កាលពីថ្ងៃទី01 ខែមីនា ឆ្នាំ2022 ក្រុមហ៊ុន Ford Motor Company បានប្រកាសចេញជាផ្លូវការនៃរថយន្ត Ford Everest ជំនាន់ថ្មី។ រថយន្តនេះនឹងក្លាយជារថយន្ត SUV 7 កៅអីដែលស័ក្តិសមឥតខ្ចោះគ្រប់ដំណើរកំសាន្ត ជាពិសេសនោះគឺដំណើរកំសាន្តបែបផ្សងព្រេង ជាមួយនឹងបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបអស្ចារ្យលើសគេ។

https://blogger.googleusercontent.com/img/a/AVvXsEi_qBkGh9z2ILdCi4XJXw3P2y5auAu8GB5Zu1-rPCuiBD6vJ2ZRlLTOHJ8_Fm67W2QKzFzb2E7qdF9KZWxGzi1cg9BAYgpSvoAEpCuRq6snsipeIw8YVLeDqbkrkhbIsDfvOh0_Vl-y0AoWlw_HtJkcqpg-MngDOmEHx1--1ORqKeQCIbtz8ruBsNrI=s1079 លោក Ian Foston ជាប្រធានគ្រប់គ្រងវិស្វករនៃរថយន្ត Ford Everest បានមានប្រសាសន៍ថា៖ “គោលបំណងដែលផលិត Ford Everest ជំនាន់ថ្មីនេះគឺសាមញ្ញ និងមានភាពច្បាស់លាស់ ពោលគឺរចនាផ្នែកខាងក្រៅឲ្យធន់រឹងមាំ រចនាផ្នែកខាងក្នុងជាជម្រកដ៏មានផាសុកភាព និងសមត្ថភាពបើកបរដ៏អស្ចារ្យ” ។ Ford Everest ជំនាន់ថ្មីនេះនឹងមកជាមួយ 3 ជម្រើសដូចជា៖ Sport, Titanium+ និង Platinum ដោយជម្រើសនីមួយៗនឹងអាចបំពេញតាមតម្រូវរបស់អតិថិជន។

https://blogger.googleusercontent.com/img/a/AVvXsEiP3lVQUU8qMDJ9iqI--x4lr1Gdll5c8bfxHNDCd7lpbfdV0D4q8l52IpZn0U7u79u6PTut4nftVREqi3iTPDJ6tj_85tdIzi_czbviB960LsM0bvxdq6OULdzlF7heTFEgVMIH63DM_6yl8VXDkbHaSTTri1tqN_-N2pwwpunJUG2blKHTD5Lm34nc=s1079ជាមួយនឹងម៉ូឌែលជំនាន់ថ្មីនេះ Ford មិនភ្លេចជាមួយនឹងការរចនាផ្អែកតាម DNA ថ្មីរបស់ Ford នោះគឺចង្កៀងមុខប្រភេទ C-Clamp រចនាចេញជារាងអក្សរ C និងប៉ាណាផ្ទាំងធំចំកណ្តាលដ៏រឹងមាំ រីឯប្រវែងទទឹង និងបណ្តោយក៏ត្រូវបានបន្ថែម 50mm។

https://blogger.googleusercontent.com/img/a/AVvXsEhg57SzjZVHHvl93LFUo0rVFQEb9q3c0XL88lyZrLPYAM8TfdT4xs0h0gwXFaLLK1R52yRgiYscuTYmhJI0DYHAjYVUHI5zgKEizInvAkODvLtr5Oz5AhMn_IRaqhrK0sScElTphyxaY0LM1tnVIc6HNxeEeV2XhRpQi2aazxA_9m9bCaa7LdzXbXdg=s1079មិនត្រឹមតែការរចនាថ្មីទាំងស្រុងនៃរូបរាងផ្នែកខាងក្រៅប៉ុណ្ណោះទេ ផ្នែកខាងក្នុងក៏រចនាយ៉ាងពិសេសផងដែរ ហើយចំណុចដែលលោកអ្នកនឹងចាប់អារម្មណ៍បំផុតនៃផ្នែកខាងក្នុងនោះគឺសម្លេងស្ងាត់ជាងមុន ដោយអ្នករចនានៃក្រុមហ៊ុន Ford បានផ្ចិតផ្ចង់រចនាផ្នែកខាងក្នុងឲ្យកាន់តែប្រសើរជាងមុន ពោលប្រៀបបានដូចជាការរស់នៅក្នុងផ្ទះទាន់សម័យដ៏មានផាសុកភាព ដោយគ្រប់ឧបករណ៍ដែលបានបំពាក់សុទ្ធតែជាប្រភេទស្បែកប្រណិត ឧបករណ៍ទំនើបៗ បូករួមជាមួយនឹងភ្លើងពណ៍លម្អផ្នែកខាងក្នុង (Ambient Lighting) ដែលកាន់តែផ្តល់ជូនផាសុកភាព និងស្រស់ស្រាយពេលធ្វើដំណើរ។

