អន្តរជាតិ៖ ធនាគារអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅប្រទេសចិនចំនួនពីរ បានផ្អាកប្រតិបត្តិការជាមួយប្រទេសរុស្ស៊ី និងបេឡារុស្ស ខណៈការផ្អាកនេះអាចនឹងចាប់ផ្តើមឲ្យមានភាពតានតឹងលើទំនាក់ទំនងរវាងរុស្ស៊ី និងចិន ដែលមាននិន្នាការរក្សាអព្យាក្រឹតភាព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo

យោងតាមរបាយការណ៍ ការសម្រេចចិត្តរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ពួកគេថា “នៅពេលដែលសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនកំពុងកើតឡើង (AIIB) ពង្រីកការគិត និងការអាណិតអាសូរដល់មនុស្សគ្រប់គ្នាដែលកំពុងរងផលប៉ះពាល់ដោយមិនដឹងពេលណាសង្រ្គាមឈប់ឡើយ” ។

ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍ថ្មីដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ក៏បានផ្អាកអាជីវកម្មជាមួយរុស្ស៊ីផងដែរ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសរុស្ស៊ី គឺជាម្ចាស់ភាគហ៊ុនមួយក្នុងចំណោមភាគទុនិកចំនួនប្រាំនាក់ ដែលម្នាក់ៗកាន់កាប់ ២០% នៃក្រុមហ៊ុននេះបើយោងតាមរបាយការណ៍របស់ NBD​៕