាង ២ ឆ្នាំមកហើយ ប៉ុន្លែឥឡូវនេះកំពុងជួបប្រទះនឹងការរីករាលដាលបន្ទាប់ពីមនុស្សងាកមកធ្វើដំណើរម្តងចេញចូលម្ដងទៀត រួមទាំងប្រទេសដែលធ្លាប់បានរារាំងការរាតត្បាតនេះពីមុន ដូចជាប្រទេសនូវែលសេឡង់ ដែលទើបតែបើកប្រទេស ទីក្រុងហុងកុងកំពុងប្រឈមមុខនឹងភាពចលាចលពីការផ្ទុះឡើងវិញ ហើយចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំង ដែលមិនមានកន្លែងផ្ទុកសាកសពគ្រប់គ្រាន់ហើយ ហើយប្រជាជនសរុបចំនួន ៧.៥ លាននាក់ត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ ជាមួយនឹងការធ្វើតេស្ដចំនួនបីជុំរួចរាល់ក្នុងខែនេះ ហើយនៅតែប្រើយុទ្ធសាស្ត្រ Covid Zero បែបចិន។

ប្រទេសដែលកំពុងមានចំនួនអ្នកស្លាប់កើនឡើងក្នុងពិភពលោក

ប្រទេសដែលមានចំនួនអ្នកស្លាប់ថ្មីៗបំផុតរួមមានប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងប្រទេសនៅអឺរ៉ុបខាងកើត ដែលកំពុងប្រឈមមុខនឹងរលកនៃជនភៀសខ្លួនសង្រ្គាមពីអ៊ុយក្រែន ដែលមានសមាមាត្រតិចតួចនៃមនុស្សដែលត្រូវបានចាក់ថ្នាំបង្ការ សូម្បីតែសហរដ្ឋអាមេរិកដែលមានសក្ដានុពលផ្នែកសុខភាពសាធារណៈលេខមួយរបស់ពិភពលោកក៏មានការស្លាប់កើនឡើងលើសពី ១ លាននាក់ផងដែរ។

បញ្ហាដែលបណ្ដាលឱ្យឆ្លងកូវីដ១៩ រហូតឈានដល់ការស្លាប់

កូវីដ-១៩ ឥឡូវនេះគឺជាជំងឺធ្ងន់ធ្ងរសម្រាប់អ្នកដែលមិនបានទទួលថ្នាំបង្ការ ព្រោះមនុស្សឈឺធ្ងន់ ហើយភាគច្រើននៃអ្នកស្លាប់គឺមកពីក្រុមមនុស្សទាំងនេះ រួមទាំងក្រុមងាយរងគ្រោះ ដូចជាមនុស្សចាស់ អ្នកជំងឺដេកលើគ្រែ អ្នកមានជំងឺរ៉ាំរ៉ៃជាដើម។

របាយការណ៍បាននិយាយថាក្នុងរយៈពេលត្រឹមតែប្រាំពីរខែបន្ទាប់ពីការរាតត្បាតរាតត្បាតនៅដើមឆ្នាំ ២០២០ បានសម្លាប់មនុស្ស ១ លាននាក់នៅទូទាំងពិភពលោកជាមួយនឹងការស្លាប់មួយលាននាក់បន្ថែមទៀតក្នុងរយៈពេល ៤ ខែបន្ទាប់ជាមួយនឹងការស្លាប់ ១ លាននាក់រៀងរាល់បីខែម្តងរហូតដល់ចំនួនសរុបកើនឡើងលើសពី ៥ លាននាក់នៅក្នុងខែតុលា២០២១កន្លងទៅ ប៉ុន្លែរហូតមកដល់ពេលថ្មីៗនេះ ចំនួនសរុបបានកើនឡើងលើសពី ៦ លាននាក់ ច្រើនជាងចំនួនប្រជាជននៅទីក្រុងប្រ៊ុចសែល បែលហ្សិក និងទីក្រុងប៊ែកឡាំង អាល្លឺម៉ង់ ឬស្មើនឹងអ្នករស់នៅរដ្ឋ Maryland សហរដ្ឋអាមេរិកទាំងអស់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់កើនឡើងនៅជុំវិញពិភពលោកក៏មិនច្បាស់លាស់ដែរ ព្រោះដោយសារការរាប់ចំនួនអ្នកស្លាប់មិនបានពេញលេញដោយសារប្រព័ន្ធសុខាភិបាលនៅតំបន់ខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ លាយឡំជាមួយការប៉ាន់ប្រមាណលើសការស្លាប់ក្នុងចំណោមអ្នកស្លាប់ដោយសារផលវិបាក ឬ មិនអាចទទួលបានការព្យាបាលដោយសារតែពេញកន្លែង។ ក្នុងនោះលោក Eduard Matthews នាយក មជ្ឈមណ្ឌល នៃទិន្នន័យរបស់ពិភពលោក បាននិយាយថា ការសិក្សាស៊ីជម្រៅលើទិន្នន័យបានបង្ហាញថា ចំនួនអ្នកស្លាប់ដែលបានរាយការណ៍គឺទាបជាងការពិតប្រហែលរហូតទៅដល់ ៤ ដង ស្របតាមអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក The Economist ត្រូវបានគេរំពឹងថានឹងស្លាប់ដោយសារ កូវីដ-១៩ នៅទូទាំងពិភពលោកចន្លោះពី១៤.១ ទៅ២៣.៨ លាននាក់។

ដូច្នេះចំនួនអ្នកស្លាប់ដែលត្រូវបានគេបញ្ជាក់គឺគ្រាន់តែជាផ្នែកមួយនៃចំនួនអ្នកស្លាប់ពិតប្រាកដក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍ ឬមន្ទីរពេទ្យ ដែលបណ្ដាលឱ្យមានការផ្ដល់នូវទិន្នន័យមិនច្បាស់លាស់ និងគ្រប់គ្រាន់នាំទៅរកការប្រឈមក្នុងការស្វែងរកនូវមូលហេតុនៃការស្លាប់ដែលខុសពីការពិតទាំងស្រុង៕ ប្រភព៖ Khaosod