https://blogger.googleusercontent.com/img/a/AVvXsEi5RhSNZzhqjoQjAOJI_J_MTQ1hXCZ-haXLMPrFhKV7CwmF8pT8L_w8YJ4ECIkuuZNaSsXZbSaDDGjmdIO9EAykQiDM2f0QmnkQhexIly_IlLHrlsbyo8LBDfe07Lag9EHHzAWHv7YPqHGI9LiQRZj6hRP-Cwg5FTIBCtlFLuzoQgvHPtyxqAj5rWgl=s1079រថយន្ត​ Ford Everest ជំនាន់ថ្មីនឹងផ្តល់ជូននូវជម្រើសម៉ាស៊ីន 4 ប្រភេទដូចជា៖

  • ម៉ាស៊ីនម៉ាស៊ូត 0L Turbodiesel ទំហំ 6 ស៊ីឡាំង សម្រាប់អតិថិជនដែលចង់បានកម្លាំងខ្លាំង និងម៉ាស៊ីនធំ
  • ម៉ាស៊ីនម៉ាស៊ូត Single-Turbo សម្រាប់អតិថិជនដែលចង់បានការប្រើប្រាស់បែបសន្សំសំចៃប្រេង
  • ម៉ាស៊ីនម៉ាស៊ូត 0L Bi-Turbo សម្រាប់អតិថិជនដែលចង់បានការប្រើប្រាស់ដែលមានកម្លាំងខ្លាំង ទន្ទឹមជាមួយនឹងការសន្សំសំចៃប្រេង
  • ម៉ាស៊ីនសាំង 3L EcoBoost ជាជម្រើសថ្មីសម្រាប់អតិថិជនដែលស្រឡាញ់ការប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង

រថយន្ត Ford Everest ជំនាន់ថ្មីបំពាក់ជូននូវប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី 10វគ្គអូតូ (E-Shifter), ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច (Electric Parking Brake), ប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្តជំនាន់ថ្មី (2H, 4H, 4L និង 4A), ប្រព័ន្ធគ្រប់គ្រងការបើកគ្រប់ស្ថានភាពផ្លូវមានរហូតដល់ទៅ 6 Mode,

https://blogger.googleusercontent.com/img/a/AVvXsEheiei6n2_a6JPTkuST7zoIhFg7wcsngLgcYTy6yLc2Gxm37wIRXv2BHg4NSq_m4n-N8gFEyVVuoFGvv9vrKu72oYh8IV7x8VZpF8_kdUKSO7bOdUWFj72hzv3tOq6XrhUckG48eFQIL_a9noSakk9f7TXNcunKcJ8Hir4_LKfJs1jlVmqzNOVXIh9o=s1079កុងទ័រឌីជីថលទំហំ 8អ៊ីញ ឬ 12.4អ៊ីញ, អេក្រង់កំសាន្តធំបញ្ឈរចំកណ្តាលទំហំ 10.1អ៊ីញ ឬ 12អ៊ីញ, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់, ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A អាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ដោយពុំចាំបាច់ប្រើខ្សែ ថែមទាំងអាចភ្ជាប់ជាមួយនឹង FordPassTM App សម្រាប់បញ្ជាតាមទូរស័ព្ទដៃផងដែរ ។

