មានសកម្មភាពសាមញ្ញជាច្រើនដែលបំផ្លាញស្បែក ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនបានគិតដល់នោះទេ ដោយពួកគេតែងតែជ្រើសរើសការប្រើប្រាស់ផលិតផលចិញ្ចឹមស្បែក មិនប្រើក្រែមអ្វីទាំងអស់ ឬទៅងូតទឹកត្រជាក់ ឬទឹកក្តៅដែលជាដើម ដែលសកម្មភាពទាំងនេះសុទ្ធតែជាការធ្វើឲ្យប៉ះពាល់ស្បែក។ ប៉ុន្តែតាមពិតទៅវាជារឿងតូចមួយដែលយើងមើលរំលង និងតែងតែប្រព្រឹត្តបែបនេះ ដែលបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ស្បែកដោយមិនដឹងខ្លួន។ ខាងក្រោមនេះគឺជាសកម្មភាពសាមញ្ញទាំង៥ ដែលមនុស្សជាច្រើនមិនធ្លាប់គិតដល់ក្នុងការបំផ្លាញស្បែកមុខរបស់ខ្លួន តោះទស្សនាទាំងអស់គ្នា។
1. គ្មានក្រែមការពារកម្តៅថ្ងៃ
ពន្លឺព្រះអាទិត្យ គឺជាមូលហេតុដ៏សំខាន់មួយដែលបំផ្លាញស្បែករបស់មនុស្ស លើសពីនេះការមិនលាបឡេការពារកម្តៅថ្ងៃក៏ជាមូលហេតុចម្បងក្នុងការបំផ្លាញស្បែករបស់អ្នកផងដែរ ។ បន្ថែមពីនេះ វាក៏អាចបង្កឲ្យមានហានិភ័យនៃជំងឺមហារីកស្បែក ស្នាមអុចខ្មៅធ្ងន់ធ្ងរបំផុត និងអាចឈានទៅរកជំងឺមហារីកស្បែកផងដែរ ។Scary Things That Happen When You Don't Wear Sunscreen | Slideshow | The  Active Times2. ប្រើផលិតផលខុស មិនត្រូវតាមប្រភេទស្បែក
ស្បែកអាចចែកចេញជា 3 ប្រភេទធំៗគឺ ស្បែកខ្លាញ់ ស្បែកស្ងួត និងស្បែកងាយប្រតិកម្ម ដែលការជ្រើសរើសផលិតផលថែរក្សាស្បែកឱ្យបានត្រឹមត្រូវនឹងជួយការពារស្បែករបស់អ្នក ព្រមទាំងជួយចិញ្ចឹមស្បែកឱ្យបានត្រឹមត្រូវផងដែរ ។Sunscreen: Tips to wear it well | MD Anderson Cancer Center 3. ជម្រុះស្បែកញឹកញាប់
ការជម្រុះកោសិកា គឺមានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់ស្ត្រី ព្រោះវាជួយជម្រុះកោសិកាស្បែកងាប់ៗ ដែលជំនួសមកវិញនូវស្បែកថ្មី រលោងជាងមុន។ ប៉ុន្តែប្រសិនបើអ្នកខាត់ ឬជម្រុះស្បែកញឹកញាប់ពេក វានឹងធ្វើឱ្យស្បែករបស់អ្នកស្តើង ព្រមទាំងធ្វើឱ្យស្បែកងាយរងប្រតិកម្មពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ ឬកាំរស្មីយូវីផងដែរ ។Exfoliation guide: Find the best exfoliator for your skin 4. ញិចមុន និង កេះ
នៅពេលដែលយើងកើតមុន ឬមានស្នាមមុន យើងនឹងចាប់ផ្តើមញិច ឬកេះវា ដែលសកម្មភាពទាំងអស់នេះ ត្រូវបានអ្នកជំនាញណែនាំថា វាជាសកម្មភាពដ៏អាក្រក់មួយក្នុងការបំផ្លាញផ្លាញស្បែកមុខរបស់អ្នក ព្រមទាំងបង្កឱ្យមានស្លាកស្នាមរយៈពេលយូរផងដែរ ។Study provides insight on new acne risk genes and hope for new treatment -  Times of India 5. សម្រាកតិច
ការសម្រាកបានតិច ឬសម្រាកមិនគ្រប់គ្រាន់ ក៏ជាមូលហេតុធ្វើឱ្យរាងកាយមិនអាចស្តារឡើងវិញបានពេញលេញផងដែរ ។ ជាងនេះទៅទៀត វាក៏ធ្វើឱ្យស្បែករបួសរបស់យើងកាន់តែពិបាកក្នុងការព្យាបាល ព្រមទាំងធ្វើឲ្យស្បែករបស់យើងប្រែជាស្ងួត ឆាប់ជ្រីជ្រួញ និងកាន់តែយ៉ាប់យ៉ឺនជាងមុនផងដែរ៕Dozing Off During the Day? You Could Have a Potential Sleep Issue - Inova  Newsroom

អត្ថបទដោយ៖ សុផានីត