តើអ្នកធ្លាប់ឆ្ងល់ទេ? ពេលចាស់ទៅ ហេតុអ្វីបានជា ការសម្រកទម្ងន់មានការយឺតជាងមនុស្សវ័យក្មេង? មនុស្សមួយចំនួនតែងតែធ្វើការផ្ដោតទៅលើការសម្រកទម្ងន់យ៉ាងខ្លាំង ប៉ុន្តែវានៅតែពិបាកក្នុងការឃើញលទ្ធផលសម្រកទម្ងន់ជាទីពេញចិត្ត។ ថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាឱ្យដឹងពីមូលហេតុចំនួន 5 ដែលធ្វើឱ្យការសម្រកទម្ងន់ពិបាក ជាពិសេសនៅពេលដែលរាងកាយចាប់ផ្តើមចូលអាយុ 40 ឆ្នាំ។

1. ការរំលាយអាហាររបស់រាងកាយថយចុះ
នៅពេលដែលរាងកាយកាន់តែចាស់ អត្រាមេតាបូលីសក៏នឹងថយចុះដែរ ដែលនេះគឺដោយសារតែកម្រិតអរម៉ូនអ៊ឹស្ត្រូសែន។ អរម៉ូនប្រូសេស្តេរ៉ូន និងការផ្លាស់ប្តូរអ័រម៉ូន testosterone នៅពេលដែលកម្រិតអរម៉ូនទាំងនេះផ្លាស់ប្តូរ វានឹងប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ ដែរធ្វើឱ្យរាងកាយប្រមូលផ្តុំជាតិខ្លាញ់កាន់តែច្រើន ជាពិសេសខ្លាញ់នៅលើដៃ ភ្លៅ ត្រគាក និងពោះ។Why Weight Loss Is Tied To Biology : NPR2. រាងកាយចាប់ផ្តើមបាត់បង់ម៉ាសសាច់ដុំ
ជាការពិតណាស់ រាងកាយរបស់ស្ត្រី ជាទូទៅនិងបង្កើតសាច់ដុំយឺតជាងរាងកាយបុរស ជាងនេះទៅទៀតនៅពេលមានអាយុកាន់តែច្រើនទៅៗ រាងកាយនឹងចាប់ផ្តើមផ្លាស់ប្តូរកម្រិតអរម៉ូនកាន់តែច្រើន ដែលជាហេតុបណ្តាលឱ្យបាត់បង់ម៉ាសសាច់ដុំកាន់តែច្រើន។ ហើយនៅពេលដែលម៉ាសសាច់ដុំថយចុះ វានឹងធ្វើឱ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់តិចផងដែរ។ ដែលជាលទ្ធផលរាងកាយប្រមូលផ្តុំជាតិខ្លាញ់កាន់តែច្រើនជំនួសវិញ។

3. ភាពធន់នឹងអាំងស៊ុយលីន
នៅពេលដែលរាងកាយកាន់តែចាស់ វាផលិតភាពធន់នឹងអាំងស៊ុយលីន ដែលត្រូវបានគេស្គាល់ថាជា ភាពធន់នឹងអាំងស៊ុយលីន ដោយវាជាស្ថានភាពដែលរាងកាយមនុស្សមិនអាចប្រើអាំងស៊ុយលីនបាន ដែលវាជាហេតុធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង ។ ជាលទ្ធផលរាងកាយប្រមូលផ្តុំជាតិខ្លាញ់កាន់តែច្រើន ដែលស្ថានភាពនេះធ្វើឲ្យមានការប្រឈមនឹងការបង្កជំងឺទឹកនោមផ្អែម លើសជាតិខ្លាញ់ក្នុងឈាម និងសម្ពាធឈាមខ្ពស់ ជាដើម ។Ketofy | Do Keto Diets Increase or Decrease Your Metabolic Rate?

4. ការគេងមិនលក់

ការផ្លាស់ប្តូរមួយទៀតដែលកើតឡើងនៅក្នុងរាងកាយនៅពេលយើងកាន់តែចាស់គឺ ការគេងមិនលក់ រោគសញ្ញានេះនឹងធ្វើឱ្យរាងកាយឆាប់នឿយហត់ ទន់ខ្សោយ និងមានអារម្មណ៍មិនស្ថិតស្ថេរ រហូតប៉ះពាល់ដល់សកម្មភាពពេញមួយថ្ងៃ ។ ក្នុងនោះបញ្ហាគេងមិនលក់ ភ្ញាក់កណ្ដាលយប់ ទាំងអស់នេះក៏បានធ្វើឲ្យមានផលប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធផ្សេងៗនៅក្នុងរាងកាយ និងប្រព័ន្ធមេតាបូលីសផងដែរ ។

5. ភាពឃ្លានមិនធម្មតា

ភាពឃ្លានមិនធម្មតា គឺជារោគសញ្ញាមួយទៀតដែលកើតឡើងនៅពេលដែលរាងកាយកាន់តែចាស់ រោគសញ្ញានេះបណ្តាលមកពីកម្រិតនៃអ័រម៉ូន laptin ដែលជាអរម៉ូនគ្រប់គ្រងការឆ្អែត និងកម្រិតអរម៉ូន ghrelin ដែលជាអរម៉ូនគ្រប់គ្រងការឃ្លាន ធ្វើការខុស ដែរជាលទ្ធផលធ្វើឲ្យរាងកាយឃ្លានខុសប្លែកពីធម្មតា នឹងជាលទ្ធផលធ្វើឲ្យការសម្រកទម្ងន់មានការពិបាក៕

អត្ថបទដោយ៖ សុផានីត