https://blogger.googleusercontent.com/img/a/AVvXsEj5McbCeReK-pPUUZ-0KU2rRufIAjd87O7VZskWeL7TUrG6vL8ConlLKbq3MGBJGIj_mhRbpEtFnjLj9nhwY36FD6uqj5hXEvIgBpRagAOtUeZCSZgjqId8srnf8J85av6nTerS3_b3udUD-cNoKOl8G9LkZ1IolIVtgoa3yPIk7uqRqHyP7-KAAhT2=s1079រថយន្ត Ford Everest មានសមត្ថភាពអាចចុះជម្រៅទឹកបាន 800mm ការអូសសណ្តោងបានរហូតដល់ទៅ​ 3,500Kg ដំបូលផ្នែកខាងលើអាចផ្ទុកអីវ៉ាន់បានចន្លោះពី 100kg ទៅ 350kg។ ក្រៅពីនេះ Ford Everest ជំនាន់ថ្មីនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនដូចជា៖

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តជំនាន់ថ្មី 0 (Active Park Assist 2.0) ដែលចូលចតស្វ័យប្រវត្តទាំងបែបអក្សរ (P) និងបែបអក្សរ (T)
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ (Adaptive Cruise Control with Stop and Go and Lane Centering)
  • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពឆ្លាតវៃ (Intelligent Adaptive Cruise Control) ដែលអាចចាប់បានពីស្លាកសញ្ញាកំណត់ល្បឿន និងរក្សាល្បឿនរថយន្តមិនឲ្យលើសពីស្លាកសញ្ញាកំណត់
  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane-Keeping System with Road-Edge Detection)
  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់ (Evasive Steer Assist)
  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត (Reverse Brake Assist)
  • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងពេលអូសសណ្តោង (Blind Spot Information System with Trailer Coverage)
  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Intersection Functionality)
  • បំពាក់នូវពោងសុវត្ថិភាពគ្រប់ជួរសរុប 9
  • ក្រៅពីនេះនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនទៀតដែលនឹងត្រូវបង្ហាញពេលប្រកាសសម្ពោធជាផ្លូវការ
  • https://blogger.googleusercontent.com/img/a/AVvXsEgUBmzfCEzcE0CVGgnykvM8jDF176Cb6Ca2vUF0D38mdf5y4l0zjiK3oEEiCJA-jdLXxVk-5jAcUytGFZb0CYgNxTNBUddpzdVU8ZKiYA9xBASMXtHQwBa-9uN2GNeQtkAuNjKGoGcDAgmMXiloQNawEUF1GdZkOCRxogYstXp4UCmq4kfi-6pz6iuU=s1079

លោក Dianne Craig ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ “មតិយោបល់ពេញចិត្តរបស់អតិថិជនដែលកំពុងប្រើប្រាស់ Ford Everest និងចំណុចបន្ថែមដែលពួកគេត្រូវការបានជួយឲ្យពួកយើងបង្កើតចេញជារថយន្តមួយដ៏លេចធ្លោដែលមានទាំងសមត្ថភាព សុវត្ថិភាព ឆ្លាតវៃ និងកម្លាំងខ្លាំង” ។

https://blogger.googleusercontent.com/img/a/AVvXsEi3BwfHldd9C6noN6zsgQHhC0h_EYDy8rM_vNzKtkNTl14Fsk0nV4laBmXn2Dp-NNEUemMxx68CedC5h5-WyAP0wlQOGeRdBSvJzURhAae5bkthCR8BVqGqKSaCGrQKq4AsdjKZ7IjXFmPX2LPrygQsCZLjPyzojtE1__ViyUJU1LU9a5Dxtpw6DU2C=s1079https://blogger.googleusercontent.com/img/a/AVvXsEjqLTZkDqEjl5_4rYR8rYW6M14olXUE8q-ybSiOOeDY_AAn99HFwQBcAq6klzjhdm__S8ope4dmy_xepDXy51kFEXbM7Jcb_5fRLcJHDTV7yMLTl9lFmbHECWQJ5MGUmCvhbkOs-gWl_ZqzcHqe-7Vzy7inZJVKW2IkYE9G1ny6wDAB8l7_AjmXZOBZ=s1079