តើអ្នកធ្លាប់មានេះជំនឿជឿនៅលើរឿងផឹកទឹកក្រូច ឬ កូកាលាយជាមួយអំបិលជួយបំបាត់ក្នុងការរាគដែរឬទេ ? ដោយជំនឿទាំងអស់នេះ ប្រាកដណាស់ថានឹងមានមនុស្សជាច្រើនដែលធ្លាប់បានសាកល្បងវិធីសាស្រ្តទាំងអស់នេះ ។ ប៉ុន្តែផ្ទុយទៅវិញវិធីសាស្រ្តទាំងអស់នេះ ត្រូវបានអ្នកជំនាញរដ្ឋបាលចំណីអាហារ ឬ FDA ព្រមានថាវាមិនអាចជួយបាននោះទេ។Is Salt Bad For You? | Daily Sodium Intake ដោយ FDA ឬរដ្ឋបាលចំណីអាហារនិងឱសថ បានបង្ហាញឱ្យឃើញថា ជំនឿទាំងអស់នេះមិនមែនជារឿងពិតនោះទេ ដោយការផឹកសូដាជាមួយអំបិលមិនត្រូវបានណែនាំដោយអ្នកជំនាញ ឬវេជ្ជបណ្ឌិតជំនាញណាម្នាក់នោះទេ។
ជំវិញមូលហេតុទាំងអស់នោះ គឺដោយសារតែភេសជ្ជៈទឹកក្រូច មានបរិមាណជាតិស្ករខ្ពស់ជាងជាតិប្រៃ ដែលត្រូវបានបង្ហាប់ជាឧស្ម័នផងដែរ ប្រសិនបើអ្នកទទួលទានវាចូលទៅ នោះវាអាចបណ្តាលឱ្យហើមពោះ មិនរំលាយអាហារ ឬធ្វើឱ្យរាគកាន់តែធ្ងន់ធ្ងរជាងមុនផងដែរ ។Health risks of Coca-Cola: What it does to the body លើសពីនេះទៅទៀត FDA ក៏បានណែនាំផងដែរថា ប្រសិនបើមានការរាគកើតឡើងជាធម្មតា ការផឹកម្សៅស្ករ អំបិលរ៉ែ ឬ ORS គឺជាជម្រើសមួយផ្សេងទៀត ដែលអាចជួយសម្រាលរោគសញ្ញានៃការខ្វះជាតិទឹកក្នុងការរាគ រួមជាមួយនឹងការសម្រាកឱ្យបានគ្រប់គ្រាន់ កុំបរិភោគអាហារជូរ ឬហឹល ផងដែរ ។ ប៉ុន្តែប្រសិនបើនៅក្នុងករណី ក្អួតធ្ងន់ធ្ងរ លាមកមានឈាម លាមកមានក្លិនមិនល្អ គ្រុនក្តៅលើសពី 38.5 ដឺក្រេ អ្នកគួរតែស្វែងរកការព្យាបាលជាបន្ទាន់។
សរុបមក ការផឹកទឹកក្រូច ឬកូកា លាយជាមួយអំបិល មិនអាចជួយព្យាបាលជំងឺរាគបាននោះទេ ជានេះទៅទៀតវាក៏រឹតតែធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរឡើងផងដែរ ។

អត្ថបទដោយ៖ សុផានីត