រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ ដោយក្នុងអំឡុងរយៈពេលនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលនៃជ្រលងសម្ពាធទាប ដែលរុញពីក្រោមឡើងលើមក ពីមហាសមុទ្រឥណ្ឌា និងឥណ្ឌូនេស៊ី ក្នុងកម្រិតខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C ហើយអាចមានភ្លៀងដោយអន្លើ លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅបង្គួរ។
២- បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៦ °C ហើយអាចមានភ្លៀងដោយអន្លើ លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីខ្សោយទៅមធ្យម។
៣- តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២១-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C ហើយអាចមានភ្លៀង លាយឡំនឹងផ្គរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅបង្គួរ៕May be an image of text