សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត Phon Chitralada Meephansaen ជាគ្រូពេទ្យជំនាញខាងសើស្បែក និងសក់នៅមន្ទីរពេទ្យ Samitivej Sukhumvit បានមានប្រសាសន៍ថា ក្នុងមួយថ្ងៃមនុស្សម្នាក់មានការជ្រុះសក់ប្រហែល 50 ទៅ 100 សរសៃសក់ ប៉ុន្តែដោយសារតែក្បាលរបស់យើងមានរហូតដល់សរសៃសក់ស 100,000 សរសៃសក់ ដូច្នេះមានន័យថាការបាត់បង់គឺតិចតួច និងជារៀងធម្មតាដែលមិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ។ លើសពីនេះ សក់ថ្មីនឹងដុះមកជំនួសសក់ខូចក្នុងវដ្តជីវិតរបស់អ្នកផងដែរ ។
សក់ក្រាស់បំផុត និងវែងជាងគេរហូតដល់អាយុប្រហែល 30 ឆ្នាំ ដែលដង់ស៊ីតេនិងទំហំនៃសក់នឹងចាប់ផ្តើមថយចុះ។ នៅពេលដែលវដ្តជីវិតរបស់សក់ចាប់ផ្តើមខ្លី បណ្តាលឱ្យជ្រុះសក់កាន់តែញឹកញាប់ និងស្តើងជាងមុន រហូតមកដល់ទីបំផុត វដ្តសក់ឈប់ហើយលែងបង្កើតសក់ថ្មីទៀតហើយ។ ជាលទ្ធផលដង់ស៊ីតេនៃសក់កាន់តែតិចទៅ ៗ រហូតដល់ធ្វើឱ្យសក់ស្តើង ឬទំពែកឃើញច្បាស់ ។ ការជ្រុះសក់អាចកើតឡើងបន្តិចម្តងៗ ឬភ្លាមៗ ហើយវាអាចជាអចិន្ត្រៃយ៍ ឬបណ្តោះអាសន្ន ។ ទោះបីជាការជ្រុះសក់ច្រើនកើតមានចំពោះមនុស្សចាស់ក៏ដោយ ប៉ុន្តែការជ្រុះសក់ច្រើនក៏អាចកើតមានចំពោះមនុស្សវ័យក្មេងផងដែរ។19 Causes of Hair Loss, How to Treat It | Health.comការបាត់បង់សក់ (Hair Loss) សំដៅលើការបាត់បង់សក់នៅលើក្បាល ឬគ្រប់ផ្នែកនៃរាងកាយ លក្ខណៈនៃភាពធ្ងន់ធ្ងរអាចខុសគ្នា ប្រសិនជាអ្នកសង្កេតឃើញសក់ជាច្រើននៅក្នុងបង្ហូរបំពង់ទឹក បន្ទាប់ពីការកក់សក់ ឬលើខ្នើយ និងការសង្កេតដោយខ្លួនឯងឃើញថាសក់ក្បាលប្រែជា ស្តើង ឬទំពែក។ ដែលទាំងអស់នេះ បង្ហាញថាមានការជ្រុះសក់ច្រើនជាងធម្មតា អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នក ដើម្បីរកឱ្យឃើញពីមូលហេតុពិតប្រាកដនៃការបាត់បង់សក់របស់អ្នក និងការណែនាំផែនការក្នុងការព្យាបាលឲ្យបានសមស្រប។
តើការជ្រុះសក់បណ្តាលមកពីមូលហេតុអ្វីខ្លះ ?
– កត្តាហ្សែន មូលហេតុទូទៅបំផុតនៃការបាត់បង់សក់គឺប្រវត្តិគ្រួសារទំពែក។ ការសិក្សាមួយបានបង្ហាញថា កត្តាហ្សែន និងកត្តាបរិស្ថាន ដូចជាភាពតានតឹង និងការបំពុល ក៏អាចជាកត្តាជំរុញឱ្យសក់ជ្រុះផងដែរ ដោយវាមានទំនាក់ទំនងជាមួយអ័រម៉ូនបុរស Androgen ព្រោះអរម៉ូននេះគ្រប់គ្រងវដ្ត និងគ្រប់គ្រងការលូតលាស់សក់

– ជំងឺ ការវះកាត់ ភាពតានតឹង ឬវិបត្តិផ្លូវចិត្ត ក៏អាចប៉ះពាល់ដល់ការបាត់បង់សក់បណ្តោះអាសន្នផងដែរ ។ ប៉ុន្តែសក់នឹងចាប់ផ្តើមដុះឡើងវិញដោយគ្មានការព្យាបាល5 reasons your hair is falling out | Man Matters

– ការផ្លាស់ប្តូរអ័រម៉ូន ក៏អាចបណ្តាលឱ្យបាត់បង់សក់បណ្តោះអាសន្ន រួមទាំងការមានផ្ទៃពោះ ការសម្រាលកូន និងការឈប់ប្រើថ្នាំពន្យារកំណើត និងការអស់រដូវ ជាដើម
– ជំងឺមួយចំនួនដែលអាចបណ្តាលឱ្យជ្រុះសក់ ដូចជាជំងឺក្រពេញទីរ៉ូអ៊ីត ការឆ្លងមេរោគលើស្បែកក្បាល និងជំងឺដែលបណ្តាលឱ្យមានស្លាកស្នាមដូចជា lichen planus និងប្រភេទមួយចំនួននៃ lupus ដែលទាំងអស់នេះ សុទ្ធតែអាចបណ្តាលឱ្យជ្រុះសក់ជាអចិន្ត្រៃយ៍
– ឥទ្ធិពលនៃឱសថដែលប្រើក្នុងការព្យាបាលដូចជា ជំងឺមហារីក លើសឈាម រលាកសន្លាក់ និងជំងឺធ្លាក់ទឹកចិត្ត ជាដើម
– ការសម្រកទម្ងន់ខ្លាំងពេក
– គ្រុនក្តៅខ្លាំង
– កង្វះសារធាតុចិញ្ចឹម ដូចជាប្រូតេអ៊ីន ជាតិដែក និងសារធាតុចិញ្ចឹមផ្សេងៗទៀត៕

អត្ថបទដោយ៖ សុផានីត