ទិវាសិទ្ធនារីអន្តរជាតិគឺជាការខិតខំប្រឹងប្រែងមួយដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនៅដើមសតវត្សទី ២០ ក្នុងឆ្នាំ ១៩០៨ ដែលមានចលនាដ៏ធំមួយនៅក្នុងទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ដោយមានស្ត្រីចំនួន១៥,០០០ នាក់ជាលើកដំបូងបានដើរដង្ហែរទាមទារម៉ោងធ្វើការខ្លីឱ្យជាងមុន និងប្រាក់ឈ្នួលកាន់តែប្រសើរ  និងសិទ្ធិបោះឆ្នោតដូចបុរស។

នៅក្នុងឆ្នាំ ១៩០៩ គណបក្សសង្គមនិយមនៃសហរដ្ឋអាមេរិកបានប្រារព្ធទិវាសិទ្ធនារីជាតិជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី ២៨ ខែកុម្ភៈនៅពេលដែលស្ត្រីដើរក្បួននៅតាមទីក្រុងនានាទូទាំងប្រទេស រហូតត្រូវបានកំណត់ជាទិវាជាតិនារី ដល់ឆ្នាំ ១៩១៣ ប៉ុន្តែនៅឆ្នាំ ១៩១០ ក្រុមប្រឹក្សាសង្គមនិយមអន្តរជាតិបានក៏អនុម័តទិវានារីអន្តរជាតិនេះជាផ្លូវការ បន្ទាប់ពីការជំរុញរបស់សកម្មជនអាឡឺម៉ង់ឈ្មោះថា Clara Zetkin ។ នៅឆ្នាំបន្ទាប់មកទៀត ប្រទេសជាច្រើននៅអឺរ៉ុបក៏បានចាប់ផ្តើមរៀបចំទិវានារីអន្តរជាតិនេះជាលើកដំបូងរបស់ពួកគេនៅថ្ងៃទី ១៩ ខែមីនា ប៉ុន្តែនៅ ១៩១៧ ស្ត្រីជនជាតិរុស្ស៊ីបានលើថ្ងៃហែក្បួននៅថ្ងៃទិវានារីអន្តរជាតិទី១៩ ខែមីនា មកទី៨ខែមីនាវិញ រួមជាមួយនឹងការតវ៉ាសម្រាប់ សន្តិភាពបន្ថែម បន្ទាប់ពីទាហានរុស្ស៊ីជាង២លាននាក់បានស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១ ទោះបីស្តេចរុស្សីព្យាយាមបង្ក្រាបក៏ដោយ ក៏ប្រជាជននៅតែមានការបះបោរយ៉ាងសកម្ម រហូតដល់ស្ដេច Tsar Nicholas ទី២  ត្រូវបានបណ្តេញចេញពីរាជបល្ល័ង្ក។

នៅឆ្នាំក្នុង ១៩២១ ទិវានារីអន្តរជាតិត្រូវបានកំណត់ជាផ្លូវការម្ដងទៀតនៅថ្ងៃទី ៨ខែមីនា ក្នុងទស្សវត្សរ៍ បន្ទាប់ពីមានចលនាសិទ្ធិបោះឆ្នោតរបស់ស្ត្រី ក្នុងនោះការផ្តោតលើទិវាសិទ្ធនារីអន្តរជាតិក៏កាន់តែ យ៉ាប់យ៉ឺនទៅៗ ជាលំដាប់ វាបានអូសបណ្លាយរហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០នៅពេលដែលលទ្ធិស្ត្រីចាប់ផ្តើមរីកចម្រើន និងដោយមានការគាំទ្រពីអង្គការសហប្រជាជាតិ ទិវាសិទ្ធិនារីអន្តរជាតិក៏ត្រូវបានស្តារឡើងវិញនៅចុងសតវត្សទី២០។

នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងបានប្រាប់អំពីបញ្ហាដែលស្ត្រីជួបប្រទះ ​ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍តែម្ដង៕ ប្រភព៖ silpa-mag